សារលើហ្វេសប៊ុក ស្តីពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៤

បន្ទាប់ពីការបោះឆ្នោតប្រកបដោយជោគជ័យហើយ ថ្ងៃនេះខ្ញុំសុំហាត់កីឡាសិន ព្រោះមិនបានបែកញើសរយៈពេល ៣ សប្តាហ៍រួចមកហើយ។ យប់មិញ មានមនុស្សមួយចំនួនចេញមកអះអាងថាគណបក្ស​ប្រជាជនចាញ់ឆ្នោត។ នេះពិតជាមនុស្សស្គាល់ត្រឹមដើមឈើ និងមិនស្គាល់ព្រៃទាំងមូលមែន។ ខ្ញុំមិនឆ្លើយតបចំពោះការឃោសនាអកុសលនោះទេ តែគ្រាន់តែបង្ហាញលើចំណុចពីរ៖ ១. ផែនការគ្រប់គ្រងសម្លេងភាគច្រើននៃក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោតព្រឹទ្ធសភា ដើម្បីគ្រប់គ្រងព្រឹទ្ធសភា និងតំណែងប្រមុខរដ្ឋស្តីទីពេលអវត្តមានព្រះមហាក្សត្រ បានបរាជ័យរួចទៅហើយ។ គេឃោសនាថា ឆ្នាំ២០១៧ យកឃុំ/សង្កាត់ និងព្រឹទ្ធសភា ឆ្នាំ ២០១៨ នឹងយកសភា។ ពេលខាងមុខ គណបក្សប្រជា​ជននៅតែបន្តដឹកនាំដោយសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា។ ២. សម្លេងឆ្នោតគណបក្សប្រជាជនមានការកើនឡើងប្រៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣ និងខ្ពស់ជាងបក្សផ្សេងទៀតនៅកម្ពុជា។ តាមតួលេខមិនទាន់ផ្លូវការចំនួនអ្នកបោះឆ្នោត 6,743,329 សម្លេង គណបក្សប្រជាជនទទួលបានចំនួន 3,529,400 សម្លេង ស្មើ 51,39% កើនឡើងជាង ៣០ ម៉ឺនសម្លេង ប្រៀបនឹងការ​បោះឆ្នោតឆ្នាំ២០១៣។ សម្លេងបក្សផ្សេងសង្ឃឹមថា បក្សទាំង​នោះនឹងចេះបូកលេខខ្លួនឯង ហើយប្រៀបធៀបទៅនឹងអាសនៈក្នុងសភា ​ដែលអាចបញ្ជាក់ច្បាស់រួចទៅហើយថា គណបក្សប្រជាជននឹងនៅតែជាគណបក្សមានសម្លេងភាគច្រើនក្នុងសភា និងដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។ សម្លងឆ្នោតឆ្នាំ ២០១៨ នឹងមិនខុសគ្នាជាមួយសម្លេងឆ្នោតពេលនេះប៉ុន្មាននោះទេ។ សុំអរគុណ និងជូនពរ ថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងសមាជិក…

សេចក្តីដកស្រង់សង្កថា ក្នុងពិធីសម្ពោធសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រចេះក្រុង

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកក្រុងក្រចេះសាជាថ្មីម្តងទៀត ដើម្បី សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាចំនួន ៣ ខ្នង (ស្មើនឹង) ៤៨ បន្ទប់ ដែលកាលពីថ្ងៃទី ២៨ ខែ កក្កដា ២០១៦ កន្លងទៅ ខ្ញុំព្រះករុណាខ្ញុំ បានមកកាន់ទីនេះ ដើម្បីពិភាក្សាជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរកវិធីដើម្បីកសាងនូវអគារសិក្សានេះឡើង។ តាមរូបភាពដែលបានបោះនៅទីនេះ កាលពីពេលនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានពាក់អាវដូច្នោះដែរ ព្រោះចាំបានថាចេញពីត្រង់ហ្នឹងទៅៗ ជួបជាមួយនឹងមន្ត្រីឃុំ/សង្កាត់ និងកងកម្លាំងប្រដាប់អាវុធ និងថតរូបនៅមាត់ទន្លេ …។ ខ្ញុំព្រះករុណាខ្ញុំ នៅចងចាំបានច្បាស់ថា ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរកាត់មុខសាលានេះ ពេលនោះ ដូចជាបានចេញពីផ្សារ ហើយបានមកចូលកន្លែងហ្នឹង ហើយចេញពីត្រង់ហ្នឹងបានទៅផ្សារអូរប្ញស្សី ហើយចេញពីផ្សារអូរប្ញស្សីមកបានជួបមន្ត្រី រួចបានបាយថ្ងៃត្រង់ ហើយទៅភ្នំពេញតែម្តង។ អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ត្រីផ្នែកអប់រំ ពិនិត្យឡើងវិញនូវអគារសិក្សាចាស់ទ្រុឌទ្រោម ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ សូមអភ័យទោសអំពីកង្វះចន្លោះដែលខ្ញុំព្រះករុណាខ្ញុំពិតជាយល់ថា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស…