ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន សែន ក្នុងឱកាសអនុញ្ញាតឲ្យអត្ដពលិក និងកីឡាករ កីឡាករិនីជាង៧០នាក់ ចូលជួបសំណេះសំណាល មុនចេញទៅប្រកួត Asian Games នៅឥណ្ឌូនេស៊ី

FN ៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនិងប្រតិភូកីឡា សរុបជាង៧០នាក់ ចូលជួបទទួលដំបូន្មានមួយចំនួន នៅវិមានសន្តិភាព មុននឹងពួកគេចេញទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ី។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះជារឿងល្អមួយដែលការរៀបកម្មវិធីអន្តរជាតិនានា ក៏ដូចជាការប្រកួង Asian Games ជាដើម មិនជាន់ជាមួយការបោះឆ្នោត ជាហេតុមិនមានការខកខានបោះឆ្នោតពីមន្រ្តី ក៏ដូចជាកីឡាករ កីឡាការិនី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានចំណាយពេល ៦០ឆ្នាំ ទម្រាំអាចដណ្តើមបានមេដាយមាស Asian Games ដែលមិនមែនជារឿងងាយស្រួលនោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា ត្រូវការវិនិយោគបន្ថែមទៀតលើវិស័យកីឡា ដើម្បីជំរុញវិស័យកីឡានៅកម្ពុជា។ *…