ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យជិត៤ពាន់នាក់

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលសរុប ៣,៩៨៦នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * បន្ទាប់ពីបញ្ចប់ការប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ សម្តេចតេជោ ហ៊ុន សែន បន្តហោះហើរទៅកាន់ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន។ * សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវមានក្រមសីលធម៌ ហើយត្រូវចាត់ទុកអ្នកជំងឺទាំងអស់ដូចជាជីវិតរបស់ខ្លួនឯង។ * សម្តេចតេជោ បានបញ្ជាក់ថា បើទោះបីរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយល្អប៉ុណ្ណាក៏ដោយ ក៏មិនអាចទទួលបានជោគជ័យនោះឡើយ ប្រសិនបើក្រុមគ្រូពេទ្យមិនយកចិត្តទុកដាក់អនុវត្តន៍នោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កញ្ចប់សេវាសុខាភិបាលនឹងកាន់តែធំទៅៗ…