សម្តេចតេជោ ហ៊ុន សែន អរគុណពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ជួយឲ្យការបោះឆ្នោតដំណើរការដោយជោគជ័យ

FN ៖ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ ព័ន្ធទាំងអស់ ដែលបានជួយធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទទួលបានជោគជ័យចាប់តាំងពីថ្ងៃផ្តើមយុទ្ធ នាការឃោសនាបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រ Facebook តែប៉ុន្មានម៉ោងក្រោយលទ្ធផលបឋមត្រូវបានប្រកាសថា «ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងគ្រប់គណបក្សនយោបាយទាំងអស់ ព្រមទាំងគណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានចូលរួមនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤នេះ ចាប់តាំងពីថ្ងៃផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរហូតមកដល់ថ្ងៃបោះឆ្នោត ដែលបានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យនៅថ្ងៃនេះ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងនៅក្នុងដំណើការឃោសនាបោះឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោត។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានអរគុណយ៉ាងជ្រាលជ្រៅផងដែរដល់អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ប្រកបដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយសង្ឃឹមថា បណ្តាអង្គការដៃគូទាំងអស់នឹងបន្តចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត។ សូមបញ្ជាក់ថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានយកឈ្នះ ១១៦៣ឃុំ…

អង្គការអន្តរជាតិ វាយតម្លៃថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅកម្ពុជា ពិតជាមានភាពល្អប្រសើរ បើធៀបនឹងប្រទេសដទៃនៅអាស៊ី

FN ៖ អង្គការសង្កេតការណ៍អន្តរជាតិសំខាន់ៗចំនួន៣ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានវាយតម្លៃអំពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅកម្ពុជា ឆ្នាំ២០១៧នេះថា ពិតជាមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយប្រទេសដទៃ នៅតំបន់អាស៊ី។ អង្គការអន្តរជាតិទាំងនោះ រួមមាន៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-International) សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI)។ លោក Agung Laksono អនុប្រធាន CAPDI និងអតីតប្រធានសភាសាធារណរដ្ឋឥណ្ឌូនេស៊ី បានឲ្យដឹងថា នៅថ្ងៃបោះឆ្នោត គណៈប្រតិភូ CAPDI បានធ្វើទស្សនកិច្ចនៅការិយាល័យមួយចំនួន ក្នុងរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ដោយមើលឃើញថា ប្រជាពលរដ្ឋពិតជាបានចេញមកបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងសម្ងាត់ជាក់ប្រាដកមែន។ តំណាងអង្គការ CAPDI រូបនេះ បានកត់សម្គាល់ថា ប្រទេសកម្ពុជា មានការរីកចម្រើនច្រើន ចាប់តាំងពីទទួលបានសន្តិភាព និងស្ថិរភាពពេញលេញ បន្ទាប់ពីដំណាក់កាលអន្តរកាល នៅចុងទសវត្សរ៍ ឆ្នាំ១៩៩០ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ រីឯលោក Vijay Jolly សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍…

លទ្ធផលបឋមក្រៅផ្លូវការ ដែលទទួលបានពីបណ្តាខេត្តទូទាំងប្រទេសបង្ហាញថា CPP 1163 ឃុំសង្កាត់ CNRP 482 ឃុំសង្កាត់

FN ៖ លទ្ធផលបឋមក្រៅផ្លូវការដែលភ្នាក់ងារព័ត៌មានទទួលបានពីតាមបណ្តាខេត្តនានាៗបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះដោយ គ្រប់គ្រងឃុំ/សង្កាត់ភាគច្រើន ជាថ្មីម្តងទៀត ក្នុងចំណោមឃុំ/សង្កាត់សរុប ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ * សូមបញ្ជាក់នេះជាលទ្ធផលបឋមក្រៅផ្លូវការ ដែលទទួលបានពីបណ្តាខេត្តទូទាំងរួមមានដូចខាងក្រោម៖ ១៖ រាជធានីភ្នំពេញ សុរប១០៥សង្កាត់៖ CPP 51 CNRP 54 ២៖ ពោធិ៍សាត់ សរុប៤៩ឃុំ-សង្កាត់៖ CPP 49 CNRP 0 ៣៖ បាត់ដំបង សរុប១០២ឃុំ-សង្កាត់៖ CPP 54 CNRP 48 ៤៖ ព្រៃវែង សុរប១១៦ឃុំ-សង្កាត់៖ CPP 73 CNRP 43 ៥៖ ត្បូងឃ្មុំ សុរប៦៤ឃុំ-សង្កាត់៖ CPP 46 CNRP 18 ៦៖…