ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជាង៣ម៉ោង នៅក្នុងពិធីជួបសំណេះសំណាល​ជាមួយបងប្អូនគ្រឹស្តសាសនា នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសាសនាគ្រីស្ទ និងគ្រីស្ទបរិស័ទនៅក្នុងប្រទេសកម្ពុជាជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងជាង៣ម៉ោង នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនគ្រឹស្តសាសនា៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនគ្រឹស្ទបរិស័ទ។ សម្តេចក៏បានអរគុណដល់គ្រីស្ទបរិស័ទគ្រប់និកាយ ដែលបានខិតខំរួមគ្នាធ្វើឲ្យសុខដុមនីយកម្មនៅក្នុងប្រទេសកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន ថា មនុស្សគ្រប់គ្នាត្រូវគោរពច្បាប់បោះឆ្នោត ទោះបីមានអំណាចប៉ុណ្ណាក៏ដោយ។ ការបញ្ជាក់ដូច្នេះ ដោយសារតែសម្តេចតេជោ ព្រួយបារម្ភថា ការផ្តល់ថវិការបស់សម្តេចមួយចំនួនទៅដល់បងប្អូនគ្រឹស្ទបរិស័ទ គឺជាការខុសនឹងច្បាប់បោះឆ្នោត ដោយសារតែការជួបសំណេះសំណាល នេះធ្វើឡើងចំពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងព្រះពុទ្ធសាសនា គ្រីស្ទសាសនា សាសនាឥស្លាម សុទ្ធតែមាននិកាយខុសៗគ្នាជាច្រើន ដែលត្រូវតែយកចិត្តទុកដាក់ក្នុងការធ្វើសុខដុមនីយកម្មនៅក្នុងសាសនា និងគ្រប់និកាយទាំងអស់…

សេចក្តីអំពាវនាវ! ប្រធាន គ.ជ.ប ប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឈប់ទទួល និងប្រគល់អត្តសញ្ញាណបណ្ណ​ជូនពលរដ្ឋវិញ ដើម្បីយកទៅប្រើប្រាស់ នៅថ្ងៃបោះឆ្នោត

FN ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក​ ប៊ុនហុក បានអំពាវនាវដល់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ត្រូវឈប់ទទួលយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋ និងត្រូវប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋវិញ ដើម្បីយកទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ ប្រធានស្ថានប័ន គ.ជ.ប ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ ប្រធាន គ.ជ.ប មានសង្ឃឹម យ៉ាងមុតមោះថា «អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារ និងហិរញ្ញាវត្ថុ និងប្រតិបត្តិករឥណទានជនបទ សហការ តាមសេចក្តីអំពាវនាវ ក្នុងស្មារតីទទួលខុសត្រូវ ដោយគោរពច្បាប់ជាធរមាន ដើម្បីឲ្យប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ជាកំណត់»។ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការព្រមាន នឹងដកហូតអាជ្ញាបណ្ណ គ្រឹះស្ថានធនាគារ…

គ.ជ.ប និងក្រសួងមហាផ្ទៃ ស្នើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឲ្យប្រើតួនាទីបំភិតបំភ័យប្រជាពលរដ្ឋនៅថ្ងៃបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងមហាផ្ទៃ បានអំពាវនាវរួមគ្នាទៅដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកុំឲ្យយកតួនាទី និងសិទ្ធិអំណាចទៅបំភិតបំភ័យ និងគំរាមកំហែងប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ។ ក្នុងសេចក្តីថ្លែងណែនាំរួមរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ក្នុងនាមជាមន្រ្តីអនុវត្តច្បាប់ សមាជិកនៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិគ្រប់រូបត្រូវមានឆន្ទៈ និងស្មារតីមុះមុតចូលរួមយ៉ាងសកម្មក្នុងការរក្សាបរិយាកាសសន្តិសុខ ដោយឈរលើការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងខិតខំជំរុញរាល់សកម្មភាព ដើម្បីរក្សាឲ្យបានសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពសង្គម និងចូលរួមបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ «គ្រប់ដំណាក់កាលនៃការបោះឆ្នោត ហាមដាច់ខាតការយកតួនាទី សិទ្ធិអំណាច ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធរបស់ជាតិ ដើរបំផុសបំផុល បំភិតបំភ័យ និងគំរាមកំហែងតាមគ្រប់រូបភាព បង្កឲ្យមានភាពរំជើបរំជួល បាត់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាពិសេសមិនត្រូវប្រើអំណាច ឬ ឥទ្ធិពលទៅប្រព្រឹត្តសកម្មភាពណាមួយ ដើម្បីគាំទ្រ ឬ ប្រឆាំងនឹងបេក្ខជនឈរឈ្មោះបោះឆ្នោត តំណាង…