គ.ជ.ប ចេញសេចក្ដីណែនាំស្ដីពី ការហែក្បូនឃោសនាបោះឆ្នោត និងសកម្មភាពចែកខិត្តបណ្ណដល់បក្សនយោបាយ (មានសេចក្តីណែនាំ)

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីណែនាំស្ដីពីការហែក្បូនឃោសនា បោះឆ្នោត និងធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សារ ដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយដែលមានបំណងហែក្បូនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការ ឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) យ៉ាងហោច៣ថ្ងៃ មុនថ្ងៃហែក្បូនឃោសនា។ សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាព ដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ ដោយឡែកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខពោលគឺនៅសល់តែ ១៦ថ្ងៃទៀតប៉ុណ្ណោះ៕

គ.ជ.ប ចេញសេចក្ដី ណែនាំដល់បក្ស ទាំង១២ ពីការឃោសនា បោះឆ្នោត

DAP ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពីការឃោសនា បោះឆ្នោត និងការធ្វើសកម្មភាព ចែកខិត្តប័ណ្ណ នៅក្នុងផ្សារ របស់គណបក្សនយោបាយ ទាំង១២ ដែលបាន ដាក់បេក្ខភាពរបស់ខ្លួន ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧។ យោងតាមសេចក្ដីណែនាំ ស្ដីពីការហែក្បួនឃោសនាបោះឆ្នោត បានឲ្យដឹង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ថា  ការហែក្បួនឃោសនាបោះឆ្នោត ក្នុងអំឡុងពេល ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ធ្វើបាន ២ដង នៅក្នុងឃុំ-សង្កាត់ ដែលគណបក្សនយោបាយ មានបញ្ជីបេក្ខជន ឈរឈ្មោះបោះ។ សេចក្ដីណែនាំបន្តថា ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរ ដោយក្រុមថ្មើរជើង  ឬដោយយានជំនិះ គ្រប់ប្រភេទ ត្រូវធ្វើឡើងក្នុងក្របខណ្ឌ ព្រំប្រទល់ រដ្ឋបាលឃុំ-សង្កាត់ ដែលសាមីគណបក្សនយោបាយ បានចុះបញ្ជីបេក្ខជន ឈរឆ្មោះបោះឆ្នោត។ បើតាមសេចក្ដីណែនាំ  ក្នុងករណី គណប្សនយោបាយ មានបំណងហែក្បូន ឃោសនា ឆ្លងកាត់ឃុំ –…

គ.ជ.ប៖ គណបក្សនយោបាយទាំងអស់អាចដង្ហែក្បួនរកសំឡេងឆ្នោតតែក្នុងឃុំ សង្កាត់ ចុះឈ្មោះប្រកួតប្រជែងប៉ុណ្ណោះ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានគូសបញ្ជាក់ថា គណបក្សនយោបាយទាំងអស់អាចដង្ហែក្បួនឃោសនារកសំឡេងឆ្នោតតែនៅក្នុងឃុំ សង្កាត់ ដែលខ្លួនបានចុះឈ្មោះប្រកួតប្រជែងតែប៉ុណ្ណោះ មិនអាចដង្ហែក្បួនទៅឃុំ សង្កាត់ ដែលមិនបានចុះឈ្មោះប្រកួតប្រជែងនោះឡើយ។ គ.ជ.ប បានបញ្ជាក់ថា បើគណបក្សនយោបាយណាមួយចង់ដង្ហែក្បួនឆ្លងកាត់ពីឃុំ សង្កាត់មួយ ទៅកាន់ឃុំ សង្កាត់ ដទៃ ដែលខ្លួនបានចុះឈ្មោះចូលរួមប្រកួតប្រជែងដែរ គឺត្រូវតែសុំការអនុញ្ញាតជាមុនឲ្យបាន ៣ថ្ងៃ។ នៅក្នុងសេចក្តីណែនាំរបស់ គ.ជ.ប ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ទៀតថា គណបក្សនយោបាយមួយអាចដង្ហែក្បួនរកសសំឡេងឆ្នោតបានតែពីរដងប៉ុណ្ណោះ នៅក្នុងឃុំ សង្កាត់ ដែលពួកគេបានចុះឈ្មោះចូលរួមប្រកួតប្រជែង។ សម្រាប់ការដើរចែកខិតប័ណ្ណផ្សព្វផ្សាយនៅតាមផ្សារវិញ គ.ជ.ប បានណែនាំឲ្យសុំការអនុញ្ញាតពីប្រធានគ្រប់គ្រងផ្សារនីមួយៗ ដើម្បីចៀសវាងនូវបញ្ហានានា។ គ.ជ.ប បានអំពាវនាវដល់មន្រ្តីអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ចូលរួមសហការក្នុងការកំណត់ និងរៀបចំទីសាធារណៈជូនគណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោត ធ្វើយ៉ាងណាបញ្ចៀសនូវការប៉ះទង្គិច និងរក្សាបានសណ្តាប់ធ្នាប់តាមទីសាធារណៈផងដែរ។ សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះហើយ។ ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះ​ មានរយៈពេល ១៤ថ្ងៃ ពោលគឺនឹងត្រូវបិទបញ្ចប់…