រដ្ឋាភិបាលចិន បង្ហាញជំនឿចិត្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងឈានទៅរកអនាគតដ៏ត្រចះត្រចង់

FN ៖ រដ្ឋាភិបាលចិន ដែលបានចាប់ផ្តើមធ្វើការជិតស្និទ្ធ ជាមួយនាយករដ្ឋមន្រ្តី​ នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៧មកនោះ បានបង្ហាញជំនឿចិត្តមុតមាំថា កម្ពុជានឹងឈានទៅរកអនាគតមួយដ៏ត្រចេះត្រចង់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ជំនឿចិត្តមុតមាំរបស់ចិន ចំពោះការអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនេះ ត្រូវបានរំលេចឡើងដោយលោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តាមរយៈសុន្ទរកថា បើកសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវក្រោមកម្ចីថវិកាពីរដ្ឋាភិបាលចិន លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ស្យុង ព័រ បានថ្លែងថា លោករីករាយយ៉ាងខ្លាំង ដែលបានឃើញប្រទេសកម្ពុជា រក្សាបាននូវស្ថេរភាពនយោបាយ ហើយសេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងខ្លាំង។ បើតាមលោក ស្យុង ព័រ ព្រោះតែការរក្សាបាននូវស្ថេរភាពនយោបាយនេះ មានសហគ្រាសបរទេស រួមទាំងចិនផងដែរ បាននិងកំពុងដាក់ទុនវិនិយោគនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា…

រដ្ឋាភិបាលកម្ពុជា នឹងស្នើទៅអង្គការយូណេស្កូ សុំដាក់ទីក្រុងចំនួន៣ ជាទីក្រុងបេតិកភណ្ឌពិភពលោក នៅខែមិថុនា

FN ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បានរៀបចំសំណុំបែបបទ និងឯកសារពាក់ព័ន្ធរួចហើយ ដើម្បីស្នើទៅអង្គការយូណេស្កូ សុំដាក់ក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត បញ្ចូលជាទីក្រុងបេតិកភណ្ឌពិភពលោកទី២ បន្ទាប់ពីក្រុងសៀមរាប។ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកថោង ខុន ដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណកម្មការអន្រក្រសួងដើម្បីរៀបចំសន្នុិសិទ លោកទិត ចន្ថា រដ្ឋលេខាការធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ និងសន្និសីទអន្តរជាតិ ស្ដីពីកិច្ចសន្ទនាក្នុងក្របខណ្ឌអាស៊ី (ACD) និងសន្និសិទ្ធអន្តរជាតិស្តីពីទេសចរណ៍និងទីក្រុងបិតិកភណ្ឌ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលនិឹងមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍ក្នុងក្របខណ្ឌ ACD ដែលមានជាង៣០ប្រទេស។ លោក ទិត ចន្ថា បានថ្លែងយ៉ាងដូច្នេះថា ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌វិចិត្ររសិល្បបានឯកភាពគ្នា​រើសយកក្រុង​បាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត…

ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យ​ប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ

FN ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកំណាត់ផ្លូវជាតិលេខ៦ ដែលបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំមួយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គម្រោងជួសជុល និងពង្រីកផ្លូវជាតិលេខ៦ បានកើតឡើងនៅអំឡុងពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីចិន ហ្ស៊ី ជីនពីង កាលពីខែធ្នូ ២០០៩ ពេលដែលលោកនៅជាអនុប្រធានាធិបតីនៅឡើយ។ សម្តេចតេជោ បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចនោះ មានកិច្ចព្រមព្រៀងរហូតដល់ទៅ៨ បានចុះហត្ថលេខា ដែលមានទំហំទឹកប្រាក់សម្រាប់ អភិវឌ្ឍន៍រហូតដល់ ៤០០លានដុល្លារ។ * សម្តេចតេជោ ហ៊ុន…