សម្តេច ស ខេង៖ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក៏ចូលរួមបង្ក្រាបគ្រឿងញៀនតាមមូលដ្ឋានផងដែរ

FN ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានលើកឡើងថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក៏ជាអ្នកដែលចូលរួមក្នុង ការបង្រ្កាបគ្រឿងញៀន នៅតាមមូលដ្ឋានផងដែរ ព្រោះពួកគាត់ជាអ្នកនៅជិតជនល្មើសជាងសមត្ថកិច្ច ដោយអាចរាយការណ៍ជូនសមត្ថកិច្ចបាន។ សម្តេចក្រឡាហោម ស ខេង លើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿង​ញៀនឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែធ្វើយ៉ាងណាស្វែងរកការគាំទ្រ ពីសំណាក់ប្រជាពល ម្ចាស់ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន សហគ្រាសឯកជនផ្សេងៗទៀត ឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ជុំវិញករណីគ្រឿងញៀន នៅតាមមូលដ្ឋាន។ សម្តេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ថា «សមត្ថកិច្ច មន្ត្រី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ មិនអាចធ្វើបានទេ បើសិនគ្មានការចូលរួមពី ប្រជាពលរដ្ឋតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននោះ ទោះបីជាខាងអាជ្ញាធររបស់យើងខិតខំយ៉ាងណាក៏ដោយ»។ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា សមត្ថកិច្ច អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន…

លោក ហ៊ុន ម៉ានី៖ សម្ដេចតេជោហ៊ុនសែន គឺជាគ្រូនិងជាថ្នាក់ដឹកនាំគំរូមួយរូប សម្រាប់យុវជន ជំនាន់ក្រោយ

FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងពិធីបោះជំរំអន្តរជាតិ លើកទី៧ (World Camp) នៅកម្ពុជា ដែលរៀបចំដោយអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនិង មានការចូលរួមពីសិស្ស-និស្សិត ចំនួន ២៦៧០ នាក់ ក្នុងនោះសិស្ស-និស្សិតប៊ែលធី ចំនួន ១.២៧០នាក់ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាឪពុក ជាគ្រូ និងថ្នាក់ដឹកនាំគំរូមួយរូប ដោយសារតែសម្ដេចកើតមក មិនមែនជានាយកដ្ឋមន្ត្រីទេ ហើយក៏មិនមែនជាកូន អ្នកមានស្ដុកស្ដម្ភនោះដែរ គឺជាកូនអ្នកក្រីក្រជនបទ ដូចយើងទាំងអស់គ្នា ប៉ុន្តែឆ្លងកាត់ការខិតខំប្រឹងប្រែងតស៊ូ និងលះបង់គ្រប់កាលៈទេសៈ ដែលកម្ពុជាបានឆ្លងកាត់ទើបអាចសម្រេចបាន ហើយទទួលបានជោគជ័យ ដូចពេលនេះ។ តាមលោក ហ៊ុន ម៉ានី បានថ្លែងក្នុងពិធីបោះជំរំអន្តរជាតិ…

ធនាគារជាតិនៃកម្ពុជា បង្ហាញឈ្មោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៤៦ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងទទួល​ប្រាក់បញ្ញើ និងប្រាក់សន្សំបាន!

FN ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបង្ហាញបញ្ជីរាយនាមឈ្មោះ ធនាគារពាណិជ្ជចំនួន៣៩ធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន៧ ដែលទទួលបានអជ្ញាប័ណ្ណត្រូវត្រឹម និងមានសិទ្ធិទទួលបានប្រាក់បញ្ជី និងប្រាក់សន្សំពីសាធារណជន ដោយមិនមានការព្រួយបារម្ភឡើយ។ ការបង្ហាញបញ្ជីឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា នៅពេលនេះ ដោយសារតែពេលកន្លងមក ខ្លួនមើលឃើញថា មានជនខិលខូចមួយចំនួន តែងតែដើរបោកកុហកប្រជាពលរដ្ឋ ឲ្យយកប្រាក់មកដាក់ផ្ញើ ឬដាក់សន្សំ ជាមួយគ្រឹះស្ថាន ក្រុមហ៊ុន សមាគម ឬអង្គការរបស់ខ្លួន ដោយសន្យាផ្ដល់អត្រាការប្រាក់ខ្ពស់។