នាយករដ្ឋមន្រ្តី៖ CIA របស់អាមេរិក លួចយកឯកសារសំងាត់ គ្មានអ្នកណាថាខុសច្បាប់ តែពេលកម្ពុជាបែកធ្លាយ សំឡេងថា ខុសច្បាប់

DAP News ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលដែលទីភ្នាក់ងារ ស៊ើបការសម្ងាត់អាមេរិក (CIA) លួចយកឯកសារសំងាត់ និងលួចតាមដានយកសារតាមប្រព័ន្ធ WhatsApp គ្មានអ្នកណាម្នាក់និយាយថា អាមេរិកខុសច្បាប់នោះទេ ប៉ុន្តែនៅពេលដែលកម្ពុជា បានបែកធ្លាយសំឡេងតាមរយៈ ទូរស័ព្ទរបស់បក្សប្រឆាំងទាំងអ្នកវិភាគ និងពួកបក្សប្រឆាំង ផ្ទាល់សុទ្ធតែអះអាងថា ខុសច្បាប់ ។ ក្នុងឱកាសអញ្ជើញ បញ្ចុះខណ្ឌសីមាព្រះវិហារ វត្តសិរីសាគរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ បានថ្លែងថា អាមេរិកបានលួច ស្តាប់ទូរស័ព្ទរបស់គេ និងចាប់យកសារតាមរយៈ ការបញ្ជូនតាមប្រព័ន្ធ WhatsApp ព្រោះគេយកតាមផ្កាយរណប ។ សម្តេចថា បើចង់លុបបំបាត់នូវ ករណីទាំងអស់នេះ ទាល់តែបណ្តាប្រទេស មហាអំណាចក្នុងពិភពលោក ឈប់ផលិតឧបករណ៍ ចាប់យកសំឡេង ។ សម្តេចតេជោសង្កត់ធ្ងន់ថា ភាគច្រើនការនិយាយគ្នា តាមទូរស័ព្ទគឺគេចាប់យកសំឡេង ។ ប៉ុន្តែកម្ពុជានៅពេល បែកធ្លាយសំឡេងអ្វីមួយ ដែលនិយាយតាមទូរស័ព្ទ ក្រុមបុគ្គលមួយចំនួន…

សម្តេចតេជោ ហ៊ុន សែន នឹករលឹកដល់​ម្តាយរហូត​ភ្ញាក់ពីដំណេក​មុនម៉ោង​៣ទៀបភ្លឺ, ថ្ងៃនេះជា​ខួប១៩ឆ្នាំ​ថ្ងៃមរណភាព​ម្តាយរបស់សម្តេច

FN ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញ​អារម្មណ៍សោកសៅ និងនឹករលឹក ដល់អ្នកម្តាយជាទីស្រឡាញ់ ដែលបានទទួលមរណភាព១៩ឆ្នាំកន្លងមកហើយ។ សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា ដោយសារតែការនឹករលឹក ដល់ម្តាយជាទីស្រឡាញ់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ភ្ញាក់ពីដំណេកតាំងពីមុនម៉ោង៣ទៀបភ្លឺ​។ ម៉ោងនេះហើយ ដែលម្តាយសម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៩៨។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍សោកសៅយ៉ាងដូច្នេះថា «ថ្ងៃនេះជាខួបលើកទី១៩ឆ្នាំ នៃថ្ងៃមរណភាពម្តាយខ្ញុំ (១០ មីនា ១៩៩៨-១០ មីនា ២០១៧)។ កើតចាស់ ឈឺ ស្លាប់ជារឿងធម្មតារបស់មនុស្ស តែខ្ញុំពិតជានឹកដល់ម្តាយ​ជាទីគោរពស្រឡាញ់របស់ខ្ញុំ រហូតធ្វើឲ្យខ្ញុំភ្ញាក់ពីដំណេក តាំងពីមុនម៉ោង៣ទៀបភ្លឺ ដែលជាពេលវេលាម្តាយ​ខ្ញុំចែកឋាននាពេលនោះ»។ សម្តេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា «ប្អូនៗ កូនៗ ក្មួយៗរបស់ខ្ញុំរៀបចំពិធីបុណ្យនៅហ្នឹងចេតីយរបស់ម្តាយ និងឪពុករបស់ខ្ញុំ។ សំរាប់ខ្ញុំថ្ងៃនេះត្រូវចូលរួមកាត់ឫសសីមាព្រះវិហារនៅវត្តក្នុង…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​កាត់ឫសសីមា​ព្រះវិហារ ក្នុងវត្ត​សិរីសាគរ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីភាពកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលផ្សេងៗមួយចំនួន ស្ថិតក្នុងវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្ថិតនៅក្នុងភូមិ-ឃុំ-ស្រុក កំពង់ត្របែក ខេត្តព្រៃវែង។ ព្រះវិហារនិង សមិទ្ធផលនានា ដែលនឹងត្រូវកាត់ឫសសីមា និងបុណ្យឆ្លងនៅថ្ងៃនេះ បានចំណាយថវិកាសាងសង់សរុបជាង ៥៣ម៉ឺនដុល្លារអាមេរិក។ ទូទាំងស្រុកកំពង់ត្របែកមានវត្តសរុប៤៦វត្ត និងមានព្រះសង្ឃជាង ៣០០អង្គ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាទម្លាប់របស់សម្តេចអញ្ជើញកាត់ឫសសីមាតែពីរវត្តទេ ក្នុងមួយឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអធ្យាស្រ័យពីព្រះចៅអធិការវត្តមួយចំនួន ដែលសម្តេចមិនបានអញ្ជើញទៅចូលរួមកាត់ឫសសីមា តាមសំណើ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់វត្តដែលកើតមុនឆ្នាំ១៩៧០ គឺត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ព្រោះតែភ្លើងសង្រ្គាម និងក្នុងរបបប៉ុលពត។ ប៉ុន្តែក្រោយពេលប្រទេសត្រូវបានរំដោះនៅថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩ គ្រប់ទីអារាម និងសាសនាទាំងអស់ ក៏មានជីវិតរស់រៀនឡើងវិញ…