សម្តេចតេជោ ហ៊ុន សែន បង្ហាញ​មោទនភាព​ចំពោះស្នាដៃ​ឧត្តមភរិយា ក្នុងសកម្មភាព​មនុស្សធម៌ ដើម្បីជាតិ​និងប្រជាជន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញមោទនភាព​ចំពោះស្នាដៃឧត្តមភរិយា​របស់​សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងកិច្ចការមនុស្សធម៌ ដើម្បីសេចក្តី និងជីវភាព រស់នៅរបស់ប្រជាកម្ពុជានៅទូទាំងប្រទេស រហូតទទួលស្គាល់ជាសកល​លើស្នាដៃពីសាកលវិទ្យាល័យខេត្តក្វាងស៊ី ប្រទេសចិន។ ការបង្ហាញមោទនភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សសាស្រ្តពីសាកលវិទ្យាល័យខេត្តក្វាងស៊ី ប្រទេសចិន នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លើទំព័រ Facebook របស់សម្តេចថា «ថ្ងៃនេះ ខ្ញុំមានកិត្តិយសបំផុតដែលបានចូលរួមនៅក្នុងពិធីប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យាល័យក្វាំងស៊ី ប្រទេសចិន ជូនដល់ភរិយាជាទីស្រឡាញ់។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងលះបង់គ្រប់យ៉ាងដោយគ្មានការនឿយហត់របស់ឧត្តមភរិយានៅក្នុងកិច្ចការមនុស្សធម៌ដើម្បីសេចក្តីសុខ និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែងទាំងអស់ រហូតមានការទទួលស្គាល់ជាសកលថ្ងៃនេះពីសាកលវិទ្យាល័យក្វាងស៊ី ប្រទេសចិន»។ សម្តេចតេជោ ហ៊ុន…