ការដកស្រង់ប្រសាសន៍សម្ដេចតេជោ ស្តីពី ខួបលើកទី២០ឆ្នាំ នៃការធ្វើសមាហរណកម្ម នៅតំបន់ប៉ៃលិន និងខួបលើកទី ២៥ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស

អ៊ុនតាក់ ចេញទៅ ទុកកម្ពុជាអោយនៅជាប្រទេសមួយ មានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ មុនចូលដល់កម្មវិធីនៃការសំណេះសំណាល អនុញ្ញាតអោយខ្ញុំយកឱកាសនេះ ដើម្បីថ្លែងសារបន្តផ្ទាល់​ចេញពីទីរួមខេត្តប៉ៃលិន ដើម្បីឧទិ្ទសទៅដល់ខួប ២០ ឆ្នាំ នៃសមាហរណកម្មតំបន់ប៉ៃលិន ក៏ដូចជាខួប​លើកទី ២៥ នៃថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែង​ជូនទៅកាន់ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងប្រទេស ក៏ដូចជាបងប្អូនខ្មែរដែលរស់នៅក្នុង និងនៅក្រៅប្រទេសទាំងអស់ អោយបានជ្រាបថា នៅថ្ងៃទី ២៣ ខែតុលា ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជារបស់យើងនឹងត្រូវធ្វើខួបអនុស្សាវរីយ៍នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ខ្ញុំព្រះករុ​ណាខ្ញុំ ចង់បញ្ជាក់ជូនព្រះតេជព្រះគុណ ក៏ដូចជាបងប្អូនជនរួមជាតិអោយបានជ្រាបថា អ្វីដែលកិច្ច​ព្រម​​ព្រៀង​ប៉ារីសចង់បាន ប៉ុន្តែអ៊ុនតាក់(UNTAC)មិនអាចធ្វើបាននោះ គឺនៅត្រង់ថា អ៊ុនតាក់បានប្រើ​ប្រាស់ ថវិ​កា​ចំនួនជាង ២.០០០ លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងកម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើ​ប្រតិបត្តិ​ការ​នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពេលអ៊ុនតាក់ដកត្រឡប់ចេញពីកម្ពុជាទៅវិញ គឺបន្សល់ទុកអោយ​កម្ពុជានៅ​ជា​ប្រទេសមួយដែលមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ ហើយធ្វើសង្រ្គាមប្រឆាំងគ្នាមិនចេះ​ចប់។ តំបន់ប៉ៃលិននេះ និងតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ស្ទើរតែជាទូទៅ និងមួយភាគនៃ​ផ្ទៃក្នុង​ប្រទេស​នៅ​ស្ថិតនៅ​ក្រោមការគ្រប់គ្រងនៃអង្គការចាត់តាំងខាងនយោបាយ និងយោធារបស់កម្ពុជា​ប្រជាធិបតេយ្យនៅ​ឡើយ។ ក្នុងស្ថានភាពបែបនេះ ប្រទេសកម្ពុជាយើងក្នុងដំណាក់កាលនោះ សម្រាប់កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​សម្រេច​​បានត្រឹមតែភាគី ៣ ក្នុងចំណោមភាគី ៤ ចូលរួមប៉ុណ្ណោះ ប៉ុន្តែភាគីដែលមិនចូលរួមដែល​ដឹក​នាំ​ដោយ…

សម្តេចតេជោ ហ៊ុន សែន៖ «ទឹកដីម៉ាឡៃនេះហើយដែលខ្ញុំ និងសហការី បានយកជីវិតដូរយកសន្តិភាព បន្ទាប់ពីអ៊ុនតាក់ដកចេញ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី ១៩ ខែតុលានេះ បានបង្ហោះនូវរូបភាពចំនួន ១១ សន្លឹក ឈរលើផ្លូវកៅស៊ូ ស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាតំបន់ដែលសម្តេច និងសហការីបានយកជីវិតដូរ យកសន្តិភាពបន្ទាប់ពីអ៊ុនតាក់ (UNTAC) ដកចេញដោយបន្សល់ទុកឱ្យកម្ពុជាមួយ មានតំបន់ត្រួតត្រា ២ និងបន្តសង្គ្រាមមិនឈប់ឈរ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «រូបថតដែលខ្ញុំបានថតនេះ គឺនៅលើផ្លូវលេខ ៥៩ ពេលព្រឹកនៅលើទឹកដីម៉ាឡៃ។ គោលដៅប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ ក្រោមនយោបាយ ឈ្នះ -ឈ្នះ បាន និងកំពុងក្លាយជាការពិតហើយ។ តំបន់ទាំងនេះហើយដែលខ្ញុំ និងសហការីបានយកជីវិតដូរយកសន្តិភាពបន្ទាប់ពីអ៊ុនតាក់ (UNTAC) ដកចេញដោយបន្សល់ទុក ឱ្យកម្ពុជាមួយមានតំបន់ត្រួតត្រា ២ និងបន្តសង្គ្រាមមិនឈប់ឈរ»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រនយោបាយ ឈ្នះ-ឈ្នះ និងបានរួមដំណើរជាមួយសម្តេចតេជោ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍកន្លងមក។ សម្តេចតេជោ ហ៊ុន សែន…