សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក និងទីក្រុងអវកាសអន្តរជាតិវិនឆាង ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន

FB page samdach Hun Sen នៅក្នុងឱកាសនៃការស្នាក់នៅបំពេញទស្សនកិច្ចការងារ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ បណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក និងទីក្រុង អវកាសអន្តរជាតិវិនឆាង ទីក្រុងវិនឆាង ខេត្តហៃណា សាធារណរដ្ឋប្រជាមានិតចិន។ វត្តមាននៃការអញ្ជើញដល់ បណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក (CATAS) សម្ដេចតេជោ ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ ដឹកនាំជាន់ខ្ពស់ នៃបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក (CATAS)។ នៅក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចនោះ សម្តេចតេជោ បានតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ ពីវឌ្ឍនភាពរបស់បណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក (CATAS)។ សូមបញ្ជាក់ថា បណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) គឺជាស្ថាប័នជាតិដែលចូលរួមក្នុង ការស្រាវជ្រាវ និងការអភិវឌ្ឍន៍កសិកម្មត្រូពិច ក៏ដូចជាការអប់រំនិស្សិតបញ្ចប់ការសិក្សាផងដែរ។ ជាបណ្ឌិតសភាស្រាវ ជ្រាវជាតិ CATAS ត្រូវបានគ្រប់គ្រងដោយក្រសួងកសិកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន P. R. China​…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ក្រុងបូអាវដោយសុវត្ថិភាព

FN​​ ៖ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តម ប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅដល់ទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ។ ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិបូអាវ សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ពីសំណាក់លោកស្រី ហ្ស៉ី ជីង អភិបាលរងខេត្តហៃណាន ភារធារីស្តីទីនៃស្ថានទូតកម្ពុជាប្រចាំប្រទេសចិន និងអគ្គកុងស៊ុលប្រចាំទីក្រុងហៃគូ ខេត្តហៃណាន។ សូមបញ្ជាក់ថា នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូធ្វើដំណើរទៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ដើម្បីចូល រួម ចូល រួមវេទិកាបូអាវប្រចាំឆ្នាំ តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ សម្រាប់អាស៊ី។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់ ពីថ្ងៃ ទី២៧ ដល់ថ្ងៃទី២៩ ខែមីនា…

សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម

(ដកស្រង់ពី Samdech Hun Sen of Cambodia Facebook) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម តាមប្រព័ន្ធវីដេអូ ដែលមានឋេរៈវេលាប្រមាណ២០នាទី ក្នុងបរិយាកាសសប្បាយរីករាយនិងបានសួរសុខទុក្ខគ្នាទៅវិញទៅមកសម្រាប់ឆ្នាំថ្មី។ ថ្នាក់ដឹកនាំទាំងពីរ បានលើកពីគុណសម្បត្តិនៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះខួបគម្រប់ ២៥ឆ្នាំ។ គណបក្សទាំងពីរនឹងពិចារណាគ្នាពីការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមកនិងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានាដើម្បីបន្តពូនជ្រំកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈ​ពេល ២៥ឆ្នាំកន្លងមក។ បន្ទាប់ពីបានកោតសរសើរដល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមក តាមពេលវេលានិងកាលៈទេសៈចាំបាច់ ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងពិចារណាពីការផ្លាស់ប្ដូរទស្សនកិច្ចទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ីនិងមកកម្ពុជា។ លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការរួបរួមគ្នាការពារផលប្រយោជន៍តំបន់រៀងៗខ្លួន ជាពិសេសពង្រឹងពហុភាគីនិយមអោយបានត្រឹមត្រូវ តាមតំបន់និងនៅក្នុងពិភពលោក ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីនិយម បង្កើតបរិយាកាសឲ្យអាចយោគយល់គ្នា និងជួយគ្នាទៅវិញទៅមកតាមភាពចាំបាច់ ស្របតាមច្បាប់ដែលបានគោរពនៅក្នុងអង្គការសហប្រជាជាតិ។ មេដឹកនាំនៃគណបក្សទាំងពីរ បានមើលឃើញអំពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រ​យុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នាគិត ដោយមើលឃើញថាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគឺជាចំនុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន។ ដូច្នេះភាគីទាំងពីរនឹងរួបរួមគ្នាដើម្បីកុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ…