សម្តេចតេជោ ហ៊ុន សែន​​ បានចូលបច្ច័យ៥ពាន់ដុល្លារ កសាងមជ្ឈមណ្ឌលអភិរក្សសួនគ្រញូង-នគរបាជ័យ និងរូបបដិមា៩អង្គ នៅខេត្តកំពង់ចាម, មជ្ឈមណ្ឌល និងរូបបដិមា៩អង្គ បានសម្ពោធជាផ្លូវការនៅថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈ លោក ហាស់ វ៉ារី​​ ទីប្រឹក្សាផ្ទាល់របស់សម្តេច បានចូលបច្ច័យ ៥ពាន់ដុល្លារ កសាងមជ្ឈមណ្ឌលអភិរក្សសួនគ្រញូង-នគរបាជ័យ និងរូបបដិមា៩អង្គ (ព្រះអង្គផ្ចាញ់មារ ព្រះអង្គចេក ព្រះអង្គចម ព្រះអង្គជុំ ព្រះអង្គចែម ព្រះអង្គច័ន្ទ ព្រះបាទជ័យវរ្ម័នទី៧ លោកតាដំបងដែក និងព្រះអង្គកងជុំ នៅក្នុងមជ្ឈមណ្ឌល ស្ថិតនៅ សង្កាត់ សំបូរមាស ក្រុមកំពង់ចាម ខេត្តកំពង់ចាម។ មជ្ឈមណ្ឌលអភិរក្សសួនគ្រញូង-នគរបាជ័យ និងរូបបដិមា៩អង្គ ត្រូវបានសម្ពោធជាផ្លូវការ នៅសង្កាត់សំបូរមាស ក្រុមកំពង់ចាម ខេត្តកំពង់ចាម ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមការអញ្ជើញចូលរួមពី លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និង លោកស្រី ទន់ ខុន និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ រួមនឹងក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។ បន្ថែមពីលើនេះ លោក ហាស់ វ៉ារី​​…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រ និងសម្ពោធអគារទេពកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

FN ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ និស្សិតវិទ្យាស្ថានដែលទទួលបានសញ្ញាបត្រពីសម្តេចតេជោ ហ៊ុន សែន រួមមាន និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជំនាន់២០, ២១ និង ២២, និស្សិតបរិញ្ញាបត្ររងវិស្វកម្មជំនាន់ទី៩, ទី១០ និងទី១១, វិស្វករជំនាន់ទី៣០ ទី៣១ និងទី៣២ និងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៥ ទី៦ និងទី៧។ និស្សិតជ័យលាភីសញ្ញាបត្របរិញ្ញាបត្ររងវិស្វកម្ម បរិញ្ញាបត្រវិស្វកម្ម វិស្វករ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអាហារូបករណ៍ និង ផ្នែកសិក្សាបង់ថ្លៃនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលត្រូវទទួលសញ្ញាបត្រសរុបចំនួន ២.៣២៨នាក់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ងឿយឆ្ងល់ថា ហេតុអ្វីរដ្ឋមន្រ្តីផ្សេងៗជំនាន់មុន មិនយកនិស្សិតចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទៅធ្វើការ ទុកឱ្យសម្តេចយកពួកគាត់ទៅធ្វើការនៅក្រសួងការបរទេសទៅវិញ។ * សម្តេចតេជោ ហ៊ុន សែន រំលឹកថា លោក ឡុង…

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានសុខសន្តិភាព ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសជំនឿសាសនា និងប្រារព្វពិធីបុណ្យទានទៅតាមប្រពៃណីទំនៀមទម្លាប់ពីដូនតា ដោយគ្មានការបង្ខិតបង្ខំ

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ជាថ្មីម្តងទៀត បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាពរបស់ប្រទេសកម្ពុជា ដែលអាចឲ្យប្រជាពលរដ្ឋខ្មែរ មានសិទ្ធិសេរីភាពពេញបរិបូរណ៍ ក្នុងការជ្រើសរើសជំនឿសាសនាតាមចិត្តរបស់ខ្លួន និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យទាន តាមទំនៀមទម្លាប់ ដោយគ្មានការបង្ខិតបង្ខំ ឬគៀបសង្កត់អ្វីឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងនូវតថភាពជាក់ស្តែង ដែលប្រជាជនកម្ពុជា រៀបចំពិធីឆ្លងឆ្នាំ៣ដងក្នុងមួយឆ្នាំ គឺចូលឆ្នាំសកល ចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ ដែលនេះសបញ្ជាក់ពីភាពសម្បូរសប្បាយរបស់កម្ពុជា តាមរយៈតម្លៃនៃសន្តិភាព។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មី ដល់ជនរួមជាតិខ្មែរ ត្រូវរួមគ្នាថែរក្សាសន្តិភាពដែលរកបានដោយលំបាក ឲ្យបានគង់វង្ស។ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ខ្វះតែ១ថ្ងៃទៀតដាច់ខែមករា ហើយចូលឆ្នាំចិន ក៏នឹងមកដល់ក្នុងពេលឆាប់ៗ បន្ទាប់ពីចូលឆ្នាំសកលកន្លងទៅនេះ។ ពិតណាស់ កម្ពុជាយើងចូលឆ្នាំ៣ដងក្នុង១ឆ្នាំ ទាំងសកល, ឆ្នាំចិន និងឆ្នាំខ្មែរ។ ពីមុនយើងមិនសូវឃើញមានបងប្អូនសែនចិនច្រើនទេ ប៉ុន្តែសព្វថ្ងៃនេះគឺមានកាន់តែច្រើនឡើងៗ។ ប្រទេសជាតិមានសុខសន្តិភាព គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសជំនឿសាសនា ក៏ដូចជាការអបអរប្រារព្វបុណ្យទាន…