ក្រុមហ៊ុន៣០០ នឹងមកបង្ហាញផលិតផលភាពច្នៃប្រឌិត ផ្នែកសំណង់អន្ដរជាតិធំបំផុតនៅកម្ពុជា

FN ៖ ពិព័រណ៍ខេមបៀល (Cambuild17) ជាពិព័រណ៍ពាណិជ្ជកម្មខ្នាតអន្តរជាតិធំជាងគេនៅក្នុងតំបន់ ផ្នែកស្ថាបត្យកម្ម វិស្វកម្មសំណង់ស៊ីវិល ការរចនាប្លង់អគារ ការកែច្នៃសំណង់អគារ ការសាងសង់អគារពាណិជ្ជកម្ម ការគ្រប់គ្រង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធថាមពលអគ្គិសនី ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងពិព័រណ៍វិស័យអចលនទ្រព្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៧ នាសហសាលពិព័រណ៍កោះពេជ្រ។ ក្នុងសន្និសិទ្ធសារព័ត៌មានមួយនាថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៧ នេះ លោក Andrew Siow នាយកប្រត្តិបត្តិក្រុមហ៊ុន AMB Tarsus Events Group បានឲ្យដឹងថា ពិព័រណ៍នេះនឹងនាំមកនូវការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាចុងក្រោយបំផុតនិងមានការចូលរួមតាំងពិព័រណ៍ជាង៣០០ក្រុមហ៊ុន តំណាងឱ្យ ២៣ប្រទេសរួមមាន ចិន តៃវ៉ាន់ ថៃម៉ាឡេស៊ី វៀតណាម អ៉ីតាលី និងសិង្ហបុរី។ ពិព័រណ៍នេះ មានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ…

រដ្ឋមន្ដ្រី ស៊ុយ សែម ចាត់ទុកថា ការជីករណ្ដៅរ៉ែមាសដែលនាំឲ្យបាក់ដីសង្កត់មនុស្សស្លាប់ និងរបួស នៅស្រុកសំបូរ ជាសកម្មភាពខុសច្បាប់ ហាមមិនស្ដាប់, ក្រសួងនឹងបង្កើន វិធានការទប់ស្កាត់ទៀត

FN ៖ ករណីជីករករ៉ែមាសដែលនាំឲ្យបាក់ដីសង្កត់មនុស្សស្លាប់ និងរបួស នៅចំណុចត្រូន ភូមិអូរពារ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ កាលពីយប់មិញនោះត្រូវបានលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ចាត់ទុកថា ជាសកម្មភាពខុសច្បាប់ទាំងស្រុង ហាមមិនដែលស្ដាប់នោះឡើយ។ ចំពោះវិធានការ នៅចំពោះមុខនេះ លោករដ្ឋមន្ដ្រី នឹងបង្កើនការទប់ស្កាត់បន្ដទៀត ដោយបញ្ជាឲ្យមន្ទីររ៉ែ និងថាមពលខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅអប់រំ និងពិនិត្យមើលជាក់ស្ដែង។ លោក ស៊ុយ សែម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះថា សកម្មភាពជីករករ៉ែ ដែលនាំឲ្យគ្រោះថ្នាក់ដាក់ដីស្លាប់ និងរបួសបែបនេះ គឺដោយសារតែជាសកម្មភាពខុសច្បាប់ មិនមានសុំការអនុញ្ញាតិពីមន្ដ្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធនោះឡើយ ហើយករណីនេះលោកទើបតែដឹងតាមការផ្សព្វផ្សាយ នាព្រឹកមិញនេះដែរ។ លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តត្រូវតែជួយសហការ និងទប់ស្កាត់ ពីព្រោះសកម្មភាពលួចលាក់ដោយខុសច្បាប់បែបនេះ គឺនាំឲ្យមានគ្រោះថ្នាក់​ហើយ។ បើតាមលោករដ្ឋមន្ដ្រី ការជីករករ៉ែ និងធនធានធម្មជាតិ នៅក្នុងដីនោះ ក្រសួងអនុញ្ញាតឲ្យត្រឹមតែ២០ម៉ែត្រប៉ុណ្ណោះ បើជ្រៅជាងនេះនឹងធ្វើឲ្យមានគ្រោះថ្នាក់ជាក់ជាមិនខានឡើយ…

ដំណាំខ្ញីកំពុងត្រូវប៉ានទីផ្សារ! ម្ចាស់រោងចក្រកែច្នៃខ្ញីនាំចេញ អំពាវនាវឲ្យពលរដ្ឋដាំដុះឲ្យច្រើន ឆ្លើយតបតម្រូវការទីផ្សារ

FN ៖ ថ្លែងប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក អ៊ិហ្ស៊ិកាវ៉ា គិអ៊ិឈិ អគ្គនាយករោងចក្រកែច្នៃមើមខ្ញី ដែលមានមូលដ្ឋាននៅខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ននេះដំណាំខ្ញីកំពុងត្រូវប៉ាន់ទីផ្សារជាខ្លាំង ដោយក្រុមហ៊ុនរបស់លោកត្រូវការទិញមើមខ្ញីយ៉ាងច្រើនពីកសិករ ដើម្បីកែច្នៃទៅជាមើមខ្ញីជ្រក់ នាំយកទៅលក់ចែកចាយបន្ដលើទីផ្សារបរទេស។ លោក អ៊ិហ្ស៊ិកាវ៉ា គិអ៊ិឈិ បានថ្លែងឲ្យដឹងថា រោងចក្រត្រូវការមើមខ្ញីពី២ម៉ឺនគីឡូឡើងទៅក្នុង១ខែ ដើម្បីធ្វើជ្រក់ នាំចេញទៅលក់​នៅក្នុងប្រទេសចិន, ជប៉ុន, ថៃ, វៀតណាម និងមួយផ្នែកទៀតសម្រាប់លក់ក្នុងស្រុក តាមហាងទំនើបៗមួយចំនួន ដើម្បីបំពេញ​តម្រូវ​ការភ្ញៀវបរទេស ដែលនិយមចូលចិត្តទទួលទានខ្ញីជ្រក់នេះ។ លោកបានថ្លែងបន្ដទៀតថា អស់រយៈពេល២ឆ្នាំហើយ ដែលក្រុមហ៊ុនបានបើកដំណើរការ ផលិតខ្ញីជ្រក់នេះ។ ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យប្រជាកសិករនាំគ្នាដំាំដំណាំខ្ញីឲ្យច្រើន ខណៈនៅពេលនេះពុំទាន់មានបងប្អូនប្រជាពលរដ្ឋណាដំាំដំណាំនេះ ជាលក្ខណៈ​ទ្រង់ទា្រយធំ នាំយកមកលក់ឲ្យក្រុមហ៊ុននោះឡើយ ទោះបីជាមានការអំពាវនាវ បំផុសបំផុលយ៉ាងណាក្ដី។ ក្រុមហ៊ុននឹងចាប់ទទួលទិញខ្ញីចាប់ពី១តោនឡើងទៅ។ លោកថា ខ្ញីជ្រក់មួយថងមានទម្ងន់១.៥គីឡូក្រាម តម្លៃ៦ពាន់រៀល មើមខ្ញីទាំងនោះត្រូវប្រមូលទិញពីប្រទេសចិន ប្រទេសថៃ និងប្រទេសកម្ពុជា (ខេត្តមណ្ឌលគីរី) ដោយទិញក្នុងតម្លៃ​៨០០រៀលក្នុងមួយគីឡូ។ ក្នុងនោះលោកក៏បានធ្វើកាអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឲ្យដាំខ្ញីឲ្យបានច្រើន…