សម្តេចតេជោ ហ៊ុន សែន ជំរុញក្រសួងសុខាភិបាលពន្លឿនការ ធ្វើកោសល្យវិច័យ លើការរំលោភសេពសន្ធវៈចំពោះស្ត្រី ដើម្បីកុំឲ្យបាត់ភស្តុតាង

FN ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានជំរុញឲ្យក្រសួងសុខាភិបាលពន្លឿនការធ្វើកោសល្យវិច័យ លើការសេពសន្ធវៈរបស់ស្ត្រីឲ្យបានឆាប់រហ័ស ព្រោះថាការធ្វើកោសល្យវិច័យយឺតអាចនាំឲ្យបានភស្តុតាងក្នុងការដាក់ពាក្យបណ្តឹង។ ដើម្បីជួយដោះស្រាយសេវាផ្លូវច្បាប់សម្រាប់ស្ត្រីដែលរងគ្រោះដោយការរំលោភបំពានផ្សេងៗនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសម្រេចបង្កើនថវិកាពី ២០០លានរៀល ទៅ៥០០លានរៀល។ ទាក់ទងទៅនឹងសេវាជួយដល់ជនរងគ្រោះដោយអំពើហឹង្សាវិញ សម្តេចតេជោ បានសម្រេចឲ្យបង្កើតជាមជ្ឃមណ្ឌល ឬកន្លែងសម្រាប់ជួយដោះស្រាយ និងជួយសង្គ្រោះ ដល់ជនរងគ្រោះនៅតាមមន្ទីពេទ្យនីមួយៗតែម្តង ដើម្បីមានភាពងាយស្រួលដល់ជនរងគ្រោះ៕

សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីដល់អភិបាលរាជធានី-ខេត្ត ចៅហ្វាយខណ្ឌ ចៅហ្វាយស្រុក បើមិនចាត់វិធានការរថយន្តតទ្រុងខុសបច្ចេកទេស នឹងប្រឈមការដកតំណែង

FN ៖ នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកជាថ្មីម្តងទៀតថា អភិបាលរាជធានី-ខេត្ត ចៅហ្វាយស្រុក ចៅហ្វាយខណ្ឌ ដែលមិនព្រមចាត់វិធានការចំពោះរថយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេសទេនោះ នឹងត្រូវប្រឈមជាមួយការដកហូត តំណែងជាក់ជាមិនខាន។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើទំព័រ Facebook ដែលកំពុងមានប្រជាប្រិយភាពយ៉ាងដូច្នេះ «ចំពោះរថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង»។ បើទោះបីជាយ៉ាងណាសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលកំពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ នឹងត្រួតពិនិត្យយានយន្តកៃច្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកទំនិញលើសទម្ងន់ កំណត់ដោយច្បាប់ ដែលបង្កឲ្យខូចផ្លូវស្ពាន និងបង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានបង្ហាញលទ្ធផលនៃប្រតិបត្តិការកាត់ទ្រុងរថយន្តដែលតខុសលក្ខណៈបច្ចេកទេសផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីមួយទៀតតម្លៃជិត៥៧លានដុល្លារ តភ្ជាប់កំពង់ចាម ទៅត្បូងឃ្មុំ

FN ៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។ គម្រោងសាងសង់ស្ពាននិងផ្លូវនេះ គ្រោងចំណាយថវិកាជិត៥៧លានដុល្លារ ការសាងសង់នេះនឹងបញ្ចប់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ៤២ខែ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតចិនថា ស្ពាន៨ ដែលចិនផ្តល់កម្ចីសម្រាប់សាងសង់មិនទាន់ចប់នោះទេ នៅយ៉ាងហោចណាស់៣ទៀត។ រួមមាន៖ ស្ពាននៅទីរួមខេត្តក្រចេះ ភ្ជាប់ទៅខេត្តកំពង់ធំ ស្ពានភ្ជាប់ពីជ្រោយចង្វា ទៅអរិយក្សត្រស្វាយជ្រុំ និងស្ពាំនភ្ជាប់ទៅក្តីតាកុយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាស្មានដឹងថា កុមារម្នាក់ដែលធ្លាប់តែឆ្លងទូកនៅស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្លងសាឡាងនៅតំបន់នានានោះ បានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ដែលមិនធ្លាប់បានគិតដល់នោះ។ * សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះលោក សម រង្ស៊ី…