Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធវារីអគ្គិសនីសេសានក្រោម ២ អនុភាព ៤០០ មេហ្គាវ៉ាត់

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម WANG Wentian អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា! ឯកឧត្តម ហ្វាង ជីសៀង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Hunan Group និងសហការី! សូមគោរព លោកយាយ/តា អ៊ំមាមីង បងប្អូនជនរួមជាតិជាទីគោរព​ នឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមធ្វើជាអធិបតី នៃការសម្ពោធដាក់ឱ្យប្រើប្រាស់នូវវារីអគ្គិសនីសេសានក្រោមទី ២ ដែលមានអនុភាពរហូតទៅដល់ ៤០០ មេហ្គាវ៉ាត់ គឺជាវារីអគ្គិសនីធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាវារីអគ្គិសនីទី ៧ ដែលខ្ញុំព្រះករុណាខ្ញុំ បានចូលរួមដោយផ្ទាល់ទាំងពេលការចាប់ផ្ដើមការដ្ឋាន បិទទំនប់ ក៏ដូចជាការសម្ពោធដាក់ឱ្យប្រើប្រាស់។ ម្សិលមិញនៅខេត្តកោះកុង ឬបស្ចិមនៃប្រទេស ថ្ងៃនេះនៅស្ទឹងត្រែង ឬប៉ែកឦសាន … មុនដំបូង សុំអភ័យទោសពីព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ពីបងប្អូនជនរួមជាតិ និងអ្នកចូល​រួមទាំងអស់ អំពីការយឺតយ៉ាវរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញមកកាន់ទីនេះ។…

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបើកដំណើរការជាផ្លូវការ នូវពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង។ ក្នុងពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្លឹបឆ្នេរស្អាតលើពិភពលោក ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមកពីតាមក្រសួងស្ថាប័ន ដោយមានការបង្ហាញជូនផ្ទាំងទស្សនីយភាពសិល្បៈយ៉ាងសម្បូរបែបផងដែរ។ ពិធីបុណ្យសមុទ្រលើកទី៧ ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងភរិយា មានសេចក្តីសោមនស្សរីករាយជាខ្លាំង​ ដែលបានចូលរួមបើកពិធីបុណ្យសមុទ្រជាលើកទី៧ នៅក្នុងខេត្តកោះកុង។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចូលរួមពិធីបុណ្យសមុទ្រជាយន្តការត្រួតពិនិត្យពីវឌ្ឍនភាពនៃខេត្តដែលជាម្ចាស់ផ្ទះបុណ្យសមុទ្រ និងជាការរំលឹកដាស់តឿនចំពោះអ្នកទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់មូលដ្ឋាន។ * សម្តេចតេជោ ហ៊ុន…

សេចក្តីដកស្រង់ ប្រសាសន៍ក្នុងពិធីបុណ្យសមុទ្រលើកទី ៧ ជុំទី ២

ពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី ៧ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី ៧ (ជុំទី ២) នៅក្នុងខេត្តកោះកុង។ អម្បាញ់មិញនេះ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ចំពោះសុន្ទរកថារបស់លោកជំទាវអភិ​បាលខេត្ត ជាមួយនឹងសុន្ទរកថារបស់លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលោកពិភពលោក និងសុន្ទរកថារបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ បុណ្យសមុទ្ររបស់យើងដែលមកដល់ពេលនេះគឺជា ឆ្នាំទី ៧ ហើយក៏ជាជុំទី ២​ សម្រាប់ខេត្តកោះកុង បានក្លាយទៅជាយន្តការមួយដែលចាត់ទុកថាជាយន្តការ វាជាពិធីបុណ្យ ក៏ប៉ុន្តែវាបានក្លាយជាយន្តការជាក់លាក់។ យន្តការជាក់លាក់ ៥ ចំណុច នៃបុណ្យសមុទ្រ ហោចណាស់ក៏មានការងារមួយចំនួន ដែលខ្ញុំសូមធ្វើការកត់សម្គាល់ (ដូចតទៅ)៖ ទី១៖ ជាយន្តការត្រួតពិនិត្យជាប្រចាំឆ្នាំ សម្រាប់បណ្តាខេត្តដែលមានឆ្នេរសមុទ្រនៅក្នុងក្របខណ្ឌ នៃឆ្នេរសមុទ្រដែលស្អាតបំផុត ដែលជាតារារះនៅទិសនិរតី ជាពិសេស (បើយើង)ត្រួតពិនិត្យអំពីវឌ្ឍនភាពនៃបណ្តាខេត្តដែលជាម្ចាស់ផ្ទះសម្រាប់បុណ្យសមុទ្រនេះតែម្តង។ គឺជាការរំលឹកដាស់តឿនដល់អ្នកទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ជាពិសេស គឺថ្នាក់មូលដ្ឋាន…