ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាង២ពាន់នាក់ នាព្រឹកថ្ងៃនេះ

FN​​ ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបសរុប ២,១២៥នាក់ ក្នុងនោះនារី៧៥៩នាក់ នាវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័អាស៊ីអឺរ៉ុបចំនួន ១១ដងហើយ ចាប់តាំពីឆ្នាំ២០០៣ ដែលស្ថិតក្នុងក្របខណ្ឌអង្គការអាស៊ីអឺរ៉ុបនៅឡើយនោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរពីកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យា ដែលបានអភិវឌ្ឍន៍ពីអង្គការផ្នែកបណ្តុះបណ្តាលមួយ រហូតក្លាយជាសាកលវិទ្យាល័យ។ សម្តេចថា​ សមិទ្ធផលនេះមិនមែនជារឿងងាយស្រួលនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាធនធានរបស់ជាតិ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ សម្តេចតេជោ បានចូលរួមអបអរសាទរដល់ជយលាភី និងអំពាវនាវឲ្យពួកគេបន្តខិតខំពង្រឹង សមត្ថភាពបន្ថែមតាមរយៈការអប់រំនេះបន្តទៅទៀត។…

សម្តេចតេជោ ហ៊ុន សែន ប្រាប់ជប៉ុនថា សម្តេចបរាជ័យក្នុងការបង្កើតវប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅសមភាគីជប៉ុនថា សម្តេចបានទទួលបរាជ័យក្នុងការបង្កើតវប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី ខណៈដែលក្នុងជីវិតនៃការដឹកនាំរបស់សម្តេចបានប្រើប្រាស់វប្បធម៌សន្ទនានេះ ដើម្បីបញ្ចប់ជម្លោះ និងបង្រួបបង្រួមជម្លោះផ្ទៃក្នុងរបស់ជាតិកាលពីអតីតកាល។ ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យលោក Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ។ ក្នុងជំនួបនោះ លោក Kentaro Sonoura បានលើកឡើងថា រដ្ឋាភិបាលជប៉ុនមិនជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុងរបស់កម្ពុជានោះទេ គ្រាន់តែចង់ដឹងថា តើសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពណាមួយចរចា ឬ សន្ទនាជាមួយអ្នកនយោបាយអតីតបក្សប្រឆាំងដែលបានកាត់សិទ្ធិនយោបាយដែរឬទេ?។ នេះបើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះ។ លោក ស្រ៊ី ថាមរ៉ុង្គ បានគូសបញ្ជាក់ថា ចំពោះបញ្ហានេះសម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៅលោក Kentaro Sonoura ថា នៅកម្ពុជាមិនមានច្បាប់លើកលែងសម្រាប់អ្នកត្រូវបានកាត់សិទ្ធិនយោបាយនោះទេ ហើយក៏គ្មាននរណាហ៊ានប្រឆាំងដីការតុលាការកំពូលនោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ជប៉ុនទៀតថា សម្តេចបានប្រើពេល…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ថ្នល់ទទឹង ខេត្តត្បូងឃ្មុំប្រវែងជាង ៩៦គីឡូម៉ែត្រ តម្លៃជាង៩៤លានដុល្លារ

FN ៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ប្រវែងជាង៩៦គីឡូម៉ែត្រ តម្លៃជាង៩៤លានដុល្លារ នៅព្រឹកថ្ងៃនេះ, Fresh News & Radio កំពុងផ្សាយ * សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចពិតជារីករាយ ដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១។ * តាមរយៈឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយគាំទ្រដល់ការសាងសង់ឡើងវិញផ្លូវជាតិលេខ១១។…