JICA គ្រោងបញ្ជូនអ្នកដឹកនាំវ័យក្មេងកម្ពុជា១៤រូបទៀត ទៅចូលរួម «វគ្គបណ្តុះបណ្តាលប្រតិបត្តិការ និងការគ្រប់គ្រងសុខភាពសហគមន៍» នៅជប៉ុន នាខែក្រោយ

FN ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA បានចេញផែនការជំហានទី២ ដោយគ្រោងបញ្ជូនអ្នកដឹកនាំកម្ពុជាវ័យក្មេងកម្ពុជា១៤រូបទៀត ទៅចូលរួម «វគ្គបណ្តុះបណ្តាលប្រតិបត្តិការ និងការគ្រប់គ្រងសុខភាពសហគមន៍» នៅជប៉ុន នាខែក្រោយ។ គម្រោងបញ្ជូនអ្នកដឹកនាំកម្ពុជា វ័យក្មេងកម្ពុជា១៤រូបនាពេលនេះ បានធ្វើឡើង បន្ទាប់ពី JICA បាន បញ្ជូនក្រុមទី១ មានចំនួន១៤នាក់ ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅប្រទេសជប៉ុន កាលពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ជាមួយគ្នានោះ JICA នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ក៏បានរៀបចំសិក្ខាសាលាតម្រង់ទិសមុនពេលដំណើរ «កម្មវិធីបណ្តុះបណ្តាល សម្រាប់អ្នកដឹកនាំវ័យក្មេងឆ្នាំ២០១៧» នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី លោក ឡូ វាសនាគីរី ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលនៃ ក្រសួងសុខាភិបាល, លោក Miura Junichi អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងសិក្ខាកាមទាំង១៤រូប មកពីតាមបណ្តាខេត្តផងដែរ។ ថ្លែងនៅក្នុងសិក្ខាសាលានោះ លោក ឡូ វាសនាគីរី បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីជាការផ្តល់ចំណេះដឹង…

ជប៉ុន ផ្តល់ជំនួយជិត ១,៦លានដុល្លារ សម្រាប់អភិវឌ្ឍន៍តំបន់ជនបទរបស់កម្ពុជា

FN ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជិត ១,៦លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍តំបន់ជនបទរបស់កម្ពុជា។ ថវិកាជំនួយនេះនឹងជួយទ្រទ្រង់លើគម្រោងចំនួន៣ រួមមាន៖ សាងសង់ស្ពានចំនួន២ នៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី, ជួយវិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថានរបស់អង្គការ ERECON លើកកម្ពស់និរន្តរភាព នៃស្ថានភាពកសិកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងខេត្តកំពង់ចាម និងជួយលើកកម្ពស់ការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីន នៅក្នុងខេត្តបន្ទាយមានជ័យ។ ពិធីចុះហត្ថលេខាផ្តល់ និងទទួលជំនួយនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ រវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយភាគីពាក់ព័ន្ធរួមមានលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បណ្ឌិត Hihara Machito នាយកអង្គការ ERECON និងលោក SHIBATA Mikio ប្រធានតំណាងអង្គការ JMAS រួមជាមួយក្រុមការងារជាច្រើននាក់ទៀតផង។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា ថវិកាជំនួយនេះនឹងជួយទ្រទ្រង់ទៅលើគម្រោងចំនួន ៣រួមមាន គម្រោងទី១៖ ជួយដល់មន្ទីរអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី សម្រាប់គម្រោងសាងសង់ ស្ពានចំនួន២កន្លែង នៅក្នុងឃុំចំនួន នៃស្រុកកោះញ៉ែក…

គ.ជ.ប កំណត់យកថ្ងៃទី០៥ ខែតុលា ចាប់ផ្ដើមរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ តទៅ។ នេះបើតាមការប្រកាសរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធទៅនឹង ការរៀបការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤។ លោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងចំណោមថ្ងៃបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ខាងមុខនេះ គ.ជ.ប បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃរៀបចំការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤។ លោក ស៊ិក ប៊ុនហុក បានបន្តថា ចំពោះបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ គ.ជ.ប បានសម្រេចរួចរាល់ហើយ ដែលនឹងបញ្ជូនទៅភាគីពាក់ព័ន្ធ​ ដើម្បីផ្តល់អនុសាសន៍ក្នុងពេលដ៏ឆាប់ខាងមុខ។ លោក ស៊ិក ប៊ុនហុក បានបន្ថែមថា សមាជិកព្រឹទ្ធសភា នីតិកាលទី៤ គឺមានការកើនឡើងពី ៦១អាសនៈ ទៅ ៦២អាសនៈ…