គ.ជ.ប៖ ការចុះបញ្ជី​គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រ នឹងចាប់ផ្ដើមពីចុងខែមេសាខាងមុខនេះ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ គ.ជ.ប បានបញ្ជាក់ថា សេចក្ដីជូនដំណឹងរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា បញ្ចប់ទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៥៖៣០នាទី៕

គ.ជ.ប ចេញប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងកំណត់បែងចែកអាសនៈ, គណបក្សប្រជាជនកម្ពុជាទទួលបាន៥៨អសនៈ

FN ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងប្រកាសសម្រេចស្តីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមមណ្ឌលភូមិភាគ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ នៅក្នុងសេចក្តីប្រកាសលទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអសនៈសរុបទាំង៥៨តែម្តង។ ក្នុងនោះភូមិភាគ១៖ ទទួល ៦អសនៈ, ភូមិភាគទី២៖ ទទួល ៨អសនៈ, ភូមិភាគទី៣៖ ទទួល ៥អសនៈ, ភូមិភាគទី៤៖ ទទួល ១០អសនៈ, ភូមិភាគទី៥៖ ទទួល ៧អសនៈ, ភូមិភាគទី៦៖ ទទួល ៧អសនៈ, ភូមិភាគទី៧៖ ទទួល ៩អសនៈ និងភូមិភាគទី៨៖ ទទួល ៦អសនៈ។

គ.ជ.ប បង្ហាញលទ្ធផលបឋមផ្លូវការ នៅតាមភូមិភាគនីមួយៗ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤

FN ៖ នៅព្រលប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអំពីលទ្ធផលបឋមផ្លូវការ នៅតាមមណ្ឌលភូមិភាគទាំង៨ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤។ លទ្ធផលនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងគាំទ្រ ច្រើនលើសលុប ពីការបោះឆ្នោត ខណៈដែលគណបក្សផ្សេងៗទៀត មានចំនួនតិចតួចនៅឡើយ ក្នុងនោះមានដូចតទៅ៖ ភូមិភាគ១៖ គណបក្សប្រជាជនកម្ពុជា៖ ៨៩៧សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ២សំឡេង គណបក្សហ្វ៊ិនស៊ីនប៉ិច៖ ១១សំឡេង ភូមិភាគ២៖ គណបក្សប្រជាជនកម្ពុជា៖ ១៣០៥សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ១៦សំឡេង គណបក្ស ហ្វ៊ុនស៊ិនប៉ិច៖ ៤៥សំឡេង គណបក្សយុវជនកម្ពុជា៖ ៣សំឡេង ភូមិភាគ៣៖ គណបក្សប្រជាជនកម្ពុជា៖ ៧៧១សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ៨សំឡេង គណបក្សហ្វ៊ិនស៊ីនប៉ិច៖ ៤៤សំឡេង ភូមិភាគ៤៖ គណបក្សប្រជាជនកម្ពុជា៖ ២០៥៤សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ៧៩សំឡេង គណបក្សហ្វ៊ិនស៊ិនប៉ិច៖ ៨១សំឡេង ភូមិភាគ៥៖ គណបក្សប្រជាជនកម្ពុជា៖ ១៣២៤សំឡេង…