សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអាជ្ញាធរ​-សមត្ថកិច្ច និងភ្នាក់ដឹកជញ្ជូនតាមរថយន្តក្រុងរបស់រដ្ឋ ដែលដឹកជញ្ជូនបម្រើ ការពារសុវត្តិភាព សណ្តាប់ធ្នាប់ល្អ ជូនពលរដ្ឋ និងទេសចរ សប្បាយរីករាយបុណ្យចូលឆ្នាំខ្មែរ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសកម្ពុជា ដែលថែរក្សា ការពារសាសុវត្តិភាព សណ្តាប់ធ្នាប់បានល្អ ជូនប្រជាពលរដ្ឋ និងទេសចរ ឱ្យបានសប្បាយរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណដល់ភ្នាក់ងារ និងកម្លាំងដឹកជញ្ជូនតាមរថយន្តក្រុង ដែលបានដឹកជញ្ជូនកម្មករពីភ្នំពេញទៅតាមបណ្តាខេត្តនានា ក្នុងឱកាសចូលឆ្នាំថ្មីនេះ ទាំងទៅទាំងមក ដោយយកចិត្តទុកដាក់ខ្ពស់ ផ្តល់សុខសុវត្តិភាពដល់អ្នកធ្វើដំណើរផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ពិធីបុណ្យចូលឆ្នាំប្រពៃណីថ្មីប្រពៃណីជាតិខ្មែរ បានកន្លងផុតអស់រយៈពេល៣ថ្ងៃមកនេះ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ជាពិសេសនៅលើទឹកដីអង្គរដ៏បវររបស់កម្ពុជា។ ទន្ទឹមនឹងនេះដែរ គឺបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសក៏បានជួបជុំក្រុមគ្រួសារអបអរសាទរទវតាឆ្នាំថ្មីធ្វើបុណ្យដាក់ទាននៅតាមវត្តអារាម ព្រមទាំងកំសាន្តសប្បាយនៅតាមរមណីយដ្ឋានជាច្រើននៅទូទាំងប្រទេស»។ សម្តេចបានបន្តថា៖ «កត្តាសុខសន្តិភាព គឺមានតម្លៃនិងសារៈសំខាន់ខ្លាំងណាស់ ដែលបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា ទទួលបាននូវភាពរីករាយគ្រប់ៗទីកន្លែង។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មី២០១៨ លើទឹកដីសៀមរាបអង្គរ គឺបានផ្តល់នូវភាពភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើនកុះករ។ នេះក៏ជាព្រឹត្តិការណ៍បណ្តុះគំនិតកូនខ្មែរឱ្យចេះស្រឡាញ់កេរ្តិ៍ដំណែលមរតក សិល្បៈ វប្បធម៍ ប្រពៃណី ទំនៀមទម្លាប់ពីដូនតាឱ្យនៅស្ថិតស្ថេរគង់វង្សដើម្បីប្រទេសជាតិ និងកូនខ្មែរគ្រប់ជំនាន់»។ ទន្ទឹមនឹងការថ្លែងអំណរគុណ ដល់មន្រ្តីដែលបានធ្វើការងារនៅក្នុងឱកាសបុណ្យចូលឆ្នាំ ដើម្បីបម្រើប្រជាពលរដ្ឋ សម្តេចតេជោ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញបើក «ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨»

FN ​៖ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើក «ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨» ដែលប្រារព្ធធ្វើឡើងនៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប។ ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៣ហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្រ្តីរាជការមកពីតាមក្រសួង ស្ថាប័ននានា លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត យុវជន និងមហាជនខ្មែរយ៉ាងច្រើនកុះករ។ សូមបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៦ ដែលសហភាពសហព័ន្ធ រួមជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរសាទរនូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ធ្វើឡើងក្រោមប្រធានបទ «សាទរមរតកដូនតា»។ * សម្តេចតេជោ ហ៊ុន សែន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា

FN ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកដាក់ឲ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិសម្តេចផ្ទាល់ធ្វើជាប្រធានកិត្តិយស។ ពិធីធ្វើឡើងនៅវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យ​ជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឌបណ្ឌិត​​ បានសម្រេចចូលរួមបរិច្ចាក៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដល់មូលនិធិគន្ធបុប្ជារយៈពេល៥ឆ្នាំ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយ ដែលកុមារកម្ពុជា នឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។ ច្បាស់ណាស់នេះ គឺជាការសម្រាលបន្ទុកដ៏ធំមួយចំពោះឪពុកម្តាយទាំងអស់គ្នា ទាំងខាងទិដ្ឋភាពហិរញ្ញវត្ថុ និងទាំងខាងផ្លូវចិត្ត។ * សម្តេចតេជោ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកសាស្ត្រចារ្យ Beat Richner ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា…