សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអាជ្ញាធរ​-សមត្ថកិច្ច និងភ្នាក់ដឹកជញ្ជូនតាមរថយន្តក្រុងរបស់រដ្ឋ ដែលដឹកជញ្ជូនបម្រើ ការពារសុវត្តិភាព សណ្តាប់ធ្នាប់ល្អ ជូនពលរដ្ឋ និងទេសចរ សប្បាយរីករាយបុណ្យចូលឆ្នាំខ្មែរ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសកម្ពុជា ដែលថែរក្សា ការពារសាសុវត្តិភាព សណ្តាប់ធ្នាប់បានល្អ ជូនប្រជាពលរដ្ឋ និងទេសចរ ឱ្យបានសប្បាយរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណដល់ភ្នាក់ងារ និងកម្លាំងដឹកជញ្ជូនតាមរថយន្តក្រុង ដែលបានដឹកជញ្ជូនកម្មករពីភ្នំពេញទៅតាមបណ្តាខេត្តនានា ក្នុងឱកាសចូលឆ្នាំថ្មីនេះ ទាំងទៅទាំងមក ដោយយកចិត្តទុកដាក់ខ្ពស់ ផ្តល់សុខសុវត្តិភាពដល់អ្នកធ្វើដំណើរផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ពិធីបុណ្យចូលឆ្នាំប្រពៃណីថ្មីប្រពៃណីជាតិខ្មែរ បានកន្លងផុតអស់រយៈពេល៣ថ្ងៃមកនេះ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ជាពិសេសនៅលើទឹកដីអង្គរដ៏បវររបស់កម្ពុជា។ ទន្ទឹមនឹងនេះដែរ គឺបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសក៏បានជួបជុំក្រុមគ្រួសារអបអរសាទរទវតាឆ្នាំថ្មីធ្វើបុណ្យដាក់ទាននៅតាមវត្តអារាម ព្រមទាំងកំសាន្តសប្បាយនៅតាមរមណីយដ្ឋានជាច្រើននៅទូទាំងប្រទេស»។ សម្តេចបានបន្តថា៖ «កត្តាសុខសន្តិភាព គឺមានតម្លៃនិងសារៈសំខាន់ខ្លាំងណាស់ ដែលបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា ទទួលបាននូវភាពរីករាយគ្រប់ៗទីកន្លែង។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មី២០១៨ លើទឹកដីសៀមរាបអង្គរ គឺបានផ្តល់នូវភាពភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើនកុះករ។ នេះក៏ជាព្រឹត្តិការណ៍បណ្តុះគំនិតកូនខ្មែរឱ្យចេះស្រឡាញ់កេរ្តិ៍ដំណែលមរតក សិល្បៈ វប្បធម៍ ប្រពៃណី ទំនៀមទម្លាប់ពីដូនតាឱ្យនៅស្ថិតស្ថេរគង់វង្សដើម្បីប្រទេសជាតិ និងកូនខ្មែរគ្រប់ជំនាន់»។ ទន្ទឹមនឹងការថ្លែងអំណរគុណ ដល់មន្រ្តីដែលបានធ្វើការងារនៅក្នុងឱកាសបុណ្យចូលឆ្នាំ ដើម្បីបម្រើប្រជាពលរដ្ឋ សម្តេចតេជោ…