រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ចុះពិនិត្យព្យាបាលជំងឺជូនកម្មករ-កម្មការីនីជិត៤ពាន់នាក់ នៅរោងចក្រដេស្បែកជើង ប៉ុនទូសហ្វតវើល ខេត្តតាកែវ

FN​ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបា​ល លោក​ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃ​ទី០​៣ ខែ​តុលា ឆ្នាំ​២០១៧នេះ បានចុះដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តតាកែវ មកព្យាបាលជូនដល់បងប្អូនកម្មករ កម្មការីនី ប្រមាណ៣​,៥​០០នាក់ នៅរោងចក្រស្បែកជើង «ប៉ុនទូសហ្វតវើល» ដែលស្ថិតនៅក្នុងឃុំកំភេម ស្រុកត្រាំកក់​។ ​ថ្លែងនៅចំពោះមុខបងប្អូនកម្មករ-កម្មការីនីទាំងអស់ លោក​រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការចុះមកពិនិត្យព្យាបាលជូនបងប្អូនកម្មករទាំងអស់នៅថ្ងៃនេះ គឺជាការឆ្លើយតបទៅនិង​ការជម្រុញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែបង្កើនយកចិត្តទុកដាក់ ជួយព្យាបាលជំងឺដល់បងប្អូនកម្មករ ដោយយកក្រុមគ្រូពេទ្យ មកពិនិត្យព្យាបាល​ដល់រោងចក្រផ្ទាល់តែម្ដង ហើយការព្យាបាលនេះ គឺមិនគិតកម្រៃនោះទេ ម្យ៉ាងទៀតវាជាការជួយដល់កម្មករ មិនបាច់ចំណាយពេលវេលាទៅព្យាបាលនៅមន្ទីរពេទ្យ ដែលនៅឆ្ងាយពីផ្ទះ។ នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តី ក៏បានលើកឡើង ប្រាប់កម្មករពីការយកចិត្តទុកដាក់ ចំពោះបងប្អូនកម្មករពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលថ្មីៗនេះ សម្ដេចបានប្រកាស់ស្ដីពីការផ្ដល់សារៈប្រយោជន៍ជាច្រើន ដល់បងប្អូនកម្មករ ដូចជាការតម្លើងប្រាក់ខែ បញ្ចុះតម្លៃទឹក ភ្លើង ជិះរថយន្តក្រុងដោយមិនប្រាក់ ការគាំពាសុខភាព និងការទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការនៅពេលឆាប់ខាងមុខនេះ ជាពិសេសកម្មការិនីនេះ ដែលឆ្លងទន្លេ​បានឈប់សម្រាកចំនួន៣ខែ…

លោក​ ហ៊ុន​ ម៉ាណែត និងមន្រ្តីយោធាជាន់ខ្ពស់បារាំង សន្យាពង្រឹងការងារសំខាន់ៗ លើវិស័យយោធាកម្ពុជា-បារាំង កាន់តែខ្លាំងឡើង, ភាគីបារាំងនឹងបន្តបណ្តុះបណ្តាល នាយទាហានវ័យក្មេងរបស់កម្ពុជា

FN ៖ តបតាមការអញ្ជើញ​របស់ក្រសួងការពារជាតិបារាំង​ លោកឧត្តមសេនីយ៍​ ហ៊ុន​ ម៉ាណែត​ បានដឹកនាំគណៈប្រតិភូបំពេញ​ទស្សនកិច្ច​ផ្លូវការក្រសួងការពារជាតិបារាំង​ នាសប្តាហ៍នេះ។ លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ បានចូលជួប និងពិភាក្សាការងារ​ជាមួយលោក​ឧត្តមសេនីយ៍​ Gen. Philippe ERRERA អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ​ និង​យុទ្ធសាស្ត្រ​ (DGRIS) នៃក្រសួង​ការពារជាតិបារាំង​ នៅក្នុងទីក្រុង​ប៉ារីស ដោយផ្តោតសំខាន់លើកិច្ចសហប្រត្តិបត្តការ លើវិស័យយោធានៃប្រទេសទាំង២។ នៅក្នុងឱកាសនោះលោក ហ៊ុន​ ម៉ាណែត​ បានថ្លែងអំណរគុណដល់ភាគីមិត្ត នៃប្រទេសបារាំងដែលបានបានសហប្រត្តិបត្តការ លើវិស័យ​យោធានា​ពេលកន្លងមក ដោយផ្តោតលើកាបន្តបណ្តុះបណ្តាល និងកសាងសមត្ថភាពជំនាញយោធាផ្សេងៗ និងបន្តជួយបណ្តុះបណ្តាល​លើផ្នែកភាសាសម្រាប់និស្សិត។ លោក ហ៊ុន​ ម៉ាណែត​ ក៏បានស្នើឱ្យភាគីបារាំង បន្តជួយហ្វឹកហ្វឺនដល់កងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងស្នើសុំវគ្គសិក្សា​សម្រាប់វគ្គនាយទាហានវ័យក្មេង និងស្នើសុំភាគីបារាំងជួយ សាលាហ្វឹកហ្វឺន នាយទាហានសកម្មលើពង្រីកចំណេះដឹង និងបច្ចេកវិទ្យា​ផ្សេងៗ។ ជាការឆ្លើយតបលោកឧត្តមសេនីយ៍​ Gen. Philippe ERRERA ​បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភក្នុង​ដំណើរទស្សនកិច្ចផ្លូការ នៅក្រសួងការពារជាតិបារាំង​នៅពេលនេះ។…

ឆមាសទី១ឆ្នាំ២០១៧នេះ អ្នកជំងឺភ្នែកជិត១៦ម៉ឺននាក់ មកទទួលសេវាពិនិត្យព្យាបាលភ្នែក នៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស

FN ៖ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០១៧នេះ អ្នកជំងឺភ្នែក ចំនួន១៥៥,៣៣៨នាក់ ដែលមកទទួលសេវាពិនិត្យព្យាបាលភ្នែក នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ នៅទូទាំងប្រទេស ដែលចំនួននេះមានការកើនឡើង ជាងឆ្នាំ២០១៥-២០១៦ កន្លងទៅ។ នេះបើតាមការលើកឡើង របស់នាយកកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល និងជាប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោក សាស្ត្រាចារ្យ ងី ម៉េង ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ។ លោកបានថ្លែងបន្ដថា «អ្នកជំងឺភ្នែកជិត១៦ម៉ឺននាក់នេះ គឺមានទាំងអ្នកជំងឺភ្នែកឡើងបាយ ជំងឺកន្ទុយថ្លែនភ្នែក ពិការភ្នែក និងគំហើញ ដែលមានកើនឡើងជាងឆ្នាំមុនៗ ហើយបើនិយាយជាសរុប ក្នុងរយៈពេលមួយឆ្នាំ២០១៦កន្លងទៅ គឺមានអ្នកជំងឺភ្នែកត្រឹមតែ ២៨៨,៥២៥នាក់ប៉ុណ្ណោះ ក្នុងនោះអ្នកវះកាត់ភ្នែក សរុប៤៥,៩៣២នាក់ ។ដូច្នេះយើងបានសហការួមគ្នាជាមួយ មូលនិធិហ្រ្វេតហូឡូ បានរៀបចំសិក្ខាសាលា កាលពីចុងខែកញ្ញានេះរួចមកហើយ ដើម្បីបង្ហាញលទ្ធផល រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ និងរៀបចំផែនការបន្ត ក្នុងការថែទាំសុខភាពភ្នែក និងកាត់បន្ថយភាពពិការភ្នែក របស់ប្រជាពលរដ្ឋនៅកម្ពុជា ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល»។ គួរបញ្ជាក់ថា ក្នុងលទ្ធផលសម្រាប់ឆមាសទី១…