ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បង្ហាញលិខិតឆ្លងឆ្លើយរវាង នាយករដ្ឋមន្រ្តីកម្ពុជា និងនាយកប្រតិបត្តិសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍

FN ៖ យោងតាមឯកសារពិសេសមួយដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីខុទ្ទកាល័យនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោកស្រី អាន មៀល-ហ្រ្គីហ្វីត (Ann Mills-Griffiths) ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានក្រុមប្រតិបត្តិនៃសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ បានសរសេរលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយរៀបរាប់អំពីការផ្អាកជាបណ្តោះអាសន្ននូវ កិច្ចសហប្រតិបត្តិការមនុស្សធម៌ ស្តីពីការស្វែងរកអដិ្ឋធាតុទាហានអាមេរិក នៅកម្ពុជាក្នុងសម័យសង្គ្រាម។ នៅក្នុងលិខិតរបស់លោកស្រី អាន មៀល-ហ្រ្គីហ្វីត បានស្នើសុំឲ្យមានការលុបចោលនូវការផ្អាកជាបណ្តោះអាសន្ន អំពីការស្វែងរកអដ្ឋិធាតុទាហានអាមេរិកលើទឹកដីកម្ពុជា។ ជាការឆ្លើយតបរប​ស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ថា៖ «យើងក៏មានគោលការណ៍ដូចគ្នាដែរចំពោះកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីមាតុភូមិនិវត្តន៍ ប៉ុន្តែកម្ពុជាបែរជាត្រូវទទួលរងការ ដាក់ទណ្ឌកម្មដោយអយុត្តិធម៌ នៅពេលដែលកម្ពុជាគ្រាន់តែទាមទារឲ្យអាមេរិក ពិចារណាបន្ថែមលើទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌។ ខ្ញុំសូមធានាចំពោះលោកស្រីថា ការផ្អាកកិច្ចសហប្រតិបត្តិការក្នុងការរុកអដិ្ឋធាតុទាហានអាមេរិកបាត់ខ្លួនក្នុង សម័យសង្រ្គាមគឺមានលក្ខណៈជាបណ្តោះអាសន្នប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលកម្ពុជា នឹងចា​ប់ផ្តើមឡើងវិញនូវកិច្ចសហប្រតិបត្តិការនេះ​ នៅពេលដែលយើងទទួលបានការធានាទៅវិញទៅមក និងអាចទុកចិត្តបានស្តីពីការលើកលែងការផ្អាកនេះ…

ទីដែលគ្រាប់បែកគីមីដ៏សាហាវរបស់អាមេរិកបន្សល់ទុក ហើយបង្កបញ្ហាសុខភាពដល់​ពលរដ្ឋ, ថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន​ សម្រេចឲ្យសាងសង់មណ្ឌលសុខភាពបំរើសេវកម្មដោយឥតគិតថ្លៃជូនបងប្អូន

FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដី្រក្រសួងសុខាភិបាល បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យសាងសង់មណ្ឌលសុខភាពថ្មីមួយ នៅក្នុងមូលដ្ឋានឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលគ្រាប់បែកគីមីដ៏សាហាវរបស់អាមេរិកបន្សល់ទុក ហើយបង្កបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ។ បើតាមលោក ម៉ម ប៊ុនហេង ថ្លែងឲ្យដឹងថា ការដែលសម្ដេចតេជោ ហ៊ុន សែន សម្រេចឲ្យសាងសង់មណ្ឌលសុខភាពនេះ ដើម្បីតបតាមសំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាន ហើយក៏ដើម្បីសម្រួលឲ្យ ពលរដ្ឋងាយស្រួលទៅពិនិត្យភាពផងដែរ ព្រោះខ្លាចក្រែងសារធាតុគីមីដ៏សាហាវចេញពីគ្រាប់បែកដែលបន្សល់ទុកនោះ កាន់តែប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ​បានឲ្យដឹងថា ក្រុមការងារ និងរូបលោកបានរកឃើញកូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង៣នាក់ បានកើតមក មិនប្រក្រតីគួរឲ្យអាណិតអាសូរ ដោយសារតែឥទ្ធិពលដ៏សាហាវ នៃគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក ដែលបានបន្សល់ទុកពីសម័យសង្រ្គាម។ បើតាមលោក ម៉ម ប៊ុនហេង បន្តឲ្យដឹងថា ភាពមិនប្រក្រតីរបស់ក្មេងៗទាំង ៣នាក់នោះ…

ក្រសួងដែនដី៖ វិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងខេត្តចំនួន៤ ត្រូវបានដោះស្រាយចប់ជូនពលរដ្ឋជាង១៥០០គ្រួសារ

FN ៖ ករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ជាមួយប្រជាពលរដ្ឋនៅខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋចំនួន១,៥៦៣គ្រួសារ ដាច់ស្រឡះហើយ ហើយមួយចំនួនទៀតដែលនៅសល់នោះ ក្រុមមន្ត្រីជំនាញក៏កំពុងពន្លឿនការបញ្ចប់វិវាទផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី។ សេចក្ដីប្រកាសនោះ ធ្វើឡើងក្រោយពេលក្រសួងរៀបចំដែនដី រួមជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បើកកិច្ចប្រជុំធំមួយនៅទីស្ដីការក្រសួងដែនដី ដើម្បីពិភាក្សាអំពីដំណោះស្រាយករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ នៅខេត្តចំនួន៤ខាងលើ នាថ្ងៃទី០៩ ខែតុលា ម្សិលមិញ។