សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ឲ្យមានការហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌូនេស៊ី

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចស្វាគមន៍ឲ្យមានការហោះត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ី។ សម្តេចតេជោ ចាត់ទុកការហោះហើរត្រង់នេះ ជាជ្រុងមួយនៃការពង្រីកវិសាលភាពទំនាក់ទំនងប្រទេសទាំងពីរ។ ការស្វាគមន៍ចំពោះការហោះហើរត្រង់នេះ បានធ្វើឡើងក្នុងពេលដែលសម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យលោក Sudiman Haseng ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសមនៅ ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ។ ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានប្តេជ្ញាខិតខំប្រតឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងនៃប្រទេស​ទាំងពីរឲ្យឈានដល់ចំណុចថ្មីទៀត តាមរយៈការបង្កើននូវកិច្ចសសហប្រតិបត្តិការយ៉ាងស្អិតរមួតនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី។ ជាពិ សេសឈរលើមូលដ្ឋាននៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនឡាយអ៊ិនអ៊ែរ មានបំណងបើកជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា តាមរយៈនេះលោកនឹងខិតខំជួយជំរុញឲ្យមានការហោះហើរត្រង់ឲ្យបានឆាប់រហ័សបំផុត តាមអ្វីដែលអាចធ្វើទៅបាននៅពេលខាងមុខ។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ជាការពិតណាស់ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា ឥណ្ឌូណេស៊ី មានភាពល្អប្រសើរខ្លាំងណាស់ ហើយឆ្នាំ២០១៨នេះទៀតសោត គឺជាខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះគម្បីណាពិនិត្យមើលសកម្មភាពផ្សេងៗ ដើម្បីប្រារព្វខួបរួមគ្នាក្នុងន័យឆ្លុះបញ្ចាំងនូវទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងន័យនេះសម្តេចបានស្នើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតពិនិត្យមើល…

សម្តេចតេជោ ហ៊ុន សែន ប្រាប់យោធាជាន់ខ្ពស់របស់ថៃថា កម្ពុជាកំពុងប្រឹងប្រែងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ អគ្គមេបញ្ជាការរងនៃកងយោធពលភូមិន្ទថៃថា កម្ពុជាកំពុងប្រឹងប្រែងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងពេលសម្តេចអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ ចូលជួបសម្តែងការគួរសម។ នៅចំពោះមុខអគ្គមេបញ្ជាការរងនៃកងយោធពលភូមិន្ទថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានយុទ្ធសាស្រ្តពីរ គឺទី១. ប្រែក្លាយតំបន់អតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២. ប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយគ្នានេះ កម្ពុជា ជំរុញការតភ្ជាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងប្រជាជន និងប្រជាជន ដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពជាប្រចាំសម្រាប់តំបន់ព្រំដែននៃប្រទេសទាំងពីរ។ ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ ក៏បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺដើម្បីសំដែងនូវការធ្វើគារវកិច្ចជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាប្រមុខការពារជាតិ និងនាយអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ នៃប្រទេសកម្ពុជា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣ពាន់នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលថ្ងៃនេះទទួលបានធនធានមនុស្សជាង ៣ពាន់នាក់ទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យឈានមុខមួយលើការបណ្តុះបណ្តាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏មានមោទនភាព ដែលបានរួមគ្នាជម្នះរាល់ឧបសគ្គពីអតីតកាល ដើម្បីបើកសាកលវិទ្យាល័យភូមិន្ទភ្នំពេញឲ្យដំណើរការឡើងវិញ។ * សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យគ្រឹះស្ថានអប់រំឧត្តមសិក្សាមានការពិចារណាធានានិរន្តភាព នៃការសិក្សារបស់និស្សិតក្នុងករណីដែលពួកគេជួបបញ្ហាហើយមិនមានថវិកាបង់ថ្លៃសាលា។ លើបញ្ហានេះ សម្តេចតេជោ ចង់ឲ្យនិស្សិតនោះអាចសិក្សាជំពាក់រហូតដល់បញ្ចប់ការសិក្សា។…