សម្តេចតេជោ ហ៊ុន សែន ប្រាប់យោធាជាន់ខ្ពស់របស់ថៃថា កម្ពុជាកំពុងប្រឹងប្រែងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ អគ្គមេបញ្ជាការរងនៃកងយោធពលភូមិន្ទថៃថា កម្ពុជាកំពុងប្រឹងប្រែងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងពេលសម្តេចអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ ចូលជួបសម្តែងការគួរសម។ នៅចំពោះមុខអគ្គមេបញ្ជាការរងនៃកងយោធពលភូមិន្ទថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានយុទ្ធសាស្រ្តពីរ គឺទី១. ប្រែក្លាយតំបន់អតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២. ប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយគ្នានេះ កម្ពុជា ជំរុញការតភ្ជាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងប្រជាជន និងប្រជាជន ដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពជាប្រចាំសម្រាប់តំបន់ព្រំដែននៃប្រទេសទាំងពីរ។ ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ ក៏បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺដើម្បីសំដែងនូវការធ្វើគារវកិច្ចជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាប្រមុខការពារជាតិ និងនាយអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ នៃប្រទេសកម្ពុជា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣ពាន់នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលថ្ងៃនេះទទួលបានធនធានមនុស្សជាង ៣ពាន់នាក់ទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យឈានមុខមួយលើការបណ្តុះបណ្តាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏មានមោទនភាព ដែលបានរួមគ្នាជម្នះរាល់ឧបសគ្គពីអតីតកាល ដើម្បីបើកសាកលវិទ្យាល័យភូមិន្ទភ្នំពេញឲ្យដំណើរការឡើងវិញ។ * សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យគ្រឹះស្ថានអប់រំឧត្តមសិក្សាមានការពិចារណាធានានិរន្តភាព នៃការសិក្សារបស់និស្សិតក្នុងករណីដែលពួកគេជួបបញ្ហាហើយមិនមានថវិកាបង់ថ្លៃសាលា។ លើបញ្ហានេះ សម្តេចតេជោ ចង់ឲ្យនិស្សិតនោះអាចសិក្សាជំពាក់រហូតដល់បញ្ចប់ការសិក្សា។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃនេះ

FN ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៧,៧៦៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ ក្នុងខេត្តតែកែវ។ ការចុះសំណេះសំណាលនេះ ធ្វើឡើងចំខួប ៤១ឆ្នាំ នៃព្រឹត្តិការណ៍ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូបផ្សេងទៀត ធ្វើដំណើរផ្សងគ្រោះថ្នាក់ ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការស្រោចស្រង់ប្រទេសជាតិ ចេញពីក្រញាំបិសាច ប៉ុល ពត ហើយបានរំដោះប្រទេសដោយជោគជ័យ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តតាកែវ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…