កម្ពុជានាំចេញកៅស៊ូបានជាង១៥ម៉ឺនតោន ទទួលបានចំណូលជិត២៥០លានដុល្លារ ក្នុងរយៈពេល១១ខែ

FN ៖ រយៈពេល១១ខែ ឆ្នាំនេះ ពោលគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានជាង១៥ម៉ឺនតោន ដោយទទួលបានចំណូលជិត២៥០លានដុល្លារ។ នេះបើតាមរបាយការណ៍ផ្លូវការរបស់ អគ្គនាយកដ្ឋានកៅស៊ូ ស្ដីពី ស្ថានភាពការងាររបស់អគ្គនាយកដ្ឋានកៅស៊ូ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ដ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ទៀតថា រយៈពេល១១ខែនេះ កម្ពុជាបានប្រមូលផលជ័រកៅស៊ូបានចំនួន​១៥២,៩៦២តោន កើនឡើងចំនួន៣៦៦១៣តោន ស្មើនឹង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន និងទទួលបានថវិការ ជិត២៥០លានដុល្លារ ដែលតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងរយៈពេល១១ខែ គឺ១,៦២៥ដុល្លារក្នុង១តោន កើនឡើង៤៥២ដុល្លារក្នុង១តោន សើ្មនឹង៣៨ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួនជិត៤៤ម៉ឺនហិកតា ក្នុងនោះផ្ទៃដែលអាចចៀរជ័របានចំនួន១៧ម៉ឺនហិកតា និងផ្ទៃដីថែទាំជិត២៧ម៉ឺនហិកតា៕

គ.ជ.ប អះអាងថា ការផ្តាច់ជំនួយរបស់អឺរ៉ុប មិនប៉ះពាល់ដំណើរការបោះឆ្នោត នៅកម្ពុជាទេ, ខ្មែរមានលុយខ្លួនឯង និងមានចិន ជប៉ុន និងកូរ៉េ ចាំផ្តល់ជំនួយ

FN ៖ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប នៅល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប នាពេលនេះមិនប៉ះពាល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាទេ។ គ.ជ.ប មានកញ្ចប់ថវិកាជាតិគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ ហើយពេលនេះ ប្រទេសចិនគឺជាបង្អែកដ៏រឹងមាំ ក្នុងការផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា ក្រៅពីនោះ មានជប៉ុន និងកូរ៉េថែមទៀត។ ការប្រកាសរបស់ គ.ជ.ប បែបនេះធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចព្យួរជំនួយរបស់ខ្លួនសម្រាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។​ នៅក្នុងសេចក្តីប្រកាសរបស់សហគមន៍អឺរ៉ុប បានគូសបញ្ជាក់ថា ការសម្រេចរំលាយ គណបក្សសង្រ្គោះជាតិ និងការបែងចែកអាសនៈរដ្ឋសភា និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ទៅឲ្យគណបក្សដទៃ គឺជាការបដិសេធចោល ការជ្រើសរើសរបស់ពលរដ្ឋដែលបានបោះ ឆ្នោតជូនគណបក្សនេះ នៅក្នុងការឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧។ លោក សោម…

អ្នកជំនាញ៖ កម្ពុជាត្រូវការអ្នកបច្ចេកទេសវិទ្យុសាស្ត្រព្យាបាលជំងឺមហារីក ៥០០-៦០០នាក់ ខណៈជំងឺមហារីកកើនឡើងខ្ពស់

FN ៖ ជំងឺមហារីកដែលកើតឡើងលើខ្លួនប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន កំពុងមានការកើនឡើងខ្ពស់ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវការអ្នកជំនាញបច្ចេកទេសវិទ្យុសាស្ត្រ ឬកាំរស្មីអ៊ិច ដើម្បីព្យាបាលជំងឺមហារីកនេះប្រមាណពី ៥០០-៦០០នាក់យ៉ាងតិច ខណៈបច្ចុប្បន្ន អ្នកជំនាញផ្នែកនេះមានតែ២៨៦នាក់ប៉ុណ្ណោះ។ នេះបើតាមលោក ប៉ុល សុភ័ក្រ្តប្រធានសមាគមបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជា។ អ្នកជំនាញថ្លែងបែបនេះ ក្នុងកិច្ចសន្និបាតអ្នកបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី១០ ស្ដីពីបច្ចេកទេសថ្មីៗផ្នែកវិទ្យុសាស្ត្រជំងឺមហារីកនៅកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ គ.ស ២០១៧ ដែលធ្វើឡើងដើម្បីប្រមូលផ្តុំអ្នកបច្ចេកទេសវិទ្យុសាស្ត្រទូទាំងប្រទេសកម្ពុជា អមជាមួយការចែករំលែក និងបទពិសោធន៍ថ្មីៗទៅក្រុមគ្រូពេទ្យមួយចំនួនផងដែរ។ លោក ប៉ុល សុភ័ក្ត្រ បានលើកឡើងថា ជំងឺមហារីកដែលកើតឡើងលើខ្លួនប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន ពិសេសស្ត្រី កំពុងមានការកើនឡើងខ្ពស់ជាងសម័យមុន នេះក៏ដោយសារបច្ចុប្បន្ន ឧបករណ៍បច្ចេកទេសសម្រាប់ត្រួតពិនិត្យជំងឺមានការជឿនលឿនជាងសម័យ។ ទោះបីជាឧបករណ៍សុខាភិបាលមានការជឿនលឿនក៏ពិតមែន ប៉ុន្តែការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជានៅមានកម្រិតទាបនៅឡើយ ដោយសារពួកគាត់បានឮពាក្យចចាមរាមថា ខ្លាចប៉ះសុខភាព ប៉ះពាល់អាយុជីវិតរបស់ពួកគាត់ជាដើម។ លោកបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងខ្វះខាតធនធានមនុស្សផ្នែកវិទ្យុសាស្ត្រនេះណាស់ ព្រោះតម្រូវការអ្នកជំនាញមានចាប់ពី ៥០០-៦០០ ប៉ុន្តែអ្នកជំនាញជាក់ស្ដែងមានតែ២៨៦នាក់ប៉ុណ្ណោះ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់យុវជនកម្ពុជា ដែលមានបំណងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ សូមងាកមកចាប់អារម្មណ៍លើមុនជំនាញនេះវិញ ពីព្រោះទីផ្សារការងារកំពុងត្រូវការយ៉ាងខ្លាំង…