សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ​ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក ហ៊្វុយមីអាគី តាកាហាស៊ី អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងអញ្ជើញពិសា អាហារថ្ងៃត្រង់ការងារជាមួយ សមាគមជប៉ុន-កម្ពុជា ផងដែរ។ ក្នុងជំនួបនោះ លោក ហ៊្វុយមីអាគី តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលតែងតែចូលរួមគាំទ្រដល់សកម្មភាពរបស់សមាគមមិត្តភាពជប៉ុនកម្ពុជា ហើយក៏បានស្វាគមន៍វត្តមានសម្ដេចតេជោនៅប្រទេសជប៉ុន ក្នុងឱកាសនៃការប្រារព្ធខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសមាគម ដែលបានគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជាហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ថាជប៉ុនបានជួយដល់ដំណើរការបោះឆ្នោត និងបានស្នើជប៉ុនបន្តការចូលរួមជួយគាំទ្រនៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាជាបន្តទៀត ពីព្រោះការបោះឆ្នោតកម្ពុជានេះគឺមានលក្ខណៈជាទៀងទាត់តាមអាណត្តិនីមួយៗ។ លោកប្រធានសមាគមក៏បានលើកឡើងពីការបង្កើតនូវសារមន្ទីរទឹក និងអភិរក្សត្រីនៅតំបន់មេគង្គនៅកម្ពុជាជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ហើយជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងបានផ្តល់នូវអនុសាសន៍ក្នុងការបង្កើតសារមន្ទីទឹក និងអភិរក្សត្រីនេះគឺត្រូវមានរួមបញ្ចូលទាំងការភ្ញាស់កូនត្រីផងដែរដើម្បីអាចចែកចាយកូនត្រីដល់កសិករយើងយកទៅចិញ្ចឹមផងដែរ៕

ប្រសាសន៍សំខាន់ៗនៃការធ្វើសន្និសីទសារព័ត៌មានរួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ នៅទីស្តីគណៈរដ្ឋមន្រ្តីរបស់ជប៉ុន

FN ៖ បន្ទាប់ពីបញ្ចប់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន, នៅវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ ត្រូវនឹងម៉ោងប្រមាណ៣រសៀល ម៉ោងនៅជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើសន្និសិទសារព័ត៌មានរួមគ្នា នាទីក្រុងតូក្យូ ប្រមាណ១៥នាទី។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់មេដឹកនាំកំពូលទាំងពីរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន៖ លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន, * នាយករដ្ឋមន្រ្តីជប៉ុន សម្តែងភាពរីករាយ ដែលបានទទួលស្វាគមន៍ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុនលើកនេះ ដែលធ្វើឡើងចំខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ * នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា រយៈពេល២៥ឆ្នាំបានកន្លងផុតទៅហើយ បន្ទាប់ពីការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលធ្វើឡើងដោយអ៊ុនតាក់ (UNTAC)។ កម្ពុជាដែលទទួល កេរ្តិ៍ដំណែលអវិជ្ជមានដោយសារសង្រ្គាម បានពុះពារជាបន្តបន្ទាប់រហូតដល់មានការរីកចម្រើន អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។ * លោក អាបេ…

សម្តេចតេជោ ប្រាប់ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជាថា សភាពការណ៍កម្ពុជាពេលនេះ ខុសគ្នាស្រឡះពីសភាពការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០១៣

FN ៖ ខណៈកំពុងមានវត្តមាននៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់​លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជាថា សភាពការណ៍ប្រទេសកម្ពុជា នៅពេលនេះ គឺមានភាពខុសគ្នាស្រឡះពីសភាពការណ៍ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ ដែលបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរហូតដល់មានប្រជាពលរដ្ឋបាត់បង់ជីវិត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ខណៈដែលសម្តេច បានអនុញ្ញាតឱ្យ លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា សភាពការណ៍កម្ពុជានៅពេលនេះ គឺមានភាពខុសគ្នាស្រឡះពីសភាពការក្រោយការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺសភាពការណ៍កាលពីឆ្នាំ២០១៣ នៅពេលនេះ គឺមានចំនួនមនុស្សស្លាប់ ដែលបង្កដោយ ពួកជ្រុលនិយមមិនទទួលយកលទ្ធផលនៃការបោះឆ្នោត។ ផ្ទុយស្រឡះកាលពីពេលនោះ នៅពេលនេះប្រជាជនកម្ពុជា កំពុងទទួលបាននូវភាពសប្បាយរីករាយ ក្នុងការទទួលអំណរនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងបន្តថា ពេលនេះកម្ពុជាបានបង្កើតនូវរាជរដ្ឋាភិបាលថ្មី ដោយគ្មានអ្វីប្រប្រួល ហើយតាមរយៈកិច្ចសន្ទនាគ្នានោះ។ សម្តេចបានថ្លែងអំណរគុណសាជាថ្មីជូនចំពោះ លោក ស៊ិនហ្សូ អាបេ…