បុណ្យសមុទ្ររយៈពេល៣ថ្ងៃ នៅខេត្តកែប មានភ្ញៀវទេសចរចូលរួមកម្សាន្ត សប្បាយជាងកន្លះលាននាក់, ពិធីទាំងមូលត្រូវបានបញ្ចប់ដោយជោគជ័យ

FN ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រ ដែលរៀបចំនៅក្នុងខេត្តកែប មានភ្ញៀវទេសចរមកកម្សាន្តសប្បាយ ជាង៥០ម៉ឺននាក់។ នេះបើតាម​ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។ លោកឧត្តមសេនីយ៍បានឲ្យដឹងថា ថ្ងៃទី២២ ខែធ្នូ ដែលជាថ្ងៃទី១ នៃបុណ្យសមុទ្រមានភ្ញៀវទេសចរចំនួន៨ម៉ឺននាក់ ចូលរួមទស្សនា ខណៈថ្ងៃទី២៣ ខែធ្នូ ដែលជាថ្ងៃទី២ នៃបុណ្យសមុទ្រ មានភ្ញៀវទេសចរជាង១២ម៉ឺននាក់ ដោយសរុបរយៈពេល ៣ថ្ងៃនេះពិធីបុណ្យ គឺអ្នកចូលរួមជាង៥០ម៉ឺននាក់។ ជាមួយគ្នានេះ ចំពោះបញ្ហាសន្តិសុខវិញ គឺគ្រប់គោលដៅទាំងអស់ត្រូវបាន សមត្ថកិច្ច​ទទួលខុសត្រូវការពារ និងរៀបចំ សណ្តាប់ធ្នាប់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយទប់ស្កាត់ឃាត់មុខសញ្ញាលូកហោប៉ៅ៣នាក់​, ពិនិត្យព្យាបាលជំងឺ ១,៧៣៤នាក់, ជួយអ្នកលង់ទឹកម្នាក់ និងអប់រំ ដកហូតមនុស្សពាក់អាវ Police ១២នាក់។ សូមជម្រាបថា បុណ្យសមុទ្រត្រូវបានរៀបចំឡើងនៅក្នុងខេត្តកែប រយៈពេល៣ថ្ងៃ គឺថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង អនាគត…

សមាគមជប៉ុនដែលមានសមាជិកជាង១ពាន់ក្រុមហ៊ុន ជំរុញរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើស និងបញ្ជូនកម្មសិក្សាការី​ ទៅទីក្រុងអ៊ីណូយ៉ាម៉ាក់ ឲ្យបានច្រើន

FN ៖ លោក ហីប៊ីណុ រីអូតារ៉ូ ប្រធានសមាគមសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ នៃប្រទេសជប៉ុន បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជា ទៅបន្តការសិក្សា និងបម្រើការងារនៅទីក្រុងអ៊ីណូយ៉ាម៉ាក់ ឲ្យបានកាន់តែច្រើន ពីព្រោះទីនោះជាតំបន់មានសក្ដានុពលលើការអភិវឌ្ឍ ពិសេសសម្បូរការងារធ្វើ ថែមទាំងសម្បូរសាកលវិទ្យាល័យល្បីៗធំៗទៀតផង។ តម្រូវការកម្លាំងពលកម្មនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកប្រធានសមាគមសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ នាថ្ងៃចន្ទ ៨កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស២០១៧ នៅទីស្ដីការក្រសួងការងារ។ ក្រោយបញ្ចប់ជំនួប លោករដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន កាន់តែត្រូវបានពង្រឹង និងពង្រីកយ៉ាងទំលូទំលាយ និងរឹងមាំ ដែលមិនត្រឹមតែថ្នាក់ជាតិប៉ុណ្ណោះទេ សូម្បីថ្នាក់ខេត្ត និងរវាងប្រជាជន និងប្រជាជនក៏កាន់តែពង្រីកថែមទៀតដែរ។ ដោយសារទំនាក់ទំនងយ៉ាងជិតស្និទ្ធនេះហើយ ទើបសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ មានបំណងជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជា ទៅបន្តការសិក្សា និងធ្វើកម្មសិក្សានៅប្រទេសជប៉ុន ឲ្យបានច្រើនថែមទៀត ពិសេសក្នុងទីក្រុងអ៊ីណូយ៉ាម៉ាក់នេះតែម្ដង។ លោករដ្ឋមន្ត្រីបានបន្តថា…

គជប សម្រេចតែងតាំងអ្នកនាំពាក្យចំនួន២នាក់, លោក ហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ

FN ៖ នៅទីបំផុតគណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានសម្រេចតែងតាំងលោក ឌឹម សុវណ្ណារុំ ដែលទើបក្លាយជាសមាជិកស្ថាប័នឯករាជ្យមួយនេះជាអ្នកនាំពាក្យ ដែលធ្វើឲ្យ គជប មានអ្នកនាំពាក្យចំនួន២នាក់។លិខិតសម្រេចរបស់គជប ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា គជប សម្រេចតែងតាំងអ្នកនាំពាក្យមានសមាសភាពដូចខាងក្រោម៖ ១៖ លោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ជាអ្នកនាំពាក្យ ២៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ជាអ្នកនាំពាក្យ