ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកបុណ្យសមុទ្រនៅក្នុងខេត្តកែប

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៦ នៅក្នុងខេត្តកែប។ ក្នុងពិធីបុណ្យសមុទ្រក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង: អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ» សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើន ដើម្បីជំរុញកំណើនទេសចរណ៍នៅកម្ពុជា។ ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យរួមគ្នារក្សាសុខសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ន ដោយមិនត្រូវឲ្យបរទេស ឬ ក្រុមណាមួយមកបំផ្លាញសុខសន្តិភាពនេះឡើយ។ ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗមួយចំនួន ដែលសម្តេចបានថ្លែងក្នុងពិធីបុណ្យសមុទ្រ ដែលជាពិធីដ៏មានសារៈសំខាន់សម្រាប់ជំរុញទេសចរណ៍របស់កម្ពុជា៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបុណ្យសមុទ្រមិនមែនជាបញ្ហាដាច់ដោយឡែករបស់ខេត្តជាប់ឆ្នេរនីមួយៗនោះទេ តែក៏ជាឱកាសជួបជុំប្រចាំឆ្នាំធំមួយ។ ក្នុងនោះមានការតាំងបង្ហាញផលិតនានា ជាការបង្ហាញឲ្យឃើញពីការវិវឌ្ឍន៍របស់ប្រទេសជាតិ។ * សម្តេចតេជោ បានថ្លែងថា សម្តេចពិតជារីករាយដែលបានចូលរួមពិធីបុណ្យសមុទ្រនៅក្នុងខេត្តកែបនាឆ្នាំនេះ។ * សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកែប…

គជប សម្រេចតែងតាំងអ្នកនាំពាក្យចំនួន២នាក់, លោក ហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ

FN ៖ នៅទីបំផុតគណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានសម្រេចតែងតាំងលោក ឌឹម សុវណ្ណារុំ ដែលទើបក្លាយជាសមាជិកស្ថាប័នឯករាជ្យមួយនេះជាអ្នកនាំពាក្យ ដែលធ្វើឲ្យ គជប មានអ្នកនាំពាក្យចំនួន២នាក់។លិខិតសម្រេចរបស់គជប ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា គជប សម្រេចតែងតាំងអ្នកនាំពាក្យមានសមាសភាពដូចខាងក្រោម៖ ១៖ លោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ជាអ្នកនាំពាក្យ ២៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ជាអ្នកនាំពាក្យ