ក្រសួងមហាផ្ទៃ បង្គាប់ឲ្យអភិបាលរាជធានី-ខេត្ត ស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីរៀបចំបញ្ជីសម្រាប់ការបោះឆ្នោត ព្រឹទ្ធសភា

FN ៖ សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសឲ្យអភិបាលរាជធានី-ខេត្តនានា ចាប់ផ្តើមស្រង់ឈ្មោះ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងទាំងអស់ ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ខាងមុខនេះ។ តាមលិខិតដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានស្នើរដ្ឋបាលរាជធានី-ខេត្ត ត្រូវណែនាំដល់ប្រធានប្រឹក្សាឃុំ-សង្កាត់ ធ្វើការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងទាំងអស់ក្នុង ឃុំ-សង្កាត់របស់ខ្លួន ដាក់ក្នុងបញ្ជីរាយនាមសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង ដោយមានការបញ្ជាក់ឯកភាព តាមឋានុក្រមពីអភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងបញ្ជូនមកគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតយ៉ាងយូរ ត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។ សូមបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ នឹងធ្វើឡើងនៅ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ អាសនៈនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងអាណត្តិទី៤នេះ គឺមាន…

ក្រសួងសង្គមកិច្ច និងអង្គការចំនួន៤ ចុះMoU ជិត២លានដុល្លារ ដើម្បីបន្តសកម្មភាពការងារ ក្នុងរយះពេលគម្រោង៣ឆ្នាំបន្តទៀត ក្នុងការលើកកំពស់សុខុមាលភាពរបស់ ជនរងគ្រោះ និងងាយរងគ្រោះ

FN ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះកិច្ចព្រមព្រៀង (MOU) ជាមួយអង្គការចំនួន៤ ក្នុងទំហំទឹកប្រាក់១លាន៧សែនដុល្លារអាមេរិក ដើម្បីជួយទៅលើកម្មវិធីផ្សេងៗរបស់អង្គការក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកជាមួយក្រសួងសង្គមកិច្ច ដើម្បីការងារលើកកំពស់សុខុមាលភាពរបស់កុមារ និងជនរងគ្រោះ និងជនងាយរងគ្រោះ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង (MOU) នេះ ធ្វើឡើងក្រោមវត្តមានរបស់ លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញាវត្ថុ នៃក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង លោក តូច ចាន់នី អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ច និងតំណាងអង្គការទាំង៤ មានអង្គការសម្រាលទុក្ខមនុស្សជាតិកម្ពុជា អង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ អង្គការ បេសកម្មទូទាំងពិភពលោក និងអង្គការមូលនិធិកូរ៉េសម្រាប់ជំនួយពិភពលោកកម្ពុជា ព្រមទាំងមានការចូលរួមពីមន្រ្តីក្រុមការងារតាមបណ្តាខេត្តដែលមានអង្គការទាំង៤នេះមានអាស័យដ្ឋាននៅទីនោះ។ លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច បានលើកឡើងថា ការចុះហត្ថលេខា ជាមួយអង្គការចំនួន៤នេះ គោលដៅសំខាន់ គឺផ្តោតលើការងារជួយឧបត្ថម្ភផ្នែកអប់រំសុខុមាលភាព និងជីវភាពរស់នៅរបស់កុមារ…

គណៈកម្មាធិការព្រំដែន៖ ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ នឹងបញ្ចប់ដើមឆ្នាំក្រោយ

FN ៖ ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ នឹងត្រូវបញ្ចប់ នៅមុនត្រីមាសទី១ ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ​Fresh News នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។ ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពី លោកស្រី កុយ ពិសី បានដឹកនាំគណៈប្រតិភូ ​គណៈកម្មាធិការ រំដែនកម្ពុជា ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែម កម្ពុជា-វៀតណាម និងការសាងសង់ផ្លូវនៅតាមព្រំដែន នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ។ លោកស្រី កុយ ពិសី បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «លទ្ឋផលដែលភាគីទាំងពីរសម្រេច នៅក្នុងខេត្តនេះរហូតមកដល់ពេលនេះ គឺការបោះបង្គោលព្រំដែនធំបានចំនួន ៨២ភាគរយ និងបង្គោលព្រំដែនបំពេញបន្ថែមបានចំនួន ៥៦ភាគរយ។ នៅសល់៤៤ភាគរយទៀត ភាគីទាំងពីរ នឹងខិតខំឱ្យបញ្ចប់នៅមុនត្រីមាសទី១ ឆ្នាំ២០១៨»។ ប្រទេសកម្ពុជា-វៀតណាម មានព្រំដែនដីគោករួមគ្នា ប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនរួមគ្នា ចំនួន៣១៤បង្គោល។ មកដល់ពេលបច្ចុប្បន្ននេះ ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ…