សុន្ទរកថាបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្ដីពី “សន្តិភាពនៅឧបទ្វីបកូរ៉េ”

ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល លោកជំទាវបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon), សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងកិត្តិយស ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្តីអំពី «សន្តិភាពនៅឧបទ្វីបកូរ៉េ»។ ខ្ញុំសូមអរគុណដោយស្មោះចំពោះសហព័ន្ធសន្តិភាពសកល (UPF) សម្រាប់ការផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅចំពោះរូបខ្ញុំ និងគណៈប្រតិភូរបស់ខ្ញុំ ក៏ដូចជាចំពោះការរៀបចំកិច្ចប្រជុំកំពូលដ៏អស្ចារ្យនេះ។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះប្រតិភូកិត្តិយសទាំងអស់ចំពោះជំនឿទុកចិត្ត ការចូលរួម និងការប្តេជ្ញាចិត្ត លើដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការចូលរួម នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ។ វត្តមាន និងការរួមចំណែករបស់ឯកឧត្តម, លោកជំទាវ, ភ្ញៀវកិត្តិយស នៅថ្ងៃនេះ គឺពិតជាការតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការស្វែងរកបុព្វហេតុដ៏មានតម្លៃនេះ ដែលនោះគឺជាបុព្វហេតុនៃសន្តិភាព។ ឆ្នាំនេះជាខួបលើកទី ៧២ ឆ្នាំ នៃសង្គ្រាមកូរ៉េ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៥០។ សង្រ្គាមបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី ២៧…

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធសមិទ្ធិផលនានា ក្នុងទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មហាកុដិ និងសមិទ្ធផលនានា ក្នុងទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅក្នុងភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញ ស្ថាប័នតុលាការ អភិបាលក្រុងស្រុក មេឃុំ ស្មៀនឃុំសប្បុរសជនជិតឆ្ងាយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកតាលោកយាយ និងប្រជាពលរដ្ឋចំណុះជើងវត្តយ៉ាងច្រើនកុះករ៕ ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

កម្ពុជាអនុម័តគម្រោងវិនិយោគ សរុបចំនួន២៥គម្រោង ទុនវិនិយោគជិត២៣០០លានដុល្លារ

FN ៖ ខែមករា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៥គម្រោង ក្រោមទុនវិនិយោគជិត ២៣០០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ របាយការណ៍របស់ CDC បានឲ្យដឹងទៀតថា ខែដំបូង ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៨គម្រោង, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែចេក និងកសិដ្ឋានដំណាំចេក, រោងចក្រវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និងផលិតម្ហូបអាហារ ចំនួន៤គម្រោង, គម្រោងបង្កើតរោងចក្រកែច្នៃក្តារបន្ទះ និងផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័រ, ផលិត និងផ្គុំដំឡើងបន្ទះសូឡា ចំនួន២គម្រោង, គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យពហុព្យាបាល និងគម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ចំនួន២គម្រោង, គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា និងរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ, វ៉ាលិស និងថង់យួរគ្រប់ប្រភេទ ចំនួន៣គម្រោង។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន…