សម្តេចតេជោ ហ៊ុន សែន ផ្តល់កាដូថ្មី៣ទៀត សម្រាប់ឆ្នាំ២០១៨៖ មន្រ្តីសាធារណៈ, អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន នឹងទទួលបានការព្យាបាលដោយមិនគិតថ្លៃ ដូចកម្មករ កីឡាករ…

FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កាដូថ្មី៣បន្ថែមទៀត សម្រាប់ឆ្នាំ២០១៨ ដោយកំណត់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មន្រ្តីសាធារណៈ, អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន នឹងទទួលបានការពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃ ដូចកម្មករ, កីឡាករ, ប្រធានភូមិ អនុភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ផងដែរ។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការដាក់បន្ថែមនូវ មន្រ្តីសាធារណៈ, អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន សម្រាប់ការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃនេះ នឹងជួយសម្រួលដល់ការចំណាយរបស់ពួកគាត់ ក៏ដូចជាកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧​នោះ បានបង្គាប់ឱ្យក្រសួង…

ក្រសួងពាណិជ្ជកម្ម ​​ដាក់ឲ្យដំណើរការកម្មវិធីព័ត៌មានរបស់ខ្លួន សម្រាប់ទូរស័ព្ទចល័ត

FN ៖ ក្រសួងពាណិជ្ជកម្ម ​ដាក់ឲ្យដំណើរការជាផ្លូវការ នូវកម្មវិធីព័ត៌មានរបស់ខ្លួន សម្រាប់ទូរស័ព្ទចល័ត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។​ លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានលើកឡើងថា កម្មវិធីព័ត៌មានសម្រាប់ទូរស័ព្ទចល័តរបស់ក្រសួងពាណិជ្ជកម្ម ជាគំនិតផ្តួចផ្តើម និ​ងជា ផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈ ដើម្បីជំរុញលំហូរព័ត៌មានរបស់ក្រសួងទៅដល់ដៃ​សាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ បើតាមលោករដ្ឋមន្ដ្រី ​កម្មវិធីព័ត៌មានសម្រាប់ទូរស័ព្ទចល័តរបស់ ក្រសួងពាណិជ្ជកម្មនេះ នឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងការចែកចាយ ព័ត៌មានកាន់តែទូលំទូលាយ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅក្នុង ក្រសួងពាណិជ្ជកម្ម ព្រមទាំងសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបាន​នាពេលកន្លងមក ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានជ្រាបកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់ក្រសួងពាណិជ្ជកម្ម ដូចជា​ការចរចារនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី ការកសាងសមត្ថភាពស្ថាប័ន ការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋាន គតិយុត្តិនៅ​ក្រោមវិស័យពាណិជ្ជកម្ម ការបំពេញកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជា ប្រធានសម្របសម្រួលក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច នៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ការរៀបចំ​ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ដើម្បីជំរុញផលិតផលខ្មែរ និងការធ្វើពិពិធកម្មទីផ្សារថ្មីៗ ដើម្បីធ្វើ​សមារហកម្មទំនិញកម្ពុជា ចូលទៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោកជាដើម។ល។ ​ព័ត៌មានស្តីអំពីសមិទ្ធផលការងារទាំងអស់នេះ…

កម្ពុជា-ឡាវ ជំរុញឲ្យអាជ្ញាធរប្រទេសទាំង២ ទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់នៅតាមបណ្ដោយព្រំដែន

FN ៖ ភាគីកម្ពុជា-ឡាវ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំង២ ត្រូវបានកិច្ចសហប្រតិបត្តិការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់នានា នៅតាមបណ្ដោយព្រំដែន ដើម្បីបន្ដរក្សាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន។ ការស្នើ និងជំរុញបែបនេះ របស់ភាគីទាំង២ ត្រូវបានធ្វើឡើងក្នុងឱកាស លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនកម្ពុជា ក៏បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម ជាមួយឧត្តមសេនីយ៍ទោ ខាំ លៀង អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងអំឡុងពេលចូលរួម​កិច្ចប្រជុំរវាងគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។​ នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ​បានជម្រាបជូន លោកឧត្តម​សេនីយ៍ទោ ខាំ លៀង ​អំពី​សកម្មភាពនៃកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រវាង គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែន ប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាស មិត្តភាព និងកក់ក្តៅ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនងដ៏ជិតស្និទ្ធ​រវាងប្រទេសទាំងពីរ​។ លោកឧត្តមសេនីយ៍ទោ ខាំ លៀង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ​កិច្ចសហការដ៏ល្អ​រវាងគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ហើយបានស្នើសុំឲ្យបន្តជំរុញនូវកិច្ចសហប្រតិបត្តិការនេះ…