ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរ សិក្សានៅប្រទេសតួកគី នាថ្ងៃអាទិត្យនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរ សិក្សានៅ ប្រទេសតួកគី នាទីក្រុងអ៉ីស្តានប៊ុល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖​ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចបោះបង់កម្មវិធីមួយចំនួនបានពេលចេញទៅក្រៅប្រទេស តែបើឲ្យបោះបង់កម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិត មិនអាចធ្វើបានឡើយ។ * សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគី គឺជាការវិវឌ្ឍន៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងតួកគី ក្រោយបើកភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាកាលទី១៩៩៤ ដែលមានរយៈពេល ២៤ឆ្នាំហើយនោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ស្ថានទូតនៅក្រៅប្រទេសប្រៀបដូចជាទ្រព្យសម្បត្តិរបស់កម្ពុជានៅក្រៅប្រទេសផងដែរ ដូច្នេះហើយទើបកម្ពុជាសម្រេចទិញដីសម្រាប់ បង្កើតស្ថានទូតនៅតួកគីនៅឆ្នាំ២០១៩។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា តួកគីនឹងមានលទ្ធភាពកាន់តែច្រើនថែមទៀត ក្នុងការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា។ * សម្តេចតេជោ បានថ្លែងថា ក្នុងជំនួបជាមួយប្រធានរដ្ឋសភាតួកគី សម្តេចបានប្រាប់ថាក្នុងចំណោមនិស្សិតនៅតួកគី អាចនឹងមាននិស្សិតមួយចំនួនត្រូវបានជ្រើសរើស…

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រន័រវែស ដែលចង់ឲ្យមានអនុសញ្ញាហាមឃាត់ការប្រើប្រាស់មីន

FN  ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រឲ្យមានអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីន តាមរយៈសំណើរនាយករដ្ឋមន្ត្រីន័រវែសលោកស្រី អេម៉ា សូលប៊ែល (Ema Solbeng)។ ការឯកភាព ក៏ដូចជាការលើកសំណើនេះបានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី អេម៉ា សូលប៊ែល នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន និងលោកស្រី អេម៉ា សូលប៊ែល បានពិភាក្សាពីបញ្ហាបោសសំអាតមីននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបញ្ហាមីននៅលើពិភពលោកផងដែរ។ ប្រទេសន័រវែស ជាប្រទេសមួយដែលបានផ្តល់ជំនួយច្រើនដល់ការបោសសំអាតមីននៅកម្ពុជាផងដែរ។ លោកស្រីនាយករដ្ឋមន្ត្រីន័រវែស បានបង្ហាញបំណងចង់ឲ្យមានអនុសញ្ញានៃការហាមឃាតជាផ្លូវការស្តីពីការហាមឃាត់ជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន ហើយលោកស្រីសង្ឃឹមថា កម្ពុជាអាចនឹងគាំទ្រគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រទាំងស្រុងនៅគំនិតមួយនេះ។ សម្តេចតេជោបន្តថា កម្ពុជានឹងបន្តបោសសំអាតគ្រាប់មីនទាំងស្រុងក្នុងប្រទេសកម្ពុជា ពិសេសកម្ពុជានិងចូលរួមក្នុងគំនិតផ្តួចផ្តើមស្តីពីអនុសញ្ញានៃការប្រើប្រាស់គ្រាប់មីន។ សម្តេចតេជោបន្តថា កន្លងមកកម្ពុជាបានបន្តនូវសកម្មភាពយ៉ាងសកម្ម ក្នុងការបោសសំអាតគ្រាប់មីនតាមបណ្តាប្រទេសមួយចំនួន ពិសេសតាមប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក។ ក្នុងជំនួបនោះលោកស្រីនាយករដ្ឋមន្ត្រី បានប្រកាសថា ប្រទេសន័រវែសមានឆន្ទៈខ្ពស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសការផ្តល់ជំនួយដល់ការស្វែងរកយុត្តិធម៌ចំពោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកស្រីនាយករដ្ឋមន្ត្រី បានថ្លែងថា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុប ប្រមាណជាង១០០០នាក់ នាទីក្រុងប៊្រុចសែល

FN ៖ នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុប ប្រមាណជាង១០០០នាក់ នាទីក្រុងប្រ៊ុចសែល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអតីតបក្សប្រឆាំងហ៊ានប្រកាសគំរាមកំហែងរារាំងដល់ក្រុមអ្នកគាំទ្រសម្តេច ដែលនេះបង្ហាញថា ពួកគេមិនទាន់កាន់អំណាចហ៊ានគំរាមកំហែងបងប្អូនបែបនេះ ចុះទំរាំពួកគេកាន់អំណាចទៀត តើយ៉ាងណាទៅ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែង កិច្ចប្រជុំអ្វីផ្សេងៗសម្តេចអាចបោះបង់ចោលបាន ប៉ុន្តែជំនួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងនេះគឺមិនអាចជាដាច់ខាត។ * សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់បងប្អូនខ្មែររស់នៅអឺរ៉ុបថា កម្ពុជាមានកិត្តិយសទទួលបានសិទ្ធិក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកនេះ គ្មានអីលើកឡើងអំពីកម្ពុជាទេ មានតែសម្រេចផ្តល់សិទ្ធិឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០។ * សម្តេចតេជោ ហ៊ុន សែន…