កងទ័ពមិនត្រូវភ្លេចភារកិច្ចការពារឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យ និងការពារសន្ដិភាពឡើយ

FN៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្ដរាគមន៍លេខ៦ ក្នុងខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានរំលឹកដល់កងទ័ពទាំងអស់ មិនត្រូវភ្លេចភារកិច្ចក្នុងការពង្រឹងខឿន ការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពនោះឡើយ។ ក្នុងពិធីនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កងទ័ពត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឲ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ព្រមទាំងបន្តយកចិត្តទុកដាក់ស្វែងយល់ អំពីសភាពការណ៍ថ្មីៗ ដើម្បី លើកកម្ពស់មនសិការស្នេហាជាតិ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ជំនាញ។ ទន្ទឹមនឹងនេះ ក៏សូមបន្តសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព ព្រមជាមួយនឹងការបន្តប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច។ លើសពីនេះ សូមបន្តយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឲ្យបានរហ័សបំផុត ឲ្យស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន ដែលហ៊ានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ។…

គណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជន និងមាតុភូមិកម្ពុជា

ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងអមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលជាច្រើនរូបផងដែរ។ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទ ចំពោះសមិទ្ធផលអគាររឹងមាំនេះ ដែលត្រូវបានកសាងនៅលើទីតាំងដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នា ហើយបានបន្តអភិវឌ្ឍរីកចម្រើនជាលំដាប់ ដោយមានការចូលរួមចំណែករបស់សមាជិក សមាជិកាក្រោមស្មារតីសាមគ្គីភាពជាធ្លុងមួយ ហើយនេះក៏ជានិមិត្តរូបមួយ នៃដំណើរការសា្តរប្រទេសឡើងវិញដោយគណបក្សប្រជាជនកម្ពុជា ដែលកាលដើមទ្បើយនៅក្រោយថ្ងៃជ័យជម្នះលើរបប ប៉ុល ពត គឺបានចាប់ផ្តើមកសាងប្រទេសពីបាតដៃទទេ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈកាលដឹកនាំប្រទេសជាង ៤០ ឆ្នាំមកនេះ ហើយក៏នៅតែបន្តខិតខំអភិវឌ្ឍជាមួយនឹងការបោះជំហានទៅមុខឥតឈប់ឈរ ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីវឌ្ឍនភាពកាន់តែប្រសើរទ្បើងថែមទៀត។ ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជាមានស្នាដៃ និងបទពិសោធន៍ដ៏លើសលប់ ក្នុងការដឹកនាំប្រទេស ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិភាព សុវត្ថិភាព…

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកសន្ទុកខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបន្តនាំយកអំណោយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ ដោយសារសង្គ្រាម និងគ្រួសារអតីតយុទ្ធជនពលី ចំនួន ១២ គ្រួសារ រស់នៅស្រុកសន្ទក ខេត្តកំពង់ធំ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅផ្នែកសឹករងសន្ទុក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីរួមចំណែកធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពនៅថ្ងៃនេះ និងសូមជូនពរដល់បងប្អូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលីទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន ជៀសផុតពីជំងឺកូវីដ-១៩ នឹងទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន…