(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សចំនួន៣ទៀតហើយ បានទៅចុះឈ្មោះ និងចុះបញ្ជីបេក្ខជនរួចរាល់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី៦ ហើយរហូតដល់ពេលនេះ គឺមានគណបក្សសរុបចំនួន៩ហើយ បានចុះឈ្មោះ និងចុះបញ្ជីបេក្ខជននៅ គ.ជ.ប ក្នុងនោះមាន គណបក្សចំនួន៣ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។ នេះបើយោងតាមសេចក្តី ប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។ ក្នុងចំណោមគណបក្សចំនួន៩ ដែលបានចុះបញ្ជីឈ្មោះ និងបញ្ជីបេក្ខជនរួចរាល់នោះ មានគណបក្សចំនួន៦ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយគ.ជ.ប នៅឡើយទេ ក្នុងនោះរួមមាន៖ គណបក្សខ្មែររួបរួមជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សពន្លឺថ្មី។ បើតាមគ.ជ.ប ក្រៅពីគណបក្សដែលបានចុះបញ្ជីរួចរាល់ទាំងនោះ ពេលនេះក៏មានគណបក្សនយោបាយចំនួន៨ទៀត បាននិងកំពុងបំពេញលក្ខខណ្ឌតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ ខណៈដែលគណបក្សនយោបាយចំនួន៦ ផ្សេងទៀត បានទទួលទម្រង់១០០៨ ពាក្យសុំចុះបញ្ជីពីគ.ជ.បផងដែរ។ រហូតដល់ពេលនេះ ក៏មានគណបក្សនយោបាយចំនួន២៣ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន​១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕ www.freshnewsasia.com www.freshnewsasia.com www.freshnewsasia.com

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សចំនួន៣ទៀតហើយ បានទៅចុះឈ្មោះ និងចុះបញ្ជីបេក្ខជនរួចរាល់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី៦ ហើយរហូតដល់ពេលនេះ គឺមានគណបក្សសរុបចំនួន៩ហើយ បានចុះឈ្មោះ និងចុះបញ្ជីបេក្ខជននៅ គ.ជ.ប ក្នុងនោះមាន គណបក្សចំនួន៣ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។ នេះបើយោងតាមសេចក្តី ប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។ ក្នុងចំណោមគណបក្សចំនួន៩ ដែលបានចុះបញ្ជីឈ្មោះ និងបញ្ជីបេក្ខជនរួចរាល់នោះ មានគណបក្សចំនួន៦ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយគ.ជ.ប នៅឡើយទេ ក្នុងនោះរួមមាន៖ គណបក្សខ្មែររួបរួមជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សពន្លឺថ្មី។ បើតាមគ.ជ.ប ក្រៅពីគណបក្សដែលបានចុះបញ្ជីរួចរាល់ទាំងនោះ ពេលនេះក៏មានគណបក្សនយោបាយចំនួន៨ទៀត បាននិងកំពុងបំពេញលក្ខខណ្ឌតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ ខណៈដែលគណបក្សនយោបាយចំនួន៦ ផ្សេងទៀត បានទទួលទម្រង់១០០៨…

គ.ជ.ប បោះពុម្ពសៀវភៅក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ក្នុងដំណើរការបោះឆ្នោត!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) បានបោះពុម្ពសៀវភៅក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការផ្សព្វផ្សាយការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ សៀវតូចទំហំ A5 ដែលមានក្របពណ៌ផ្ទៃមេឃ និងមានកម្រាស់១៥ទំព័រ ត្រូវបាន គ.ជ.ប បោះពុម្ពចែកជូនដល់បងប្អូនអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនេះ មានគោលបំណងឱ្យយល់ដឹងបន្ថែមទៀតពីតួនាទីរបស់ខ្លូន ដើម្បីចូលរួមក្នុងដំណើរផ្សព្វផ្សាយពីច្បាប់ ស្តីពីការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។ សម្រាប់ខ្លឹមសារនៃសៀវភៅនេះ ដោយបង្ហាញពីសិទ្ធិ ភារកិច្ច និងការទទួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់មានសិទ្ធិភារកិច្ច និងការទទួលខុសត្រូវការយកព័ត៌មាន និងផ្សព្វផ្សាយអំពីការងារបោះឆ្នោត, សិទ្ធិប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់, បម្រាមចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន៕

ការបោះឆ្នោតមិនបានទាមទារឲ្យមានគណបក្សតិច ឬច្រើន ឬត្រូវតែមានវត្តមានគណបក្សប្រឆាំងនោះទេ

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអះអាងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះថា នឹងប្តេជ្ញាអនុវត្តការងារឱ្យបានត្រឹមត្រូវ ដូចមានចែងក្នុងមាត្រា១៥០ (ពីរ) នៃរដ្ឋធម្មនុញ្ញគឺ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបានបញ្ជាក់ថា ការបោះឆ្នោតមិនបានទាមទារឲ្យមានគណបក្សតិច ឬច្រើន ឬត្រូវតែមានវត្តមានគណបក្សប្រឆាំងនោះទេ។ ជាមួយគ្នានេះលោក ស៊ិក ប៊ុនហុក បានបន្តថា បើប្រាសចាកពីគន្លងនេះ បន្ទាប់ពីការបោះឆ្នោតនឹងនាំមកនូវភាពវឹកវរ និងអន្តរាយដល់ស្រុកទេសដូចដែលកម្ពុជា ធ្លាប់បានឆ្លងកាត់ និងដូចប្រទេសដ៏ទៃទៀតបាននឹងជួបប្រទះ គឺមិនល្អទេហើយអ្វីដែល គ.ជ.ប កំពុងធ្វើ គឺមិនខុសពីទស្សនៈរបស់លោក MIROSLAV LAJCAK ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានបំពេញមុខងារតាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយបានកត់សម្គាល់ថា៖ * ជម្លោះត្រូវបានដោះស្រាយនៅក្នុងបន្ទប់ ជាជាងនៅក្នុងសមរភូមិ * សង្គ្រាមត្រូវបានបញ្ឈប់នៅមុនពេលវាផ្ទុះឡើង * មិនរង់ចាំការបាត់បង់ជីវិតមនុស្សទើបចាប់ផ្តើមសកម្មភាពទេ។ ប្រមុខដឹកនាំ គជប ដដែលរូបនោះបានថ្លែងថា គ្មានផលប៉ះពាល់ទាល់តែសោះចំពោះចំនួនអ្នកទៅបោះឆ្នោត…