រដ្ឋមន្ត្រីការងារអះអាងថា កាណាដានៅបន្តទិញសម្លៀកបំពាក់ពីកម្ពុជា និងសរសើរកម្ពុជា ជាប្រទេសគំរូក្នុងការអនុវត្តលក្ខខណ្ឌការងារ

FN ៖ តំណាងប្រទេសកាណាដា បានបញ្ជាក់នៅចំពោះមុខលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ប្រទេសដ៏ធំមួយនេះ មិនត្រឹមតែនៅបន្តការបញ្ជាទិញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ពីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចនឹងបន្ថែមការបញ្ជាទិញផលិតទាំងនោះពីកម្ពុជាទៀតផង។ ដំណឹងដ៏វិសេសនេះ ត្រូវបានបញ្ជាក់ដោយលោករដ្ឋមន្ត្រី អ៉ិត សំហេង ក្រោយបញ្ចប់ជំនួបជាមួយលោកស្រី ដូនីកា ផូតទី ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលមាននិវាសដ្ឋាននៅទីក្រុងបាងកក នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។ លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «កាណាដាក៏ជាប្រទេសមួយ ដែលទិញទំនិញផ្នែកវាយនភណ្ឌពីកម្ពុជាដែរ ហ្ចឹងគាត់បានស្វែងយល់ពីលក្ខខណ្ឌការងារ គោលនយោបាយចំពោះសិទ្ធិសេរីភាព នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ហើយភាគីកាណាដាក៏បានវាយតម្លៃខ្ពស់ថា កម្ពុជាអាចចាត់ទុកជាគំរូមួយ នៅក្នុងការអនុវត្តលក្ខខណ្ឌការងារ។ គេបានដកការបញ្ជាទិញនេះ នៅប្រទេសខ្លះ ប៉ុន្តែកម្ពុជាអត់ទេ ពោលនៅតែបន្ត»។ លោករដ្ឋមន្ត្រីបន្តថា ទោះបីទំហំទឹកប្រាក់ដែលកាណាដាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ពីកម្ពុជា មិនទាន់ឡើងខ្ពស់ដូចទីផ្សារធំៗក៏ពិតមែន ប៉ុន្តែវាជាការចាប់ផ្ដើមដ៏ល្អមួយ ដែលភាគីកាណាដាបានអនុគ្រោះសម្រាប់ការនាំចេញពីកម្ពុជាចូលប្រទេសខ្លួន។ រហូតមកដល់បច្ចុប្បន្ននេះ ទំហំទឹកប្រាក់ដែលកាណាដាបញ្ជាទិញផលិតផលទាំងនេះពីកម្ពុជា មានជាង៩០លានដុល្លារ។ លោកបន្តបែបនេះទៀតថា ប្រទេសកាណាដា អាចនឹងបន្ថែមការបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ពីកម្ពុជាទៀតផង។ ក្នុងជំនួបនោះ ភាគីកម្ពុជា-កាណាដា ក៏បានពិភាក្សាគ្នាអំពីការអភិវឌ្ឍធនធានមនុស្ស បណ្ដុះបណ្ដាលបច្ចេកទេស…

ទេសរដ្ឋមន្រ្តី លី ធុជ៖ ជាង១១ឆ្នាំមកនេះ នាយទាហានកម្ពុជាជាង៥ពាន់នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ តែបានពលីជិត១០នាក់

FN ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា រយៈពេលជាង១១ឆ្នាំកន្លងទៅនេះ នាយទាហានកម្ពុជា ចំនួន៥១៧២នាក់ ក្នុងនោះមានស្រ្តីចំនួន២៣០នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ និងមានចំនួន៨១៣នាក់ នារី៦២នាក់ កំពុងបំពេញបេសកកម្ម ហើយនាយទាហានទាំងនោះ បានក្លាយជាគ្រួសារមួយរបស់ អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្តល់នូវស្ថេរភាពមួយផ្នែក ក្នុងពិភពលោក។ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះលោកទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គគ្រូបង្គោលផ្នែកកម្ទេចគ្រាប់មិនទាន់ផ្ទុះ សម្រាប់បេសកកម្មប្រតិបត្តិការសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាបារាំង និងទីប្រឹក្សាជប៉ុនប្រចាំកម្ពុជា លោក Hak Chandara មន្រ្តី UNMAS លោក-លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសិក្ខាកាមជាច្រើននាក់ផងដែរ។ នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី បានថ្លែងថា «តាងនាមអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធាន…

កម្ពុជាទទួលការវិនិយោគចំនួន១៨៣គម្រោង ទុនវិនិយោគសរុប៦.៣ពាន់លានដុល្លារអាមេរិក កើន៧៥ភាគរយ នៅឆ្នាំ២០១៧

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា នៅឆ្នាំ២០១៧កន្លងទៅនេះ ការវិនិយោគនៅកម្ពុជាមានចំនួន១៨៣គម្រោង សរុបទុនវិនិយោគ៦.៣ពាន់លានដុល្លារអាមេរិក កើនឡើង៧៥ភាគរយ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ចិន ឆ្នាំ២០១៨ នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ វេទិការនេះ រៀបចំឡើងក្រោមការចូលរួមពីលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងលោក សុខ ណារិន តំណាងប្រចាំប្រទេស នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងលោក Cheng Qingtao អនុប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នកម្ពុជាដែលពាក់ព័ន្ធ, តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃសភាពាណិជ្ជកម្មអន្តរជាតិចិន, ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន, UNIDO Green Industry Platform China Chapter Office…