របាយការណ៍ គ.ជ.ប៖ ១៥ថ្ងៃ នៃការចុះឈ្មោះ និងចុះបញ្ជីបេក្ខជន មានគណបក្សចំនួន២០ បានមកដាក់ពាក្យ ក្នុងនោះមាន៤គណបក្សត្រូវបានទទួលស្គាល់ ខណៈ១៦ទៀត កំពុងពិនិត្យ

FN ៖ របាយការណ៍របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) រយៈពេល១៥ថ្ងៃ នៃការចុះឈ្មោះ និងចុះបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ មានគណបក្សចំនួន២០ បានមកដាក់ពាក្យនៅគ.ជ.ប ក្នុងនោះមាន៤គណបក្សត្រូវបានទទួលស្គាល់ ខណៈ១៦ទៀត គ.ជ.បកំពុងពិនិត្យ៕

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងផែនការ ប្រកាសដាក់ឱ្យប្រើប្រាស់ស្លាកសញ្ញាជាតិ សម្គាល់អំបិល ដែលមានបញ្ចូលជាតិអ៊ីយ៉ូត

FN ៖ សិក្ខាសាលាផ្សព្វផ្សាយប្រកាសរួមស្តីពី «ការដាក់ឲ្យប្រើប្រាស់ស្លាកសញ្ញាជាតិ សម្គាល់អំបិលដែលមានបញ្ចូលជាតិអុីយ៉ូត» ត្រូវបានប្រារព្វធ្វើនៅថ្ងៃសុក្រទី១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ បន្ទាប់ពីលោកស្រី Debora Comini ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា និងលោក ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ បានមានមតិស្វាគមន៍ និងធ្វើបទអន្តរាគមន៍រួចមក លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីសារៈសំខាន់នៃសារធាតុអំបិលដែលមនុស្សទូទាំងពិភពលោកមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។ ក្នុងនោះអំបិលដែលមានបញ្ចូលជាតិអុីយ៉ូតចាត់ទុកជាអាហារូបត្ថម្ភ មានអត្ថប្រយោជន៍ខ្លាំងដល់ការរីកលូតលាស់នៃខួរក្បាលរបស់កុមារ។ លោកកិត្តិសេដ្ឋាបណ្ដិត ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «បន្ទាប់ពីប្រកាសរួមរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងផែនការ នេះចេញជាផ្លូវការរួចមក ការអនុវត្តគឺត្រូវធ្វើជាចាំបាច់ បើយើងមិនធ្វើហាក់បីដូចជាយើងសម្លាប់ខួរក្បាលក្មេងជំនាន់ក្រោយដូច្នេះដែរ»។ លោកកិត្តិសេដ្ឋាបណ្ឌិត បានណែនាំឲ្យម្ចាស់ផលិតកម្មទាំងអស់ត្រូវកែលម្អសង្វាក់ផលិតកម្មរបស់ខ្លួនជាបណ្តើរៗចាប់ពីពេលនេះតទៅ រហូតដល់ដំណាច់ឆ្នាំ២០១៨នេះ។ បើម្ចាស់ផលិតកម្មណាមិនអនុវត្តតាមប្រកាសរួម…

គ.ជ.ប៖ រហូតមកដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួន១០ហើយ បានចុះឈ្មោះរួចរាល់ ដើម្បីចូលរួមការបោះឆ្នោត, គណបក្ស៤ ត្រូវបានទទួលស្គាល់ជាផ្លូវការ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សសរុបចំនួន១០ហើយ បានចុះឈ្មោះ និងចុះបញ្ជីបេក្ខជននៅ គ.ជ.ប ក្នុងនោះមានគណបក្សចំនួន៤ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា​​, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សរួបរួមជាតិ។ នេះបើយោងតាមសេចក្តី ប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។ ក្នុងចំណោមគណបក្សចំនួន១០ ដែលបានចុះបញ្ជីឈ្មោះ និងបញ្ជីបេក្ខជនរួចរាល់នោះ មានគណបក្សចំនួន៦ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប នៅឡើយទេ ក្នុងនោះរួមមាន៖ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សពន្លឺថ្មី និងគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ។ បើតាម គ.ជ.ប ក្រៅពីគណបក្សដែលបានចុះបញ្ជីរួចរាល់ទាំងនោះ ពេលនេះក៏មានគណបក្សនយោបាយចំនួន៧ទៀត បាននិងកំពុងបំពេញលក្ខខណ្ឌតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ ខណៈដែលគណបក្សនយោបាយចំនួន៦ ផ្សេងទៀត បានទទួលទម្រង់១០០៨ ពាក្យសុំចុះបញ្ជីពីគ.ជ.បផងដែរ។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦…