អគ្គនាយកកសិកម្ម៖ អង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយអតិរេកស្រូវកើនឡើងដល់៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ!

FN ៖ លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា អង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្ដរជាតិ ហើយអតិរេកស្រូវ បានកើនឡើងដល់ប្រមាណ៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការលើកឡើងយ៉ាងដូច្នេះ របស់លោកបណ្ឌិត ហ៊ាន វណ្ណហន បានធ្វើឡើងក្នុងពិធីប្រគល់ទទួលសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម របស់គម្រោងជំរុញ ផលិតកម្មស្បៀងជាលើកទី៣ ជូនដល់មន្ត្រីអនុវត្ត គម្រោងកសិករផលិតបន្លែ និងសហគមន៍កសិកម្ម ដែលចូលរួមសហការអនុវត្តក្នុងគម្រោង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ។ លោកបណ្ឌិត ហ៊ាន វណ្ណហន បានឲ្យដឹងថា យោងតាមការសិក្សារបស់អ្នកជំនាញ ក្នុងចំណោមផ្ទៃដី ដាំដុះស្រូវសរុបជាង៣លានហិកតា មានតែផ្ទៃដី២០%ប៉ុណ្ណោះ ដែលត្រូវបានដាំដុះ​ ដោយប្រើប្រាស់ពូជស្រូវ មានគុណភាពល្អ។ លោកថា កសិករភាគច្រើនពឹងផ្អែក លើការទុកដាក់ស្រូវចំណី សម្រាប់ធ្វើជាស្រូវពូជ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យគុណភាពស្រូវកាន់តែធ្លាក់ចុះ ហើយមានកសិករមួយចំនួន បានយល់ដឹងពីអត្ថប្រយោជន៍ នៃគ្រាប់ពូជស្រូវសុទ្ធ ប៉ុន្តែខ្វះលទ្ធភាពទិញពូជនោះមកប្រើប្រាស់ ដោយសារវាមានតម្លៃថ្លៃ។ អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា…

រដ្ឋមន្ត្រី អ៉ិត សំហេង៖ គណៈវិស្វករកម្ពុជា នឹងចេញបទប្បញ្ញត្តិបន្ថែមសម្រាប់វិស្វករបរទេស ដើម្បីធានាសុវត្ថិភាព និងគុណភាពសំណង់

FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈវិស្វករកម្ពុជា បានឲ្យដឹងថា គណៈវិស្វករកម្ពុជា នឹងរៀបចំបទប្បញ្ញត្តិមួយចំនួនទៀត សម្រាប់វិស្វករបរទេស ដែលបម្រើការនៅកម្ពុជា ដើម្បីធានាបានសុវត្ថិភាព និងគុណភាពសំណង់ និងអំពាវនាវឲ្យវិស្វករមិនទាន់ចុះបញ្ជី ត្រូវរួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា។ លោកលើកឡើងយ៉ាងដូច្នេះ ក្រោយប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់គណៈវិស្វករកម្ពុជា ក្នុងអាណត្តិទី២ នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។ លោកក៏បានអំពាវនាវឲ្យវស្វករខ្មែរ និងវិស្វករបរទេសទាំងអស់ ដែលបម្រើការនៅកម្ពុជា និងមិនទាន់មកចុះបញ្ជី គប្បីរួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន។ លោកថា មុននឹងគណៈវិស្វករកម្ពុជាទទួលចុះបញ្ជី វិស្វករនីមួយៗត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃផ្នែកគុណវឌ្ឍ ប្រកបដោយភាពប្រាកដប្រជា ពីសំណាក់គណៈកម្មការជំនាញមួយរបស់គណៈវិស្វករកម្ពុជា។ ដូច្នេះនៅពេលទទួលបានការចុះបញ្ជីហើយ សាមីវិស្វករនឹងទទួលបានការទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាមានជំនាញពិតប្រាកដច្បាស់លាស់ និងមានឱកាសការងារច្រើន។ ថ្មីដ្បិតតែគិតត្រឹមឆ្នាំ២០១៧ វិស្វករខ្មែរ និងបរទេសដែលបានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជារហូតដល់ទៅជាង ៣ពាន់នាក់ ក៏ពិតមែន ប៉ុន្តែវិស្វករបរទេស ដែលបានចុះបញ្ជីនោះមានតែ ១៤នាក់ប៉ុណ្ណោះ ខណៈនៅតាមការដ្ឋានសំណង់ខ្ពស់ៗមួយចំនួន គេសង្កេតមានវិស្វករបរទេសមានចំនួនច្រើន។ ត្រង់ចំណុចនេះ…

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស​ កើន១ពាន់លានដុល្លារ​, រដ្ឋាភិបាលអង់គ្លេស កំពុងខិតខំជំរុញការវិនិយោគ និងទំហំពាណិជ្ជកម្ម

FN ៖ ឯកអគ្គរាជទូត​ចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា លោក William (Bill) ​Jesse Longhurst បានអះអាងថា ​​ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអង់គ្លេស រហូតមកដល់ពេលនេះ នៅតែបន្ដកើនឡើងរហូត​ លើស១,០០០លានដុល្លារ​។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកឯកអគ្គរាជទូត ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសស្ថានទូត​ប្រារព្ធព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម​គម្រប់ ៩២​ព្រះវស្សា ព្រះមហាក្សត្រីយានី អេលីហ្សាបេត្ស ទី២។ ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី លី ធុជ ​អនុប្រធានទី១ អាជ្ញាធរមីន និងមន្ដ្រីជាន់ខ្ពស់ជួររាជរដ្ឋាភិបាល ព្រមទាំងតំណាងទូតប្រចាំនៅកម្ពុជា ជាច្រើនរូបទៀតផងដែរ។ តាមរយៈអ្នកបកប្រែ លោកឯកអគ្គរាជទូត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «​បើយើងជជែកទាក់ទងអំពីពាណិជ្ជកម្មទ្វេរភាគីរវាង​អង់គេ្លស និងកម្ពុជា មានលើសពី១,០០០លានដុល្លារហើយ បើគិតដល់បច្ចុប្បន្ននេះ ​ដែលក្នុងនោះភាគីច្រើន គឺការនាំចេញរបស់កម្ពុជា លើផលិតផលវាយនភ័ណ្ឌ ទៅកាន់ទីផ្សារអង់គ្លេស»។ បើតាមលោក William (Bill) ​Jesse Longhurst បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗរបស់អង់គ្លេស បានបន្ដមកបណ្ដាក់ទុននៅកម្ពុជា ខណៈដែល​រដ្ឋាភិបាលអង់គ្លេស…