ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាភោជនាហារជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិន

FN ៖ នៅល្ងាចថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសារភោជនាហារជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីពិសាភោជនាហារដើម្បីជាការជួបជុំអបអរសាទរមុនការឈានមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ផងដែរ។ សមាគមសម្ព័ន្ធខ្មែរ-ចិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០ ដោយជនជាតិចិន និងសហគមចិននៅកម្ពុជា ព្រមទាំងបានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។ សមាគមប្រមូលផ្តុំទៅដោយអ្នកវិនិយោគ ពាណិជ្ជករ និងធុរជនខ្មែរ-ចិន ដែលកំពុងតែវិនិយោគ ធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ក្នុងនាមគណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រសម្តេចឱ្យបន្តដឹកនាំប្រទស * សម្តេចតេជោ ហ៊ុន សែន មានមោទនភាព ដែលជនរួមជាតិ…

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធសារមន្ទីរបង្ហាញពីសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរតាំងពីសម័យហ្វូណន

FN ៖ នៅថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរនាំឱ្យពលរដ្ឋខ្មែរបានស្គាល់ពីសាវតា នៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្លួននេះ មានទីតាំងស្ថិតនៅចំកណ្តាល បេះដូងរាជធានីភ្នំពេញ និងធ្លាប់ជាអតីតសាលាក្រុងភ្នំពេញក្នុងឆ្នាំ១៩០៨, អតីតក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ១៩៩២។ អគារសារមន្ទីរ បានបង្ហាញពីចរនាបថសម័យអាណាព្យាបាល នាដើមសតវត្សរ៍ទី២០។ *សម្ដេចតេជោ សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធនាគារជាតិ នៃកម្ពុជា ជាពិសេសលោក ជា ចាន់តូ ទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នា កសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ។ *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយបំផុតដែលកម្ពុជា មានសារមន្ទីរស្តីពីសេដ្ឋកិច្ច និងរូបិយវត្ថុជាលើកដំបូងនៅកម្ពុជា។ *សម្តេចតេជោ…

បទចម្រៀង «ទទាយំឆ្លងសម័យថ្មី» ដែលនិពន្ធ​ដោយសម្ដេចតេជោ ហ៊ុន សែន ក្រោយ សម រង្ស៊ី ប្រកាសការភ្នាល់ទុកជាមោឃៈ

FN ៖ បទចម្រៀងចំណងជើងថា «ទទាយំឆ្លងសម័យថ្មី» ដែលជាស្នាដៃនិពន្ធជាថ្មីដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ១៖ ទទាយំឆ្លង ត្រយ៉ងបងអើយរត់ហើយ (ពីរដង) សង្សាបងអើយរត់អីលឿនម្លេះ?​​។ ២៖​ បើរត់យ៉ាងហ្នឹង ហេតុអ្វីធ្វើចេះ? (ពីរដង) លុយក៏អស់ឆ្នាំងក៏ប្រេះបើរត់យ៉ាងនេះ ទៅជ្រកឯណា?​។ ៣៖​ បងរត់ចោលអូន អត់ធម៌មេត្តា (ពីរដង) បងភ្លេចសន្យាកាលពីគ្រាដើម។ ៤៖ បើបងធ្លាប់រត់សុំរត់ទៀតណា (ពីរដង) រត់ទៅរៀមរ៉ាមានអ្នកប៉ាវបាយ។» បទចម្រៀងវគ្គថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បាននិពន្ធឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ឲ្យដឹងកាលពីថ្ងៃពុធ កន្លងទៅថា ការភ្នាល់របស់លោក ជាមួយសម្តេចតេជោ ហ៊ុន សែន លើសេរីភាពរបស់ លោក កឹម សុខា គឺត្រូវបានចាត់ទុកជា «មោឃៈ»។ ទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបបួលសម្តេចតេជោ…