កម្ពុជាកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

FN ៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅស្រុក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រាព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោក ពេជ សោភ័ន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័តមានស្តីពី «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» លើកទី១ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី០៤ ខែមិថុនានេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានលើកឡើងថា ទិវាជាតិនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឲ្យបានយល់ដឹងអំពីសារសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈ លើកទី១ ឆ្នាំនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីនាទីយប់ នៅអាគារពិព័ណ៍ពាណិជ្ជកម្មកោះពេជ្រ។ លោកបានបន្តទៀតថា សម្រាប់ព្រឹត្តការណ៍…

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បន្តចុះផ្សព្វផ្សាយពីកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីធានាតម្លៃស្រូវរបស់ប្រជាពលរដ្ឋ

FN ៖ ព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងធនាគារអភិវឌ្ឍន៍ជនបទ (RDB) លោក កៅ ថាច អគ្គនាយក RDB និងសហការីបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីការអនុវត្ត កម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល។ ក្នុងពិធីនោះមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត ឡុង ប៊ុណ្ណារ៉េត ជាតំណាងលោកអភិបាលខេត្តកំពង់ស្ពឺ, លោកឱកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប និងមន្ត្រីពាក់ព័ន្ធសរុប១៥០នាក់។ ក្នុងឱកាសនោះ លោក កៅ ថាច បានផ្តល់ព័ត៌មានមួយចំនួន ជូនដល់អង្គពិធី អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការទំលាក់ នូវកញ្ចប់ឥណទានពិសេស ជាបន្តបន្ទាប់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់ជូនវិស័យឯកជនដើម្បីធ្វើការ សាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ក្នុងនោះមានតំបន់ខេត្តបាត់ដំបង មានលទ្ធភាពស្តុកស្រូវចំនួន២សែនតោន និងលទ្ធភាពសំងួត៣០០០តោនក្នងមួយថ្ងៃ។ ដោយឡែកនៅតំបន់ខេត្តកំពង់ធំ តាកែវ…

កម្ពុជាទទួលចំណូលជិត៥៥លានដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ នៅ៥ខែដើមឆ្នាំនេះ!

FN ៖ ភ្ញៀវទេសចរ​បរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅរយៈពេល៥ខែដើម ឆ្នាំ២០១៨ មានចំនួន​១,២០៦,១៨៨នាក់ កើនឡើងចំនួន ១៣.៤២% បើធៀបនឹងឆ្នាំ២០១៧ ដែលបានចំណូលចំនួន ៥៤,៩៩៣,៣៩១ដុល្លារ​អាមេរិក កើនឡើង ១៩.៧៨% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមសេចក្ដីប្រកាស​ព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែមិថុនានេះ។ របាយការណ៍របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា ថវិកាដែលបានពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរចំនួន ២,៤១២,៣៧៦ដុល្លារអាមេរិក ត្រូវបានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់រយៈពេល៥ខែដំបូងឆ្នាំនេះ។ គ្រឹះស្ថានអង្គរបានឲ្យដឹងទៀតថា សម្រាប់ក្នុងខែឧសភា ឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេសបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១៥៥,១៩៦នាក់ កើនឡើង ៥.៥៧% និងបានទទួលចំណូលសរុប ៦,៧៣៨,០៧២ដុល្លារអាមេរិក កើន ១.១៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ កន្លងទៅ។ ខែឧសភានេះផងដែរ ចំណូលចំនួន ៣១០,៣៩២ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា៕