កម្ពុជាទទួលចំណូលជិត៥៥លានដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ នៅ៥ខែដើមឆ្នាំនេះ!

FN ៖ ភ្ញៀវទេសចរ​បរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅរយៈពេល៥ខែដើម ឆ្នាំ២០១៨ មានចំនួន​១,២០៦,១៨៨នាក់ កើនឡើងចំនួន ១៣.៤២% បើធៀបនឹងឆ្នាំ២០១៧ ដែលបានចំណូលចំនួន ៥៤,៩៩៣,៣៩១ដុល្លារ​អាមេរិក កើនឡើង ១៩.៧៨% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមសេចក្ដីប្រកាស​ព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែមិថុនានេះ។ របាយការណ៍របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា ថវិកាដែលបានពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរចំនួន ២,៤១២,៣៧៦ដុល្លារអាមេរិក ត្រូវបានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់រយៈពេល៥ខែដំបូងឆ្នាំនេះ។ គ្រឹះស្ថានអង្គរបានឲ្យដឹងទៀតថា សម្រាប់ក្នុងខែឧសភា ឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេសបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១៥៥,១៩៦នាក់ កើនឡើង ៥.៥៧% និងបានទទួលចំណូលសរុប ៦,៧៣៨,០៧២ដុល្លារអាមេរិក កើន ១.១៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ កន្លងទៅ។ ខែឧសភានេះផងដែរ ចំណូលចំនួន ៣១០,៣៩២ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា៕

មន្ទីរពេទ្យកាល់ម៉ែត និងមូលនិធិមួយរបស់ជប៉ុន ចុះ MOU លើការ​​​អភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា

FN ៖ ដើម្បីធ្វើកិច្ចសហប្រត្តិបត្តការបន្ថែម លើការអភិវឌ្ឍន៍សុខភាព និងសុខមាលភាព រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុននោះ មន្ទីរពេទ្យកាល់ម៉ែត បានសហការជាមួយមូលនិធិ ACT នៃប្រទេសជប៉ុន (សមាគមសម្រាប់ការទំនាក់ទំនង នៃការសិក្សាផ្លាស់ប្តូរវប្បធម៌) បានចុះអនុស្សរណៈយោគយល់គ្នា នៅព្រឹក​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅមន្ទីរពេទ្យកាល់ម៉ែត។ បើតាមលោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នា រវាងមន្ទីរពេទ្យកាល់ម៉ែត ជាមួយមូលនិធិ ACT ដើម្បីធ្វើកិច្ចសហប្រត្តិបត្តការបន្ថែម លើការអភិវឌ្ឍន៍សុខភាព និ​ងសុខមាលភាពរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ហើយប្រតិភូមន្ទីរពេទ្យកាល់ម៉ែត ក៏បានធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែម អំពីសេវាសង្រ្គោះបន្ទាន់ និងការអភិវឌ្ឍន៍ស្ថាប័នវេជ្ជសាស្ត្រនៅប្រទេសជប៉ុន។​ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា នៅថ្ងៃនេះមូលនិធិ ACT បានចំណាយពេលវេលា រៀបចំសិក្ខាសាលាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ លើការអភិវឌ្ឍន៍​សុខភាព និងសុខមាលភាព ក្នុងនោះមានថ្នាក់ដឹកនាំជប៉ុន និង​កម្ពុជា ក៏បានចូលរួមដើម្បីផ្លាសប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។ លោកបន្ថែមថា ​ការពិភាក្សាគ្នាជាដំបូងនេះ ដើម្បី​បើកជើងមេឃ នៃការពិនិត្យទៅលើលទ្ធភាព នៃការសហប្រតិបត្តិការស៊ីជម្រៅ​ទៅអនាគតនោះ បានឡើងចំណុចសំខាន់ៗ រួមមាន៖…