ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាង១លានដូសជាជំនួយរបស់អ៉ីតាលី

FN៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស។ ពិធីប្រគល់ និងទទួលវ៉ាក់សាំងនេះ ធ្វើឡើងនៅវិមានសន្តិភាព។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវសេចក្តីសោមន្សក្រៃលែង ដោយបានមកចូលរួមជាមួយឯកអគ្គរដ្ឋទូត ឡូរិនហ្សូ ហ្គាឡន់ទី ដើម្បីទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១ ០៥៦ ០០០ (មួយលានប្រាំម៉ឺនប្រាំមួយពាន់) ដូស ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតី ចែករំលែករបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៉ីតាលី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាសកលលោកទាំងមូល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…

សុន្ទរកថា និងសេចក្ដីដកស្រង់សង្កថា សម្ដេចតេជោ ពីធី ប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីប្រជាជននិងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី

ឯកឧត្តម ឡូរិនហ្សូ ហ្គាឡន់ទី (Lorenzo Galanti) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីតាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវសេចក្តីសោមន្សក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ឡូរិនហ្សូ ហ្គឡន់ទី ដើម្បីទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១ ០៥៦ ០០០ (មួយលានប្រាំម៉ឺនប្រាំមួយពាន់) ដូស។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតីចែករំលែករបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ក្នុងការប្រយុទ្ធនឹងជំងឺកូរីដ-១៩ នៅកម្ពុជា ក៏ដូចជាសកលលោកទាំងមូល។ ខ្ញុំសូមរំលឹកថា ការផ្ទុះឡើងដំបូងនៃជំងឺកូរីដ-១៩ បានសាកល្បងវាយប្រហារចំណងមិត្តភាពសកល ដោយនៅពេលនោះយើងមិនទាន់ស្គាល់ច្បាស់អំពីជំងឺនេះ ដែលជាហេតុនាំឱ្យបណ្តាប្រទេសនានា ត្រូវបង្ខំចិត្តបិទព្រំប្រទល់ និងកាត់បន្ថយទំនាក់ទំនងសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។ ទោះជាយ៉ាងនេះក្តី ចំណងមិត្តភាពដ៏រឹងមាំ ជាមួយនឹងស្មារតីរួបរួម សាមគ្គី និងជួយគ្នាទៅវិញទៅមក…

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលលើកទី ៤ ស្ដីពី “បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ក្រោមមូលបទ “ធនធានទឹកសម្រាប់កាអភិវឌ្ឍបកបដោយចីរភាព ៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ”

ឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន និងជាប្រធានអង្គប្រជុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ជាបឋម ខ្ញុំសូមចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលជប៉ុន ដែលបានសហការជាមួយវេទិកាទឹក អាស៊ី-ប៉ាស៊ីហ្វិក ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ក្រោមមូលបទ “ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ”។ ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។ ក្នុងឱកាសខួបទី ៦ ឆ្នាំ នៃគ្រោះមហន្តរាយញ្ជួយដី នៅខេត្ត គូម៉ាម៉ូតូ (Kumamoto) ដែលបានឆក់យកអាយុជីវិតប្រជាជនច្រើននាក់ ព្រមទាំងបង្កឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ពិសេសដល់បសាទគូម៉ាម៉ូតូ ដែលជាដួងព្រលឹងរបស់ប្រជាជនជប៉ុន ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងសោកសៅជាមួយប្រជាជន និងក្រុម គរួសារជនរងគ្រោះក្នុងខេត្តនេះផងដែរ។ ក្នុងអំឡុងជាង ២ ឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ បាននាំមកនូវផលប៉ះពាល់មិនធ្លាប់មានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសកល។ ប៉ុន្តែវិបត្តិនេះក៏បានធ្វើឱ្យយើងឃើញកាន់តែច្បាស់អំពីភាពចាំបាច់នូវការរក្សា និងការពារឱ្យបាននូវប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិ ពិសេសធនធានទឹកសម្រាប់ជំរុញ និងគាំទ្រការរស់រានមានជីវិត និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព។ ជាការពិតទឹកគឺជាធនធានដ៏មានសារសំខាន់សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណភាព, ប៉ុន្តែធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះ…