គ.ជ.ប អំពាវនាវ​ឲ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅក្រៅប្រទេស ដែលមានឈ្មោះក្នុងបញ្ជី​បោះឆ្នោត កុំភ្លេចមកចូលរួមបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះ​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ សូមត្រឡប់មកប្រទេសកម្ពុជា ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះកុំបីខាន។ តាមសេចក្ដីអំពាវនាវដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ក៏បានបញ្ជាក់ថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ​ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីបោះឆ្នោត ប្រជាពលរដ្ឋអាចប្រើប្រាស់​ឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីបោះឆ្នោត។ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត នឹងត្រូវធ្វើជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕

គ.ជ.ប ទទួលស្គាល់គណបក្សនយោបាយចំនួន៣ទៀតជាផ្លូវការ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦

FN ៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានទទួលស្គាល់គណបក្សនយោបាយចំនួន៣ទៀតជាផ្លូវការ ដើម្បីចូលរួមប្រកួតប្រជែកក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅចុងខែកក្កដាខាងមុខនេះ។ លោក ឌឹម សុវណ្ណារុំ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅមុននេះបន្ដិច នាល្ងាចថ្ងៃនេះថា​ គណបក្សនយោបាយចំនួន៣នោះរួមមាន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ឈរនៅ២៥មណ្ឌល, គណបក្សខ្មែរតែ១ ឈរនៅ១៦មណ្ឌល និងគណបក្សពន្លឺថ្មី ឈរនៅ១៣មណ្ឌល។ សូមបញ្ជាក់ថា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨​។ គណបក្សនយោបាយដែលបានចុះឈ្មោះ និងដាក់បេក្ខភាពប្រកួតប្រជែងមានរហូតដល់ទៅ ២០គណបក្ស។ ក្នុងចំណោមគណបក្សទាំង២០នេះ គណបក្សនយោបាយចំនួន៨ ត្រូវ គ.ជ.ប ទទួលស្គាល់ផ្លូវការមានសិទ្ធិគ្រប់គ្រាន់សម្រាប់ចូលរួមការប្រកួតប្រជែងហើយ ក្នុងនោះគណបក្សយុវជនកម្ពុជា ដែលឈរនៅ ១៧មណ្ឌល, គណបក្សប្រជាជនកម្ពុជា ឈរនៅ ២៥មណ្ឌល, គណបក្សសញ្ជាតិកម្ពុជាឈរនៅ ២៥មណ្ឌល, គណបក្សខ្មែររួបរួមជាតិ ឈរនៅ ២៥មណ្ឌល និងគណបក្សហ៊្វុនស៊ិនប៊ិច…

គ.ជ.ប បង្ហាញចំនួនការិយាល័យបោះឆ្នោត ទាំង២៥ខេត្ត-ក្រុង និង វេបសាយ ដើម្បីឱ្យពលរដ្ឋងាយស្រួលរកឈ្មោះ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) បានបង្ហាញការិយាល័យបោះឆ្នោតសរុប២២,៩៦៧ នៅ២៥មណ្ឌលរាជធានី-ខេត្ត នៅទូទាំងប្រទេស និង វេបសាយ ដើម្បីឱ្យពលរដ្ឋងាយស្រួលរកការិយាល័យរបស់ខ្លួន ដោយប្រជាពលរដ្ឋ គ្រាន់តែចុចលើ link នៅតាមខេត្តតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។ យោងតាមលទ្ធផលផ្លូវការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨.៣៨០.២១៧នាក់។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ អាចទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធរបស់ខ្លួនលើគេហទំព័រ www.voterlist.org.kh ផងដែរ៕ ដើម្បីភាពងាយស្រួលស្វែងរកទីតាំងការិយាល័យបោះឆ្នោតនៅតាមមណ្ឌលនីមួយៗ ពលរដ្ឋអាចចុចចូលក្នុង Link នៅតាមរាជធានី-ខេត្ត ដែល គ.ជ.ប បានបង្ហាញដូចខាងក្រោម៖ ១៖ ខេត្តបន្ទាយមានជ័យ ១,០៧០ www.necelect.org.kh/khmer/pollingstations/BanteayMeanchey  ២៖ ខេត្តបាត់ដំបង ១,៦៥៥ www.necelect.org.kh/khmer/pollingstations/Battambang ៣៖ ខេត្តកំពង់ចាម ១,៦៥៩ www.necelect.org.kh/khmer/pollingstations/KampongCham   ៤៖ ខេត្តកំពង់ឆ្នាំង ៧៩០ www.necelect.org.kh/khmer/pollingstations/KampongChhnang  ៥៖…