ប្រធានាធិបតី ស៊ី គាំទ្រការនាំចូលអង្ករកម្ពុជា ១០ ម៉ឺនតោន និងផ្តល់ជំនួយ ១ ពាន់លានយាន់

ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែ តុលា ២០១៥ ប្រធានាធិបតី ស៊ី ជិនពីង នៃសាធារណរដ្ឋប្រជាមា និតចិន បានបញ្ជាក់ជូន សម្តេចតេជោ ហ៊ុន សែន ថា ចិនគាំទ្រអោយកម្ពុជាមានកូតាអង្ករនាំចូលប្រទេស ចិនចំនួន ១០ ម៉ឺនតោន ចាប់អនុវត្តពីឆ្នាំ ២០១៦ តាមការស្នើសុំរបស់សម្តេចតេជោ ឯកភាពផ្តល់ជំនួយ ឥតសំណងដល់កម្ពុជាចំនួន ១ ពាន់លានយាន់ (ជាង១៥៧លានដុល្លារ) និងជួយកសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំផងដែរ។

ទំនាក់ទំនងកម្ពុជា-ចិន ជិតស្និទ្ធ

សំណេះសំណាលជាមួយនឹងសិស្ស និងនិស្សិត ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៥, សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានរំលឹកពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងកម្ពុជា និងចិន ដែលត្រូវបានបង្កើតតាំងពីជំនាន់ សម្តេចតា ព្រះបរមរតនកោដ្ឋ និងបានបញ្ជាក់ជំហរគាំទ្រពេញទំហឹង ចំពោះគោលនយោបាយចិនតែមួយ។ សម្តេចបានផ្តល់ព័ត៌មានថា ចិននឹងផ្តល់ជំនួយឥតសំណងចំនួន ១ ពាន់លានយាន់ ដើម្បីជួយក្នុងការអភិវឌ្ឍកម្ពុជា។ ជាចុងក្រោយ សម្តេចក៏បានផ្តាំផ្ញើទៅដល់សិស្សនិស្សិតទាំងអស់ ឲ្យបន្តការខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា៕

សុន្ទរកថា ក្នុងសន្និសីទអន្តរជាតិនៃគណបក្សនយោបាយប្រចាំតំបន់អាស៊ី រៀបចំដោយបក្សកុម្មុយនីសចិន ស្តីពី «ការសាងសង់ឡើងវិញនូវវិថីសូត្រ»

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែងបានចូលរួមនៅក្នុងពិធីបើកសន្និសីទពិសេស នៃ​សន្និសីទអន្តរជាតិនៃគណបក្សនយោបាយប្រចាំតំបន់អាស៊ី (ICAPP) ស្តីពីពិធីបើកសន្និសីទពិសេស នៃ​សន្និសីទអន្តរជាតិនៃគណបក្សនយោបាយប្រចាំតំបន់អាស៊ី (ICAPP) ស្តីពីការសាងសង់ឡើងវិញនៃវិថីសូត្រ ក្រោមមូលបទ ចក្ខុវិស័យថ្មីនៃវិថីសូត្រ សកម្មភាពដើម្បីការអភិវឌ្ឍរួម ដែលប្រារព្ធឡើងក្នុងថ្ងៃនេះ នៅទីក្រុង​ប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនការសាងសង់ឡើងវិញនៃវិថីសូត្រ ក្រោមមូលបទ ចក្ខុវិស័យថ្មីនៃវិថីសូត្រ សកម្មភាពដើម្បីការអភិវឌ្ឍរួម ដែលប្រារព្ធឡើងក្នុងថ្ងៃនេះ នៅទីក្រុង​ប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។