សម្តេចតេជោ ប្រាប់អោយមេដឹកនាំបក្សប្រឆាំងសូមទោស

ក្នុងពេលទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង ពីថ្ងៃ ២៥ ដល់ ២៧ តុលា ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាជាង ១០០០ នាក់នៅទីក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន បានទាមទារឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើការសូមទោសជាសាធារណៈ ពីការដែល​បានប្រៀប​ប្រដូច​សម្តេចតេជោ ទៅនឹង ហ្កាដាហ្វី អតីតមេដឹកនាំប្រទេសលីប៊ី នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតបារាំង។ ក្នុងឱកាសនោះ សម្តេចតេជោ បានបកស្រាយអំពីគំនិត និងគម្រោងមិនស្មោះត្រង់របស់បក្សប្រឆាំង​ ចំ​ពោះ​រាជរដ្ឋា​ភិ​បាល​ស្របច្បាប់ និងបានបញ្ជាក់ថា ទាល់តែលោក សម រង្ស៊ី ធ្វើការសូមទោសដល់សម្តេច ទើបទំនាក់ទំនងនយោបាយមានភាពប្រក្រតីវិញ។ សម្តេចតេជោ បង្ហាញនូវការសោកស្តាយ​ដែល​បក្ស​​ប្រ​ឆាំង តែងតែបង្កើតស្ថានភាពមិនអំណោយផល ពិសេសបង្កឲ្យមានបាតុកម្ម ដែលធ្វើឲ្យប៉ះពាល់​ដល់សេច​​ក្តីថ្លៃថ្នូរ និងប្រយោជន៍ជាតិ៕

ការជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ និងនិស្សិត យុវជនខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅសាធារណរដ្ឋបារាំង

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជាមួយនឹងបងប្អូនទាំងអស់ ដែលបានធ្វើដំណើរពីចម្ងាយក្តី និងនៅជិតនេះក្តី ដើម្បីមកជួបជុំសំណេះសំណាលនៅថ្ងៃអាទិត្យនេះ។

គ្មានការបង្ខំនិស្សិតនៅបារាំង ឲ្យមកស្តាប់សម្តេចតេជោទេ

មុនចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៥ នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតាមរយៈគេហទំព័រហ្វេសប៊ុក អំពី ជំនួប និងកិច្ចការមួយចំនួន ដែលសម្តេចនឹងត្រូវធ្វើនៅសាធារណរដ្ឋបារាំង ជាមួយប្រធានាធិបតី, មន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនបារាំង ក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។