សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ ២០១៥-២០២៥

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយស និងមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និង ដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ ២០១៥-២០២៥» ដែលជាគោលនយោ​បាយដ៏មានសារៈសំខាន់ និងសមស្របនឹងស្ថានការណ៍វិវត្តរបស់ព្រះរាជាណាចក្រកម្ពុជាយើង។

ការដកស្រង់សង្ខេប ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធស្ពានមិត្តភាព-កម្ពុជាចិន ជ្រោយចង្វា

ឫសគល់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស … ប្រសិនបើពុំមានសង្គ្រាមឆ្នាំ ១៩៧០ ទេ ប្រហែលជាការរីកលូតលាស់របស់យើង មានច្រើនលើសនេះឆ្ងាយ ណាស់។ តើអ្នកដែលបង្កើតសង្គ្រាមនោះ ត្រូវទទួលខុសត្រូវបែបណា? ថ្ងៃស្អែកនេះ គឺជាថ្ងៃខួប(ទី ២៤)​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស។ គេត្រូវមានការទទួលខុសត្រូវហោចណាស់ ខាងសីលធម៌ផងដែរ បើសិនគេមិនបាន​ទទួល​​ខុសត្រូវទៅលើការខូចខាត និងស្លាប់អាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់​ក្នុងដំណាក់កាល​សង្គ្រាម និងក្នុងដំណាក់កាលរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ស្ពានពីរទៀតឆ្លងទន្លេមេគង្គ បើកស្ពានអាកាសតិចណូធ្វើបុណ្យអុំទូក ការឡើងប្រាក់ខែនៅឆ្នាំ ២០១៦

ព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ ក្នុងឱកាសពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារទី ២ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីដំណើរចរចារកសន្តិភាព រហូតសម្រេចបានជា កិច្ចព្រមព្រៀងប៉ារីស ហើយជម្រុញឲ្យមនុស្សមួយចំនួនយល់ឲ្យច្បាស់ពីឫសគល់នៃកិច្ចព្រមព្រៀង ដោយកុំយកតែចំណុចណាមួយមកបកស្រាយដាច់ដោយឡែក។ សម្តេចតេជោ បានរំលឹកប្រៀបធៀបថា នយោបាយឈ្នះ/ឈ្នះ ដែលមានកត្តាស្នូលបី គឺការធានាសន្តិសុខសម្រាប់បុគ្គលម្នាក់ ធានាអាជីពនិងមុខរបរ និងធានាកម្មសិទ្ធិ បានធ្វើអោយតំបន់សមាហរណកម្មមានផលិតផលក្នុងស្រុកសរុបកម្រិតខ្ពស់ ធនធានមនុស្សមានការរីកចំរើន និងមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ។