សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងលោក Nguyen Van Tai

ឆ្លើយតប លោក Nguyen Van Tai ខ្ញុំសូមកោតសរសើរដែលលោកចេះភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស។ ដោយសារ​តែខ្ញុំមិន​មែនជាជនជាតិវៀតណាម ខ្ញុំមិនអាចឆ្លើយតបជាភាសាវៀតណាមបានទេ តែខ្ញុំសូមឆ្លើយជាភាសាខ្មែរ និង​ភាសាអង់គ្លេស។ ជាការប្រសើរហើយ ប្រសិនបើលោកយល់ថា សមុទ្រចិនភាគខាងត្បូងមិនគួរត្រូវបានទាក់ទាញកម្ពុជា និង​ឡាវអោយចូលពាក់ព័ន្ធដូចដែលលោកបានលើកឡើង។ ការជ្រើសរើសរបៀបដោះស្រាយ​រវាងចិន និង​វៀតណាមយ៉ាងណានោះ គឺជាសិទ្ធសម្រេចរបស់មេដឹកនាំវៀតណាម។ លោកចង់ជ្រើសរើស​ផ្លូវ​សង្គ្រាម​ ឬ​ផ្លូវសន្តិភាព គឺជាសិទ្ធរបស់វៀតណាមផ្ទាល់។ អ្វីដែលខ្ញុំចង់និយាយទៅកាន់លោក គួរគោរពនូវការ​សន្យា​របស់លោកដែលថា មិនពាក់ព័ន្ធឡាវ ជាពិសេសកម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូង។ ខ្ញុំសង្ឃឹមថា មេដឹកនាំវៀតណាម និងទទួលបាននូវការឆ្លើយតបរបស់ខ្ញុំនេះ ហើយអប់រំពលរដ្ឋវៀតណាម កុំ​អោយរំខានដល់ខ្ញុំតទៅទៀត ព្រោះរយៈពេលកន្លងទៅនេះ មានជនជាតិវៀតណាមមួយចំនួន​បានចូល​មក​និយាយមិនត្រឹមត្រូវចំពោះខ្ញុំលើទំព័រហ្វេសប៊ុកខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជារបស់ខ្ញុំ ហើយខ្ញុំក៏សូម​បញ្ជាក់​សាជាថ្មីថា ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលស្មើភាព និង​ស្មើ​សិទ្ធិជាមួយប្រទេសទាំងអស់ រាប់ទាំងជាមួយនឹងវៀតណាមផងដែរ។ ខ្ញុំសូមគូសបញ្ជាក់បន្ថែមថា ខ្ញុំ​មិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាម​លើបញ្ហាដែលជាផលប្រយោជន៌​របស់​វៀតណាម ហើយខ្ញុំមិនមែនជាចៅហ្វាយវៀតណាមដែរ។ ខ្ញុំក៏មិនត្រូវអោយវៀតណាមមក​បម្រើផល​ប្រយោជន៌នយោបាយរបស់កម្ពុជានោះដែរ។ ជម្លោះអធិបតេយ្យក្នុសមុទ្រចិនខាងត្បូង គួរតែ​ត្រូវ​បាន​ដោះស្រាយដោយសន្តិវិធីរវាងចិន និងវៀតណាម ជាជាងការដោះស្រាយតាមសង្រ្គាម​ដូចដែលលោក​បាន​លើកឡើងក្នុងហ្វេប៊ុគខ្ញុំ៕ I truly admire you that you…