ព្យួរពន្ធប្រថាប់ត្រាផ្ទេរមត៌ក, បន្ទាបថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់តិច

នៅថ្ងៃ ១០ មករា ឆ្នាំ ២០១៦ ក្នុងឱកាសដឹកនាំសន្និបាតលើកទី ៣៩ នៃគណកម្មាធិការកណ្តាលអាណត្តិទី ៥ នៃបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្យួរចោលការជាប់ពន្ធប្រថាប់ត្រា​ក្នុងការ​ផ្ទេរមត៌កអចលនទ្រព្យពី ឪពុកម្តាយទៅកូន ពីជីដូនជីតាទៅអោយចៅ និងរវាងប្តីនិងប្រពន្ធក្នុងបំណង​ដោះស្រាយការព្រួយបារម្ភ និងកង្វល់ពីការបង់ប្រាក់ថ្លៃសេវា ក្នុងការផ្ទេរអចលនទ្រព្យ​ដែលជាកេរ្តិ៍មរតក​ពី​សមាជិកគ្រួសារម្នាក់​ទៅ​សមាជិកគ្រួសារម្នាក់ទៀត។ សម្តេចតេជោ នៅបានជំរាបជូនប្រជាពលរដ្ឋទៀតថា ចាប់ពី ខែ មេសា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋ​ដែល​​ប្រើ​ប្រាស់បណ្តាញអគ្គិសនីរដ្ឋ ក្នុងបរិមាណពី ៥០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែចុះក្រោម គឺបង់ថ្លៃត្រឹមតែ ៦១០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង តែប៉ុណ្ណោះ ហើយសង្ឃឹមថា ការសម្រេចបន្ធូរបន្ថយតម្លៃប្រើប្រាស់អគ្គិសនី​ជូន​​បងប្អូនជនរួមជាតិ នឹងជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន មួយកម្រិតធំ​ទៀតជាមិន​ខាន។ សូមរំលឹកផងដែរថា ថ្មីៗ នេះ សម្តេចតេជោ ហ៊ុន សែន បានជំរាបជនរួមជាតិទូទាំងប្រទេស ជាហូរហែ​តាម​​ហ្វេសប៊ុក​អោយ​រៀន​បើកបរយានយន្តអោយបានត្រឹមត្រូវ រៀន និងយល់ដឹងអោយបានច្បាស់លាស់​ពី​ច្បាប់ចរា​ចរណ៍ ព្រមទាំងបើកបរដោយគោរពច្បាប់ចរាចរណ៍គ្រប់ពេល។ សម្តេចតេជោ ដាស់តឿនថា ការ​គោរពច្បាប់ចរា​ចរណ៍…

រដ្ឋមន្ត្រីការបរទេសទឹកភ្នែក កាលពី ៣៧ ឆ្នាំមុន (ពីសារក្នុងហ្វេសប៊ុក ថ្ងៃ ៨ មករា ២០១៦)

ថ្ងៃនេះ ៨ មករា ២០១៦ ដែលកាលពី ៣៧ ឆ្នាំមុន ខ្លួនខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្រោយថ្ងៃរំដោះ ៧ មករា មួយថ្ងៃ។