ផ្លូវជាតិលេខ ១ បួនគីឡូម៉ែត្រចុងក្រោយ កំពុងមមាញឹកសាងសង់

ថ្ងៃ ១០ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមហ្វេសប៊ុកថា រាជរដ្ឋាភិបាលកម្ពុជា បន្តកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ជាបន្តបន្ទាប់ទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កំណាត់ផ្លូវជាតិលេខ ១ ដែលនៅសល់ប្រវែង ៤ គីឡូម៉ែត្រទៀត គិតចាប់ពីគល់ស្ពានមុនីវង្ស ដល់ម្តុំវត្តក្តីតាកុយ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែស្ថាបនាយ៉ាងមមាញឹក។ គំរោងស្ថាបនាកំណាត់ផ្លូវនេះ គឺជាកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានជួយទាំងផ្លូវជាតិលេខ ១ ទាំងស្ពានអ្នកលឿង(ទ្សឹបាសា)។ សមិទ្ធិផល និងគម្រោងផ្លូវដែលមានស្រាប់ និងកំពុងបន្តពង្រីក ភ្ជាប់ប្រទាក់ក្រឡាគ្នាយ៉ាងច្រើន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនចល័តទូទាំងប្រទេស ជាពិសេសលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ រដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលតែងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋជាតិរួមទាំងផ្លូវថ្នល់ និងស្ពានជាច្រើននៅក្នុងប្រទេសកម្ពុជា។ សូមប្រជាពលរដ្ឋបើកបរលើផ្លូវដែលកំពុងសាងសង់នេះ ដោយគោរពច្បាប់ចរាចរណ៍ និងយោគយល់អធ្យាស្រ័យ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។

ដោះស្រាយបញ្ហាអោយរហ័ស តម្លាភាព និងប្រសិទ្ធិភាព ជូនប្រជាពលរដ្ឋ, នឹងជួបពលរដ្ឋខ្មែររាប់រយនាក់នៅសហរដ្ឋអាមេរិក

ថ្ងៃទី ៨ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​សេចក្តីណែនាំ ដល់សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូ រដ្ឋមន្រ្តីគ្រប់ក្រសួង ប្រ​​ធានគ្រប់ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត អោយបង្កើតក្រុមការងារ​តាមដាន​ និង​ស្រង់​​ព័ត៌​មាន ពាក្យបណ្តឹង និងសំណូមពរប្រជាពលរដ្ឋនៅលើគេហទំព័រ Facebook សម្តេចនាយក​រដ្ឋ​មន្រ្តី។ “ខ្ញុំសូមសម្តេច សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូ រដ្ឋមន្រ្តីគ្រប់ក្រសួង ប្រ​​ធានគ្រប់ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់លើកិច្ចការសំខាន់នេះ ដើម្បីរួមសហការគ្នាដោះស្រាយរាល់បញ្ហា ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់” សម្តេចបានសរសេរក្នុងសេចក្តីណែនាំ។ ហ្វេសប៊ុកសម្តេចតេជោ សព្វថ្ងៃទទួលបាន​នូវរបាយការណ៍ជាព័ត៌មានចម្រុះ រួមទាំងពាក្យបណ្តឹងពីប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងថ្ងៃដដែល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រ​កាស​ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរាប់រយនាក់ ដែលមកពីគ្រប់កន្លែងនៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសម្តេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អា​មេ​រិក នៅ…

ប្រើផ្លូវជាតិ ១២៣ ក៏លែងបង់លុយ

តាមហ្វេសប៊ុក ថ្ងៃ ៦ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជម្រាបជូនជនរួមជាតិទូទាំង ប្រទេសថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលុបចោលកិច្ចសន្យាវិនិយោគប្រព័ន្ធសាងសង់ អាជីវកម្មផ្ទេរ (Build, Operate and Transfer – BOT) ផ្លូវជាតិលេខ ១២៣ ក្នុងខេត្តតាកែវ។ សម្តេចតេជោបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋឈប់បង់លុយក្នុងការធ្វើដំណើរលើផ្លូវជាតិ លេខ ១២៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ២ ចាប់ពីផ្សារចំបក់ ទៅដល់ភូមិទំនប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ហើយសង្ឃឹមថា ការសម្រេចនេះ នឹងជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់បងប្អូនប្រជា ពលរដ្ឋ ក៏ដូចជាជួយសម្រាលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង៕