ទស្សនកិច្ចមើលការអភិវឌ្ឍ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធ នៅខេត្តកំពង់ស្ពឺ, កំពត, កែប និងព្រះសីហនុ, ថ្ងៃ 0២ ដល់ ០៤ សីហា ឆ្នាំ ២០១៦

“ខ្ញុំនឹងបន្តទៅគ្រប់ខេត្តទាំងអស់ ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមត្រូវដោះស្រាយ …,” ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៦ ពេលនេះ ខ្ញុំវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ បន្ទាប់ពីចំណាយពេល ៣ ថ្ងៃដើម្បីចូលរួមសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវជាតិលេខ ៤៤ និងពិនិត្យការងារនៅ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងព្រឹកនេះ​នៅ​ខេត្តកំពង់ស្ពឺ។ មកដល់ពេលនេះ មានខេត្ត ៨ ក្នុងចំណោមខេត្ត និងរាជធានីចំនួន ២៥ ដែលខ្ញុំបានចុះ ទៅពិនិត្យការងារ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ ខ្ញុំនឹងបន្តទៅ​គ្រប់​ខេត្តទាំងអស់ ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមដែលនៅសល់ត្រូវដោះស្រាយ។ ថ្ងៃស្អែក ៥ សីហា ខ្ញុំ​​មានអាយុគ្រប់ ៦៤ និងឈានចូល ៦៥ ឆ្នាំ (៥ សីហា ១៩៥២- ៥ សីហា ២០១៦)។ សូមថ្លែង អំណរគុណបងប្អូនជនរួមជាតិដែលតែងផ្ដល់នូវការគាំទ្ររៀងរហូតមក៕ “… គ្មានការសង់ព្រលានយន្តហោះនៅកំពង់ស្ពឺ, ទុកបេនឡានចាស់មិនប៉ះពាល់ …,” កំពង់ស្ពឺ,…

លិខិតចំហររបស់រាជរដ្ឋាភិបាលកម្ពុជា៖ ពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» គឺជាកិត្តិយសរបស់ជាតិយើងទាំងអស់គ្នា

អត្ថបទ Fresh News (ភ្នំពេញ)៖ ប៉ុន្មានថ្ងៃខាងមុនេះ នៅក្នុងឱកាសនៃការទទួលពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតចំហរមួយជូនប្រជាពលរដ្ឋ ដោយលើកឡើងអំពីកិត្តិយសរបស់ជាតិ និងភាពប៉ិនប្រសប់របស់ មេដឹកនាំកម្ពុជា ក្នុងការទទួលបានពានរង្វាន់ដ៏ឆ្នើមសម្រាប់ប្រជាជាតិទាំងអស់គ្នា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ នេះជាឱកាសដ៏ថ្លៃថ្លារបស់ប្រជាជាតិកម្ពុជា ដែលទទួលបានមហាកិត្តិយស ដែលសម្តេចតេជោ ហ៊ុន សែន នឹងត្រូវបានផ្តល់កិត្តិយស ដោយការផ្តល់ពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» ដែលនឹងប្រគល់ជូនដោយ លោក តាន់ស្រ៊ី ម៉ៃឃិល យ៉ូស។ នេះជាចម្លើយសម្រាប់ថ្នាក់ជាតិ និងអន្តរជាតិ ដែលគេបានយល់ខុសថា ASEAN គ្មានអ្នកនយោបាយដែលមានបទពិសោធន៍ជើងចាស់ ដែលធ្វើឲ្យអាស៊ានមានបញ្ហាចំពោះ ដំណោះស្រាយបញ្ហាវិវាទសមុទ្រចិនខាងត្បូង។ ឱកាសដែលសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» គឺជាការបង្ហាញបញ្ជាក់ឲ្យឃើញពីទេពកោសល្យ និងការប៉ិនប្រសប់នយោបាយ ដែលសម្ដេចតេជោ បានធ្វើឲ្យសមាជិកអាស៊ានទាំងមូលឯកភាពគ្នាចំពោះវិធាននៃការដោះស្រាយវិវាទអធិបតេយ្យ សមុទ្រចិនខាងត្បូង…

លិខិតមិត្តអ្នកអាន៖ ពាក្យថាអាយ៉ងយួន ល្មមដល់ពេលបញ្ចប់ហើយ!

អត្ថបទ Fresh News (ភ្នំពេញ)៖ រយៈពេលជាង៣០ឆ្នាំមកហើយ ដែលពាក្យថា អាយ៉ងយួន ត្រូវបានមនុស្សមួយចំនួនប្រើប្រាស់វាយប្រហារលើរដ្ឋាភិបាល ពិសេសគឺចំពោះនាយករដ្ឋមន្រ្តី ហ៊ុន សែន តែម្តង។ ទោះបីជាមានមនុស្សជាច្រើនបានទទួលស្គាល់ថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជាបានពលីសាច់ស្រស់ឈាមស្រស់ រំដោះជាតិមាតុភូមិ ចេញពី របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានសម្លាប់ប្រជាជនខ្មែរ ប្រមាណជាង៣លាននាក់ នៅកំឡុងទសវត្សរ៍ឆ្នាំ៧០ក៏ដោយ ក៏នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែត្រូវបានជេរប្រមាថ និងចោទប្រកាន់ថា ជាអាយ៉ងយួន។ ប៉ុន្តែចង់មិនចង់ ការលះបង់ក្នុងជីវិតការងារជាង៣០ឆ្នាំ អង្គុយកៅអីនាយករដ្ឋមន្ត្រី ដែលប្រមូលផ្តុំដោយការងារ ភាពមមាញឹក ការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរ ការប្រឈមនឹងការស្តីបន្ទោស ការលាបពណ៌ ការបរិហារ និងចោទប្រកាន់ជាច្រើន រួមទាំងការពុះពាររុញនាវាកម្ពុជា រហូតឈានដល់ដំណាក់កាលដូចសព្វថ្ងៃ ក៏សមល្មមនឹងដល់ពេល ដែលគេគួរតែអាចបញ្ចប់ការ ប្រើពាក្យថា អាយ៉ងយួននេះលើគាត់ហើយ។ ជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំដឹងច្បាស់ថា ខ្មែរបច្ចុប្បន្នគឺ រស់នៅក្រោម សន្តិភាពដែលខ្មែរបង្កើតឡើងដោយខ្មែរខ្លួនឯង រួមទាំងការអភិវឌ្ឍដែលខ្មែរទាំងអស់គ្នាខំប្រឹង។ យើងនិយាយឱ្យជាក់ស្តែងតែម្តងថា យើងគ្មានស្ថិត ក្រោមអាណានិគមវៀតណាមទេ គ្រប់ស្ថាប័នជាតិតាំងពីថ្នាក់កំពូល…